មិនងាយរកអ្នកជំនួស Fernandes បាន នៅពេលខ្សែបម្រើសំខាន់រូបនេះ ត្រូវអវត្តមានចាប់ពី ១ខែ

(បរទេស)៖ គ្រូបង្វឹក Manchester United លោក Ruben Amorim បានថ្លែងថា «វាមិនអាចទៅរួចឡើយ ក្នុងការរកអ្នកថ្មីមកជំនួសកន្លែង Bruno Fernandes នៅពេលប្រធានក្រុមរូបនេះ ត្រូវបង្ខំចិត្តអវត្តមានចាប់ពី ១ខែឡើងទៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC

ទោះជាបែបនេះក្តី អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ដូចគ្នាបានគូសបញ្ជាក់ថា «វាជាឱកាសសម្រាប់កីឡាករដទៃបញ្ចេញសមត្ថភាពផងដែរ នៅពេល Fernandes របួសនាពេលនេះ»

Fernandes ត្រូវបានប្តូរចេញក្នុងប្រកួតលីគកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែលបិសាចក្រហមបានចាញ់ម្ចាស់ផ្ទះ Aston Villa ២-១ ក្រោយពេលរងរបួសសរសៃពួរ ដ្បិតលោក Amorim បានឱ្យដឹងថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងអវត្តមានពេល Man Utd ស្វាគមន៍ Newcastle United នៅរាត្រីថ្ងៃសុក្រស្អែកនេះ។

អតីតគ្រូបង្វឹកដែលបានលាឈប់ដឹកនាំក្លឹប Sporting CP រូបនេះ បានបដិសេធពីរយៈពេលជាក់លាក់ដែល Fernandes ត្រូវអាក់ខានប្រកួត នៅពេលអ្នកសារព័ត៌មានសួរកាលពីថ្ងៃពុធ ដោយលោកបានត្រឹមឆ្លើយប្រហាក់ប្រហែលប្រើពេលយូរ ដើម្បីព្យាយាល។

បើយោងតាមប្រភពឯកជនជាច្រើនបានលួចបង្ហើបថា Fernandes អាចនឹងអវត្តមានដល់ទៅ ៥ប្រកួតឯណោះ ពោលគឺកីឡាករវ័យ ៣១ឆ្នាំរូបនេះ អាចវិលមកលេងវិញបាននៃជំនួប Derby ទល់នឹង Manchester City នៅកីឡដ្ឋាន Old Trafford នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ខាងមុខ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top