ក្លិបអធិរាជស Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa ជាគ្រូបង្វឹកថ្មីភ្លាមៗ បន្ទាបពីបញ្ចប់តំណែងលោក Xabi Alonso។
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦ (ម៉ោងនៅកម្ពុជា) ក្លិប Real Madrid បានប្រកាសចែកផ្លូវគ្នាជាមួយលោក Xabi Alonso ហើយ បន្ទាប់ពីការប្រកួតចុងក្រោយ លោកដឹកនាំក្រុមចាញ់ក្រុម Barcelona ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup ក្នុងលទ្ធផល ៣ ទល់នឹង ២។
ភ្លាមៗនេះ ក្លិប Real Madrid បានប្រកាសតែងតាំងលោក Álvaro Arbeloa មកធ្វើជាគ្រូបង្វឹកថ្មី ដោយមានសុពលភាព ដើម្បីដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល។ បុរសសញ្ជាតិ អេស្ប៉ាញ ៤២ ឆ្នាំរូបនេះ គឺជាអតីតកីឡាកររបស់ Real Madrid ផ្ទាល់តែម្តង។
មុនទទួលបានសេចក្តីទុកចិត្តពីថ្នាក់លើ Real Madrid លោក Álvaro Arbeloa ធ្លាប់មានបទពិសោធដឹកនាំក្រុមយុវជន Real Madrid រយៈពេល ៥ ឆ្នាំ ២០២០ ដល់ខែ មករា ឆ្នាំ ២០២៦៕
ប្រភព៖ KAMPUCHEATHMEY



