Jamal Musiala អាចនឹងត្រូវបាត់ខ្លួនយ៉ាងតិច ៤ ខែ ដោយសាររបួសបាក់ឆ្អឹងកជើង ហើយ Manuel Neuer មានមតិថា Gianluigi Donnarumma គឺជាអ្នកត្រូវទទួលខុសត្រូវ។

Manuel Neuer មានមតិថា ការចាប់បាល់ដ៏ប្រថុយ និងមានគ្រោះថ្នាក់របស់ Gianluigi Donnarumma គឺជាមូលហេតុនាំឲ្យ Jamal Musiala រងរបួសកជើយយ៉ាងធ្ងន់ធ្ងរ ខណៈពេលប្រកួតរវាង Bayern Munich និង Paris Saint-Germain ដោយ PSG ជាអ្នកទទួលបានជ័យជំនះ។
ការប្រកួត Club World Cup របស់ Bayern បានបញ្ចប់នៅវគ្គ៨ក្រុមចុងក្រោយកាលថ្ងៃអាទិត្យ ខណៈ Desire Doue និង Ousmane Dembele រកបានគ្រាប់បញ្ចូលទីធ្វើឲ្យ PSG ឈ្នះ 2-0។

ប៉ុន្តែការប្រកួតនេះបានធ្វើឪ្យ Musiala បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកជើងខាងឆ្វេងដោយមានការដាច់សរសៃ និងបាក់ឆ្អឹងកជើង ក្នុងតង់ទី 1 បន្ទាប់ពីប៉ះទង្គិចជាមួយ Donnarumma ។
គ្រូបង្វឹកក្រុម Bayern លោក Vincent Kompany មិនទាន់អាចផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពរបួសរបស់ Musiala បានទេ របាយការណ៍កាលពីថ្ងៃអាទិត្យបានឪ្យដឹងថា Musiala បានបាក់ឆ្អឹង ហើយនឹងត្រូវអវត្តមានយ៉ាងហោចណាស់ 4 ខែ។
បន្ទាប់ពីចប់ការប្រកួត Donnarumma បានបង្ហោះរូបភាពខ្លួនឯងចំពោះឧបទ្ទវហេតុនេះនៅលើ Instagram រួមជាមួយនឹងចំណងជើងថា “ការអធិស្ឋាន និងការជូនពររបស់ខ្ញុំទាំងអស់គឺនៅជាមួយអ្នក” ។