Henderson បានចាកចេញពី Ajax ខណៈដែលក្លឹបហូឡង់យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់

(បរទេស)៖ Jordan Henderson បានចាកចេញពី Ajax បន្ទាប់ពីក្លឹបហូឡង់បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់មុនមួយឆ្នាំ។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានចូលរួមជាមួយក្លឹបយក្សហូឡង់ក្នុងខែមករាឆ្នាំ 2024 ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែឥឡូវនេះ គាត់មានឪកាសក្នុងការចូលរួមជាមួយក្លឹបផ្សេងទៀតដោយសេរី។

កីឡាករវ័យ 35 ឆ្នាំរូបនេះបានបង្ហាញខ្លួនច្រើនជាង 50 ដងសម្រាប់ក្រុម Ajax ហើយត្រូវបានគេយល់ថាមានការចាប់អារម្មណ៍ពីក្លឹបនានាក្នុងប្រទេសអង់គ្លេស និងទូទាំងទ្វីបអឺរ៉ុប។

គាត់បានចាកចេញពី Ajax បន្ទាប់ពីខកខានការប្រកួតនៅលើលីគហូឡង់ ខណៈដែល PSV Eindhoven បានគ្រងតំណែងជើងឯកនៅរដូវកាលមុន។

Henderson បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នានៅក្នុងក្លឹប Ajax ។ ការលេងឱ្យក្លឹបនេះគឺជាកិត្តិយសណាស់សម្រាប់ខ្ញុំ។ ការសោកស្ដាយតែមួយគត់របស់ខ្ញុំគឺ យើងមិនបានផ្តល់នូវភាពជោគជ័យសម្រាប់អ្នកគាំទ្រ”។

Henderson អតីតប្រធានក្រុម Liverpool បានត្រលប់មក Merseyside ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកាន់ទុក្ខមរណភាពរបស់អតីតមិត្តរួមក្រុម Diogo Jota ដែលត្រូវបានស្លាប់កាលពីសប្តាហ៍មុនក្នុងគ្រោះថ្នាក់ចរាចរណ៍។

Henderson បាននិយាយថា “ដោយសារតែព្រឹត្តិការណ៍សោកនាដកម្មកាលពីសប្តាហ៍មុន គឺជាការបាត់បង់ដ៏ធំពីអតីតមិត្តរួមក្រុមរបស់ខ្ញុំ Diogo Jota និងបងប្អូនប្រុសរបស់គាត់ Andre Silva” ។

“សម្រាប់ពេលនេះ ខ្ញុំចង់បង្ហាញការដឹងគុណរបស់ខ្ញុំចំពោះ Ajax ម្តងទៀត ក៏ដូចជាអ្នកគ្រប់គ្នាដែលខ្ញុំមិនមានឱកាសនិយាយដោយផ្ទាល់កាលពីម្សិលមិញ”។

ក្នុងអំឡុងពេល 12 ឆ្នាំរបស់គាត់នៅ Anfield, Henderson បានឈ្នះ Premier League ដែលជាជើងឯកលីកដំបូងរបស់ក្លឹបក្នុងរយៈពេល 30 ឆ្នាំ – Champions League, FA Cup, League Cup ពីរ, Fifa Club World Cup, Uefa Super Cup និង Community Shield ។

បន្ទាប់ពីចាកចេញពី Liverpool Henderson បានចូលរួមជាមួយ Al-Ettifaq ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ ប៉ុន្តែពេលវេលារបស់គាត់នៅក្នុង Saudi Pro League មានរយៈពេលតិចជាងប្រាំមួយខែមុនពេលគាត់ចូលរួមជាមួយ Ajax ។

ប្រភព៖ BBC

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top