Messi បន្តកំណត់ត្រា MLS ជាមួយនឹងជ័យជម្នះពីរដងក្នុង Miami

Lionel Messi បានពង្រីកកំណត់ត្រានៃ Major League Soccer សម្រាប់ការស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់ក្នុងការប្រកួតជាប់ៗគ្នាដល់ទៅ 5 គ្រាប់ទៀត ខណៈដែល Inter Miami បានយកឈ្នះ Nashville 2-1 កាលពីថ្ងៃសៅរ៍។

កីឡាករវ័យ 38 ឆ្នាំរូបនេះ រកគ្រាប់បាល់បានមួយគ្រាប់ ក្នុងការប្រគួតចំនួន 4 លើកនៅពេល Miami បានឡើងដល់វគ្គ 16ក្រុមចុងក្រោយនៃការប្រកួត Club World Cup មុនពេលវិលត្រឡប់ទៅកាន់ MLS វិញជាមួយនឹងការប្រកួតពីរដងបន្ថែមទៀតជាមួយនឹងក្រុម Montreal, New England Revolution និងឥឡូវនេះបានយកឈ្នះលើក្រុម Nashville បន្ថែមទៀត។

Messi បានស៊ុតបញ្ចូលទីគ្រាប់ទីមួយឪ្យ Miami នាំមុខ ដោយបាល់ហ្វ្រីឃីកដែលបានឆ្លងកាត់របាំងរបស់ Nashville ពីខាងក្រោម បន្ទាប់ពី 17 នាទី។

Hany Mukhtar បានរកគ្រាប់តាមស្មើនៅដើមតង់ទី 2 ប៉ុន្តែ Messi បានស្ទាក់បាល់ពីការបញ្ជូនបាល់ពីអ្នកចាំទី Joe Willis របស់ Nashville ដើម្បីរកគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទីទី 62 និងបានយកឈ្នោះក្នុងលទ្ធផល 2-1។

គ្រាប់បាល់ 16 គ្រាប់របស់ Messi គឺច្រើនជាងគេក្នុងលីកជាមួយនឹងកីឡាករ Sam Surridge របស់ Nashville ។ Messi រកបាន 23 គ្រាប់ក្នុងការប្រកួត MLS នៅរដូវកាលនេះ ហើយរកបាន 22 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។

ប្រភព៖ BBC

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top