(បរទេស)៖ ក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបទៅ Conference League ។
កាលពីថ្ងៃអង្គារ អ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ Palace ដោយកាន់បដា(banner) និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប។
ក្លឹប Eagles ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League ដោយការឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេ ត្រូវបានទម្លាក់ទៅជាចំណាត់ថ្នាក់ទាបវិញនៃការប្រកួត UEFA បន្ទាប់ពីបំពានច្បាប់កម្មសិទ្ធិពហុក្លឹប។
អ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ក្លឹបបារាំង Lyon ដែលមានកៅអីលេងវគ្គចែកពូល Europa League រដូវកាលក្រោយដែរ។
Nottingham Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹងមកជំនួសកន្លែងរបស់ Palace ក្នុងក្របខ័ណ្ឌ Europa League ។
Nick Philpot មកពីកម្មវិធី Red and Blue Review podcast បាននិយាយ “វាជារឿងអយុត្តិធម៌មួយ ដោយសារកំហុសអ្នកគ្រប់គ្រងតែពីរបីនាក់” ។
“ពួកយើងឈ្នះពាន – ដូច្នេះគួរតែមានសិទ្ធិចូលរួមដោយគ្មានលក្ខខណ្ណឡើយ។ អ្នកកំពុងដាក់ពិន័យក្លឹបទាំងមូល និងអ្នកគាំទ្រ។ ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?”
កាលពីសប្តាហ៍មុន ប្រធានក្លឹប Crystal Palace លោក Steve Parish បានហៅការសម្រេចចិត្តថា “ជាថ្ងៃអាក្រក់សម្រាប់កីឡាបាល់ទាត់” និង “ជាភាពអយុត្តិធម៌ដ៏គួរឱ្យភ័យខ្លាច” ។
ប្រភព៖ BCC