ព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 នឹងត្រូវធ្វើឡើងនៅប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ។
គេបានចាត់ទុកថាជាបេក្ខភាពខ្លាំងមួយសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2030 ប៉ុន្តែនៅក្នុងរបាយការណ៍ថ្មីមួយបានបង្ហាញថា ពហុកីឡាដ្ឋាន Grand Stade Hassan II នៅ Casablanca ដែលកំពុងត្រៀមក្លាយជាកីឡាដ្ឋានធំជាងគេក្នុងប្រវត្តិសាស្ត្រ នឹងមិនត្រូវជ្រើសរើសឲ្យធ្វើជាអ្នករៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនោះទេ។

ជាលើកដំបូងដែលមិនធ្លាប់មាន ប្រទេសចំនួនបីមកពីទ្វីបចំនួនពីរគឺ អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ខណៈដែលទីក្រុងដូចជា Barcelona, Lisbon, Las Palmas, Madrid, Agadir និង Zaragoza ត្រូវបានរំពឹងថានឹងធ្វើជាទីតាំងប្រកួតផ្សេងៗ។
កាលពីឆ្នាំមុន ម៉ារ៉ុកបានប្រកាសផែនការសាងសង់ពហុកីឡាដ្ឋានធំបំផុតនៅលើពិភពលោកដែលមានឈ្មោះ Grand Stade Hassan II ដែលអាចអង្គុយបាន 115,000 នាក់ វានឹងមានជណ្តើរឡើងចំនួន 32 ខ្សែ បឹងផ្កា និងសួនសួនរុក្ខសាស្ត្រនៅកម្រិតដី តំបន់កីឡា និងតំបន់កម្សាន្តទំហំ 100 ហិចតារ។
ប្រភព៖ Sportbible
ប្រែសម្រួលដោយ: 855starsport