អ្នកសម្តែងមនុស្សតឿការពារ Yamal ថាខ្លួនពុំត្រូវបានរើសអើងក្នុងពិធីខួបកំណើតឡើយ

មនុស្សតឿម្នាក់ដែលសម្តែងក្នុងកម្មវិធីខួបកំណើត Lamine Yamal ចេញមុខការពារខ្សែប្រយុទ្ធ Barcelona  ថាមិនបានរើសអើង ឬមើលងាយអ្វីលើខ្លួនឡើយ។ ការអះអាងនេះ កើតឡើងក្រោយរដ្ឋាភិបាលអេស្ប៉ាញបើកការស៊ើបអង្កេតជុំវិញបទចោទររើសអើងរបស់ Yamal។

អ្នកសម្តែងដែលជាមនុស្សតឿម្នាក់ ចំណោមក្រុមសម្តែងនោះ បានប្រាប់កាសែត RAC1 ដោយបញ្ជាក់ពីភាពស្អាតស្អំរបស់ Yamal ដូច្នេះថា៖«គ្មាននរណាម្នាក់ដែលមើលងាយយើងនោះឡើយ ពួកគេឱ្យយើងធ្វើការងារយើងដោយសន្តិភាព។ ខ្ញុំមិនយល់នោះទេ ថាហេតុអ្វីរឿងនេះមានការឃោសនាបំផ្លើសច្រើនបែបនេះ យើងជាមនុស្សធម្មតា ដែលចង់ធ្វើអ្វីតាមតែយើងចង់ធ្វើ ហើយនៅក្នុងវិធីសាស្រ្តស្របច្បាប់។»។

កាលពីថ្ងៃទី១២ កីឡាករវ័យ ១៨ឆ្នាំ Yamal បានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋានមួយកន្លែង ជួបជុំគ្រួសារ មុនពេលបន្តទៅកន្លែងកម្មវិធីខួបកំណើត ដែលមានភ្ញៀវចូលរួមជាង ២០០នាក់ រួមមានទាំងមិត្តរួមក្រុមក្លិប Barcelona ក៏ដូចជាតារាបណ្តាញសង្គមជាច្រើន​ក្នុងនោះមានទាំង IShowSpeed ជាដើម។

ជាផ្នែកនៃការសម្តែងក្នុងកម្មវិធីខួបកំណើតនោះ ក្រុមសម្តែងជាមនុស្សតឿ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង ហើយរឿងនេះបានធ្វើឱ្យទាក់ទាញភ្នែកអង្គការជនពិការ សមាគមអ្នកជំងឺមិនលូតលាស់ផ្នែកឆ្អឹង និងជំងឺដាច់សរសៃឈានខួរក្បាល (ADEE) ហើយធ្វើឱ្យស្ថាប័នទាំងនេះ ថ្កោលទោស និងចាត់វិធានការផ្លូវច្បាប់លើកីឡាករវ័យ ១៨ឆ្នាំ។

ប្រភព៖ ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top