(បរទេស៖)អង់គ្លេសនឹងឈ្នះ Euro 2025 មែនទេ?ប្រាកដណាស់ ពួកគេត្រូវតែឈ្នះ! យើងមិនអាចជួបភាពវេទនាដល់តំណាក់កាលនេះហើយបែរជាមិនឈ្នះបានទេ។
ដោយមានលទ្ធផលប្លែកៗមកពីការប្រកួតមុនព្រឹត្តិការណ៍នេះ មានការព្រួយបារម្ភថា ក្រុម Lionesses នឹងមិនអាចឆ្លងផុតពីវគ្គជម្រុះ ទេ – វគ្គដែលរួមមានក្រុមកំពូលដូចជា បារាំង និង ហុល្លង់។
គ្រប់វគ្គដែលកន្លងមក មើលទៅដូចជាពួកគេស្ទើរតែធ្លាក់ចេញពីការប្រកួតទៅហើយ។ប៉ុន្តែ Lionesses តែងតែដឹកនាំខ្លួនឯង – និងពួកយើង – ទៅដល់គែមនៃការបរាជ័យ បន្ទាប់មកឃើញផ្លូវឈ្នះមកវិញ។ប្លែកណាស់ ការឈានដល់វគ្គផ្ដាច់ព្រ័ត្រជាមួយអេស្ប៉ាញ ដូចជាការទទួលបានអត្ថប្រយោជន៍បន្ថែមមួយ បន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលក្រុមបានឆ្លងកាត់ – ទាំងការលំបាក សម្ពាធ និងអារម្មណ៍ជាច្រើន។
ប៉ុន្តែ អង់គ្លេស ក៏ដឹងផងដែរថាពួកគេមិនទាន់បង្ហាញសមត្ថភាពបានល្អនៅឡើយទេហើយ អេស្ប៉ាញជាជើងឯកពិភពលោក ក៏ជាការប្រកួតដ៏ធំមួយទៀតសម្រាប់ពួកគេ។
នេះជាចំណុចសំខាន់មួយចំនួនដែលអាចបញ្ជាក់ថាមានសារៈសំខាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យ។
អង់គ្លេសអាចសិក្សាពីការប្រកួតរបស់ អាល្លឺម៉ង់ ជាមួយអេស្ប៉ាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ – នេះជាគំរូដ៏ល្អសម្រាប់ការបំបែកខ្សែការពារខ្ពស់របស់អេស្ប៉ាញ។
ខ្សែការពាររបស់អេស្ប៉ាញទុកចន្លោះច្រើនរវាងខ្លួនគេនិងអ្នកចាំទី Cata Coll នេះជាតំបន់ដ៏គ្រោះថ្នាក់ បើពួកគេមិនមានរចនាសម្ព័ន្ធក្នុងការចាប់ផ្ដើមត្រូវ និងការប្រយុទ្ធពេលគ្មានបាល់។
កីឡាករដូចជា Irene Paredes, Laia Aleixandri និង Maria Mendez ចូលចិត្តបិទខ្សែប្រយុទ្ធដោយមិនអោយពួកគេមានពេលគ្រប់គ្រងបាល់ឬត្រឡប់មកប្រយុទ្ធបាន តែគិតទៅនេះអាចជាចំណុចល្អសម្រាប់អង់គ្លេស។ខ្សែប្រយុទ្ធរបស់អង់គ្លេសមានលក្ខណៈរហ័ស សាច់ដុំ និងច្នៃប្រឌិត ហើយអាចប្រើប្រាស់ឱកាសបានល្អ។ ជាពិសេស Alessia Russo មានលក្ខណៈលេងដ៏ល្អក្នុងការគ្រប់គ្រងបាល់ និងបង្កើតល្បឿនឲ្យមិត្តរួមក្រុម។
ប្រែសម្រួលដោយ: 855starsport