កីឡាករវ័យក្មេង Moore របស់ Spurs គ្រោងនឹងចូលរួមជាមួយ Rangers ក្នុងលក្ខខណ្ឌខ្ចីជើង

Rangers ជិតបញ្ចប់កិច្ចសន្យាខ្ចីជើងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mikey Moore របស់ Tottenham Hotspur ។កីឡាករវ័យ ១៧ ឆ្នាំនេះ ត្រូវបានចាត់ទុកថាជាកុមារដែលមានទេពកោសល្យ​អស្ចារ្យរបស់បាល់ទាត់អង់គ្លេស ហើយ​បាន​សម្រេច​ចិត្តចរចារ​ទៅ​លេង​នៅ​ក្លឹប Scottish Premiership នេះ នឹងជួយការអភិវឌ្ឍខ្លួនរបស់គាត់ឱ្យកាន់តែខ្លាំង។

ក្រុម Spurs បានពន្យល់ថា Moore ស្ថិតក្នុងចំណោមកីឡាករច្រើន ដែលបាននៅសល់ពីទស្សនកិច្ចមុនរដូវនៅអាស៊ី ជាមួយ Alfie Devine និង Dane Scarlett ដើម្បីស្វែងរកឱកាសខ្ចីជើង ខណៈដែលក្រុមត្រៀមប្រកួតជាមួយArsenal នៅហុងកុងថ្ងៃព្រហស្បតិ៍នេះ។

នៅពេលត្រូវបានសួរអំពីអនាគតរបស់ Moore អ្នកចាត់ការទូទៅរបស់ Spurs លោក Thomas Frank បាននិយាយកាលពីថ្ងៃអង្គារថា«វាមានសារៈសំខាន់ខ្លាំងណាស់[ដែលបានអោយគាត់ខ្ចីជើង]Mikey គឺជាកីឡាករដែលមានទេពកោសល្យដ៏អស្ចារ្យ។ខ្ញុំពិតជារំភើបចំពោះអនាគតរបស់គាត់នៅ Tottenham។»

“ខ្ញុំគិតថាសម្រាប់កីឡាករទាំងអស់ ប៉ុន្តែជាពិសេសកីឡាករវ័យក្មេង ពួកគេទាមទារអោយទទួលបានការប្រកួតជាជម្រើសដំបូងហើយជាប់លាប់នៅក្នុងក្រុម។ខ្ញុំគិតថា ប្រសិនបើយើងអាចស្វែងរកជំហរឲ្យត្រឹមត្រូវ យើងនឹងធ្វើវា។

Moore គឺជាកីឡាករក្មេងបំផុតដែលបានលេងឱ្យ Tottenham ក្នុងក្របខ័ណ្ឌ Premier League ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ 16 ឆ្នាំ និង 277 ថ្ងៃក្នុងខែឧសភា ឆ្នាំ 2024 ។កីឡាករអាយុក្រោម ១៩ ឆ្នាំប្រទេសអង់គ្លេសរូបនេះ ក៏បានក្លាយជាកីឡាករវ័យក្មេងជាងគេដែលចាប់ផ្តើមលេងក្នុងការប្រកួត Premier League សម្រាប់ក្លឹប កាលពីខែតុលា។

Moore ក៏បានបំបែកកំណត់ត្រារបស់ Jimmy Greaves ដែលជាវីរបុរសរបស់ Spurs ក្នុងការក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់អង់គ្លេសនៅក្នុងការប្រកួត Europan ដ៏សំខាន់មួយ ជាលើកដំបូងក្នុងយុទ្ធនាការឈ្នះ Europa League របស់ក្លឹបកាលពីរដូវកាលមុន។

Rangers កំពុងរៀបចំសម្រាប់រដូវកាលនេះ ក្រោមការគ្រប់គ្រងថ្មីរបស់អតីតគ្រូបង្វឹកក្រុម Southampton លោក Russell Martin និងម្ចាស់កម្មសិទ្ធិភាគច្រើននៃក្រុមហ៊ុន 49ers Enterprises ក្រោយពួកគេចូលរួមលើទីពីរក្រោយ Celtic រដូវកាលមុន។

ពួកគេត្រូវជួបជាមួយក្រុម Panathinaikos ក្នុងការប្រកួតជើងទីពីរនៃការប្រកួតវគ្គជម្រុះជុំទីពីរ Champions League របស់ពួកគេនៅថ្ងៃពុធ មុនពេលធ្វើដំណើរទៅកាន់Motherwell’s Fir Park នៅថ្ងៃសៅរ៍ដើម្បីចាប់ផ្តើមយុទ្ធនាការក្នុងស្រុករបស់ពួកគេ។

ប្រភព៖ BBC
ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top