Wilson បញ្ចប់ក្តីសុបិនរបស់កីឡាករចិន Zhao ក្នុងការឈានទៅផ្តាច់ព្រ័ត្រ Shanghai Masters 2025

(សៀងហៃ)៖ កីឡាករស្នូកឃ័រ Kyren Wilson បានវាយបកទម្លាក់កីឡាករម្ចាស់ផ្ទះចិន Zhao Xintong ដែលចិញ្ចឹមចិត្ត ចង់ឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Shanghai Masters 2025 នារសៀលថ្ងៃសៅរ៍ ទី០២ ខែសីហាម្សិលមិល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឹមគ្នានោះដែរ ជើងខ្លាំងអន្តរជាតិអង់គ្លេស Wilson ក៏បានបញ្ចប់កំណត់ត្រាប្រកួតមិនចាញ់ចំនួន ២៦ប្រកួតជាប់ៗគ្នា របស់ Zhao ទៀតផង។

Wilson បានធ្វើការវាយបកយកជ័យជម្នះវិញដ៏អស្ចារ្យ តាមរយៈឈ្នះ ៦ហ្វ្រេមជាប់ៗគ្នាតែម្តង ក្រោមលទ្ធផលផ្លូវការ ១០-៥ បន្ទាប់ពីគូប្រជែង Zhao បានបើកការនាំមុខ ៥-៤ តាំងពីវគ្គទី១។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានយកឈ្នះនៅ ៣សិតចុងក្រោយមានពិន្ទុជ័យជម្នះតែ ៧០ ១០១ និង ៥១ប៉ុណ្ណោះ។

Wilson នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹង Ali Carter ដែលបានចូលរួមនៅ Shanghai Masters 2025 ជំនួសកីឡាករ Mark Allen ដែលបានដកខ្លួន បន្ទាប់ពីកីឡាករអង់គ្លេសរូបនេះក៏បានទម្លាក់ Mark Selby ១០-៦ ពីក្នុងវគ្គ ៤នាក់ចុងក្រោយផងដែរ។

សម្រាប់ម្ចាស់ជើងឯកនៅថ្ងៃអាទិត្យ ទី០៣ ខែសីហានេះ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ ២១០,០០០ផោន អមដោយពានប្រចាំព្រឹត្តិការណ៍មួយទៀតផង៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top