Palace ត្រូវបានចាប់ឆ្នោតប៉ះក្រុម Fredrikstad ឬក៏ Midtjylland ក្នុងខណៈទន្ទឹងរង់ចាំសាលក្រមពីតុលាការ

(បរទេស)៖ ក្លិបអង់គ្លេស Crystal Palace ត្រូវបានចាប់ឆ្នោតរួចរាល់ហើយ ដើម្បីលេងវគ្គជម្រុះពានរង្វាន់លំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League ស្ថិតក្នុងការទន្ទឹងរង់ចាំសាលក្រមផងដែរ ពីតុលាការកីឡា (CAS)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមរហស្សនាម «ឥន្រ្ទីយ៍» សមាជិកលេងនៅ Premier League ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែង Fredrikstad របស់ប្រទេសន័រវេស ឬក៏ក្រុម Midtjylland របស់ដាណឺម៉ាក ដើម្បីប្រជែងកៅអី១ ឡើងទៅលេងវគ្គ Group Phase ៣៦ក្រុមចុងក្រោយ។

Palace ម្ចាស់ជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup រដូវកាលមុន ក្រោយយកឈ្នះ Manchester City ២-១ វគ្គផ្តាច់ព្រ័ត្រនោះ ពោលគឺពួកគេទទួលបានកៅអីស្វ័យប្រវត្តិ ក្នុងការលេងពានទី២ អឺរ៉ុប UEFA Europa League រដូវកាលថ្មី ក៏ប៉ុន្តែត្រូវបានកាត់ទៅលេងពានទី៣ វិញ ដោយ UEFA ក៏ព្រោះខុសលក្ខន្តិកៈសហព័ន្ធអឺរ៉ុប ដោយសារ Palace មានម្ចាស់ច្រើន។

ទោះជាយ៉ាងណា Palace បានប្តឹងជំទាស់ទៅតុលាការ Court of Arbritration for Sport (CAS) ដែលនឹងត្រូវជំនុំជម្រះនាថ្ងៃទី០៨ ខែសីហាដ៏ខ្លីខាងមុខនេះ និងត្រូវបានគេរំពឹងថា ប្រកាសសាលក្រមនឹងអូសបន្លាយដល់ថ្ងៃទី១១ ខែសីហា៕

ប្រភព៖ FRESHNEW

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top