ក្លឹប​ប្រដាល់​​ សេន​ ប៊ុនថេន​ បង្កើតវីដេអូ​ឃ្លឹប​​​នេះ​​អស្ចារ្យ​ណាស់​និយាយ​ច្រើន​ភាសា ​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ»

ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុន​ខ្មែរ​ ដែល​បង្ហាត់​ដោយ​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​អស្ចារ្យ​ណាស់​ដែល​មាន​រូប​លោក​ និង​សិស្ស​ៗ​និយាយ​ជា​ច្រើន​ភាសា​​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ» ប្រាប់​ដល់​ពិភពលោក។​

នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​នៅ​លើ​ហ្វេបបុក​របស់​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​ដែលមាន​រូប​លោក​ផ្ទាល់​ និង​សិស្សៗ​ប្រមាណ​ ២០នាក់​បាន​ស្រែក​រួម​គ្នា​ថា​ «ពួកខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​សង្គ្រាម»​ កាន់​តែ​អស្ចារ្យ​ទៀត​នោះ​សិស្សៗ​របស់​លោក​បាន​និយាយ​ជា​ច្រើន​ភាសា​ដូច​ជា​ភាសា​អង់គ្លេស​ អាហ្វហ្គានីស្ថាន​ ដោយ​មានជនជាតិ​ច្រើន និង​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទៀត​ផង។​

អត្ថន័យ​ក្នុង​វីដេអូ​នេះ​គឺ​ចង់​បង្ហាញ​ទៅ​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​បាន​ដឹង​ពី​សត្ថមភាព​រវាង​កម្ពុជា​ និង​សៀម​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​កន្លង​ទៅ​នេះ​អំពី​ការ​ឈ្លានពាន។​ សង្គ្រាម​ធ្វើ​ឲ្យ​បាត់បង់​គ្រប់​យ៉ាង​ និង​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។​ ដូច្នេះ​ហើយ​កម្ពុជា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​មាន​សង្គ្រាម​នោះ​ឡើយ។​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ រួច​មក​ប្រជានជន​កម្ពុជា​ជា​ច្រើន​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​​ដើម្បី​រកកន្លែង​សុ​វត្ថិភាព។​ ជា​មួយ​គ្នា​នេះ​ដែរ​ដោយ​ស្ថានការណ៍​តានតឹង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មុន​​នេះសហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​​​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​ជា​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ប្រកួត​វិញ​នោះ​ទេ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top