លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់ខ្មែរ ថាឆ្ងល់ជាមួយគ្រូមួយចំនួននិយាយពីរឿងគុនខ្មែរ ប៉ុន្តែបែរជាលើកតែពីច្បាប់របស់ប្រទេសជិខាងមកប្រៀបធៀប ឬការដាក់ពិន្ទុទៅវិញ។
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរខាងលើលើកឡើងថា ការតាក់តែង និងរក្សាចងក្រងច្បាប់ នៃការប្រកួតមកដល់ពេលនេះគឺល្អគ្រប់ជ្រុងជ្រោយដោយមានការពិនិត្យពិភាក្សា លើកអំណះអំណានគិតពីផលវិជ្ជមាន ផលអវិជ្ជមាន ផលប៉ះពាល់ និងយកមកអនុវត្តន៍សាកល្បងទៅទៀត។
ដូច្នេះហើយក្នុងនាមអ្នកជំនាន់ក្រោយត្រូវរួមគ្នាថែរក្សា និងចូលរួមពង្រីកផ្សព្វផ្សាយទាំងកម្រិតជាតិ អន្តរជាតិ ឲ្យបានដឹងពីគុនខ្មែរ បទបញ្ជានៃគុនខ្មែរកាន់តែច្បាស់។ លោកមិនគាំទ្រចំពោះគ្រូមួយចំនួនដែលតែងតែចេញមកប្រឆាំងមិនសមហេតុផលកន្លងទៅនោះឡើយ ព្រោះរាល់ការប្រកួតគុនខ្មែរវាជាច្បាប់ទម្លាប់តាមបែបខ្មែរ។ សូមកុំយករបៀបរបបគុនខ្មែរទៅប្រៀបធៀបជាមួយរបៀបរបបក្បាច់គុនប្រទេសជិតខាងវាមិនត្រឹមត្រូវសមហេតុផលនោះឡើយ។
ការលើកឡើងរបស់ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ នេះធ្វើឡើងអំឡុងពេលបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រដាល់គុនខ្មែរស្ដីពី «បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត» កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅឯពហុកីឡដ្ឋានជាតិ៕

ប្រភប៖ KAMPUCHEATHMEY