ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀម​ខ្លួន​ដើម្បី​ប្រជែងជើងឯក​​បាល់ទះពិភពលោក ខែក្រោយ

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍​លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ជាពេល​នេះ​កាន់​តែ​ជិតចូលមកដល់នៃព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ​២០២៥ នៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៥។

ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ​ដែល​ជា​ការ​ប្រកួត​បាល់ទះជើង​ឯក​ពិភពលោក​រាល់​ពេល ៤ ឆ្នាំម្តង នៅ​ឆ្នាំ ២០២៥ នេះ ប្រទេស ហ្វីលីពីន ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រចាំតបន់ អាស៊ាន ទាំងមូល។

ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ទទួលបានសិទ្ធិ​ចូលប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ២០២៥ ដោយស្វ័យប្រវត្តិ។ ក្នុងនោះពួកគេស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ អ៉ីរ៉ង់ អេហ្ស៊ីប និងទុយនីស៊ី។ ពូល B មាន ប៉ូឡូញ ហូល្លង់ កាតា និង រ៉ូម៉ានី។ ពូល C មាន បារាំង អាហ្សង់ទីន ហ្វាំងឡង់ និងកូរ៉េខាងត្បូង។ ពូល D មាន សហរដ្ឋអាមេរិក, គុយបា ព័រទុយហ្គាល់ និងកូឡុំប៊ី។

ចំណែកពូ E មាន ស្លូវេនី អាល្លឺម៉ង់ ប៊ុលហ្គារី និងឈីលី។ ពូល F មាន អ៉ីតាលី អ៊ុយក្រែន ប៊ែលហ្ស៊ិក និងអាហ្ស៊េរី។ ពូល G មាន ជប៉ុន កាណាដា តួកគី និងលីប៊ី។ ពូល H មាន ប្រេស៊ីល ស៊ែប៊ី សាធារណៈរដ្ឋឆែក និងចិន។

គួររម្លឹកថា ពាន FIVB Men’s Volleyball World Championship ចុងក្រោយកាលនៅប្រទេស​សហម្ចាស់ផ្ទះ ប៉ូឡូញ និង ស្លូវេនី ឆ្នាំ ២០២២ គឺប្រទេស អ៉ីតាលី ជាអ្នកឈ្នះជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ ប៉ូឡូញ នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់ ១៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top