អ្នកលេងគុនខ្មែរវ័យក្មេង រិទ្ធី គីងកុង ត្រឹមជាក្មេងប្រុសម្នាក់រៀនថ្នាក់ទី៣ និងទើបហាត់ប្រដាល់សោះអាចរកចំណូលជួយដល់គ្រួសារបានចន្លោះពី ២លានទៅដល់ ៤លានរៀលក្នុងមួយខែៗអាស្រ័យលើការប្រកួតជាក់ស្ដែង។
លោក លឹម ហុង ដែលជាឪពុករបស់ រិទ្ធី គីងកុង បានឲ្យដឹងថា កូនប្រុសរបស់លោករូបនេះរកចំណូលជួយដល់គ្រួសារបានច្រើនពីការឡើងប្រកួតកន្លងទៅនេះ។ ប្រសិនក្នុងមួយខែប្រកួតបាន ២ដងគឺរូបគេអាចរកចំណូលបានចន្លោះពី ២លានរៀលឡើងទៅគឺបានមកពីតម្លៃខ្លួនផង និងការឧបត្ថម្ភពីអ្នកគាំទ្រផង។
បញ្ជាក់ដែរថា រិទ្ធី គីងកុង ជាប្អូនបង្កើតរបស់ រិទ្ធី លីហួរ ពួកគេជាកីឡាករថ្នាល និងកំពុងមានកេរ្តិ៍ល្បីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ អ្នកទាំងពីរកំពុងហ្វឹកហាត់ប្រដាល់ជាមួយលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃនាពេលនេះ៕
ប្រភព៖ KAMPUCCHEATHMEY