ទីបំផុតក្លិបបាល់ទាត់ ភ្នំពេញក្រោន ដណ្តើមបានកៅអីឡើងវគ្គចែកពូលពានរង្វាន់ AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពីទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Kasuka FC នាល្ងាចថ្ងៃ អង្គារ៍ ទី ១២ ខែ សីហា ឆ្នាំ ២០២៥ នេះ។
ក្រុម ភ្នំពេញក្រោន ពិតជាធ្វើបានល្អខ្លាំងមែនទែន នៅក្នុងការប្រកួតជម្រុះ ដែលធ្វើឡើងនៅប្រទេស ប្រ៊ុយណេ។ ពួកគេបានយកឈ្នះលើក្រុម Kasuka ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ០។ ក្នុងនោះ ៦ គ្រាប់របស់ ភ្នំពេញក្រោន គឺរកបានដោយកីឡាករឡុង ភារ៉ាត់ ២ គ្រាប់, កីឡាករ Moses Dyer ២ គ្រាប់, សារ ទី ១ គ្រាប់ និងខ្សែការពារ Raul Feher ១គ្រាប់។
តាមរយៈជ័យជម្នះនេះ ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គចែកពូលជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២០២៦។ កាលពីឆ្នាំ ២០២២ ភ្នំពេញក្រោន និង វិសាខា ជាលើកទី១ដែលកម្ពុជាមានក្លិប ២ បានឡើងវគ្គចែកពូលពានរង្វាន់ AFC Cup ដែលជាពានកម្រិតទី២ ត្រូវបានប្តូរឈ្មោះជា AFC Champions League Two៕
ប្រភព៖ KAMPUCHEATHMEY