លោក ម៉េត​ សម្បត្តិ មោទកភាព​ចំពោះ​កូនៗដែលអាច​​ឈ្នះ​មេដាយ​ ១០​គ្រឿង​ជូន​ប្រទេស​កម្ពុជាកាលស៊ីហ្គេម​ ២០២៣​

គ្រូ​កីឡា​ជើង​ចាស់​ ម៉េត​ សម្បត្តិ​ ថា​លោក​ពិត​ជា​មោទកភាព​ជា​ខ្លាំង​ចំពោះ​កូនៗ​ទាំង៣នាក់​ដែល​អាច​ដណ្ដើម​មេដាយ​ជូន​ប្រទេស​កម្ពុជា​រហូត​ ១០​គ្រឿង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ម្ចាស់​ផ្ទះ។​

លោក​ ម៉េត​ សម្បត្តិ​ បាន​ឲ្យ​ដឹង​ថា​ លោក​ក៏​មិន​នឹកស្មាន​ថា​កូន​ៗ​ទាំង​ន៣នាក់​របស់​លោក​បន្ត​ចាប់​អាជីព​កីឡា​ដូច​ជា​រូប​លោក​នោះ​ដែរ​ ថែមទាំង​មា​ន​សមត្ថភាព​ល្អ​ក្នុង​ការ​លេង​កីឡា​រៀងៗ​ខ្លួន​ទៅ​ទៀត។​ កូន​ស្រី​ ម៉េត​ ម៉ារីយ៉ាន់​ ជា​កីឡា​ការិនី​ឆ្នើម​មួយ​ក្នុង​ប្រភេទ​កីឡា​សូហ្វតិស្នីស។​ ចំណែក​ ម៉េត​ សារី​ និង​ ម៉េត​ សុភត្រា​ អ្នក​ទាំង​ពីរ​ក៏​ជា​កីឡាករ​ឆ្នើម​លើ​ប្រភេទ​កីឡា​វូវីណាម​ផង​ដែរ។​

ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នោះ​កូន​ទាំង​៣នាក់​របស់​លោក​ខាង​លើ​នេះ​អាច​ដណ្ដើម​មេដាយ​ជូន​ប្រទេស​ជាតិ​រហូត​ដល់​ ១០​គ្រឿង​ឯណោះគឺ​លោក​ពិត​ជា​សប្បាយ​រីករាយ​ជា​មួយ​លទ្ធផល​ដ៏​អស្ចារ្យ​ និង​មោទកភាព​ជា​ខ្លាំង​ចំពោះ​ពួកគេ។​ លោក​ពិត​ជា​មិន​នឹក​ស្មាន​ថា​កូនៗ​អាច​ធ្វើ​បាន​ល្អ​ដ៏​ថ្នាក់​ហ្នឹង​នោះ​ឡើយ​ ព្រោះកាល​វ័យ​នៅ​តូចៗ​ជា​កុមារ​ដែល​មក​ហាត់​កីឡា​លេង​តាម​ឪពុក​ដែល​កំពុង​គេ​ប៉ុណ្ណោះ។​

បញ្ជាក់​ដែរ​ថា​ លោក​ ម៉េត​ សម្បត្តិ​ ជា​គ្រូ​កីឡា​ជើង​ចាស់​ដែល​មាន​សមត្ថភាព​កីឡា​យ៉ាង​ល្អ​ និង​អាច​បង្ហាត់​បាល់ទាត់​ អត្តពលកម្ម​ អប់រំ​កីឡាយ​ និង​ហែល​ទឹក។​ លោក​ក៏​ជា​អតីត​អាជ្ញាកណ្ដាល​បាល់ទាត់​ FIFA​ ជំនាន់​ ១៩៩៩ ផង​ដែរ។​ បច្ចុប្បន្ន​នេះ​លោក​ជា​ប្រធាន​ការិយាល័យ​បណ្ដុះបណ្ដាល នៃមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។ កូន​ទាំង​៣នាក់​របស់​លោក​​ក៏​ជាអ្នក​កីឡា​ផង​ដែរ​ និង​កំពុង​ជាប់​ជម្រើស​ជាតិ​ គឺកីឡាករ​ ម៉េត​ សារី​ និង​ ម៉េត​ សុភក្រា​ លេង​​កីឡា​វូវីណាម​ និង​កីឡា​ការិនី​ ម៉េត​ ម៉ារីយ៉ាន់​ ជា​ជម្រើស​ជាតិ​កីឡា​សូហ្វតិន្នីស​កម្ពុជា។ មេដាយ​ដែល​កូន​របស់លោក​ឈ្នះ​ទាំង​​ឈ្នះ​១០គ្រឿង​ជូន​ជាតិនោះ​រួម​មាន​​ មាស ២​ ប្រាក់ ៣ សំរឹទ្ធ ៥ ៕​

ប្រភព៖ KAMPUVHEATHME

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top