ក្លិបយក្ស អង់គ្លេស មួយត្រៀមបោះសំណើ ១១៧ លានដុល្លារចរចាយក Rodrygo ពី Real Madrid

ក្លិបមេឃខៀវ Manchester City បានដាក់ផែនការចង់បាន Rodrygo ពី Real Madrid នៅរដូវក្តៅនេះ ស្របតាមការចង់បានរបស់អ្នកចាត់ការលោក Pep Guardiola។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fichajes បានឱ្យដឹងថា ក្លិប Man City បានត្រៀមរួចរាល់ ក្នុងការផ្តល់ជូនសំណើទឹកប្រាក់ ១១៧ លានដុល្លារអាមេរិកទៅ Real Madrid ដើម្បីចរចាយក Rodrygo នៅរដូវក្តៅនេះ។

អនាគតរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ទំនងជាមិនអាចបន្តនៅ Real Madrid បានយូរអង្វែងទៀតនោះទេ បន្ទាប់ពីរូបគេមិនត្រូវបានគ្រូបង្វឹកថ្មីលោក Xabo Alonso រាប់ចូលទៅក្នុងផែនការរបស់លោក។

ថ្មីៗនេះមានរបាយការណ៍បន្ថែមថា ក្លិបអធិរាជស Real Madrid ក៏កំពុងពិចារណាចង់លក់ Rodrygo ចេញដែរ ប្រសិនបើមានសំណើសមស្របណាមួយពីក្លិបផ្សេងៗ។ យ៉ាងណា នាពេលកន្លងមក ក៏មានក្លិបជាច្រើនចាប់អារម្មណ៍លើខ្សែប្រយុទ្ធ ប្រេស៊ីល រូបនេះដែរ ដោយក្រៅតែអំពី Man City ក្នុងនោះមាន Arsenal និង Liverpool ជាដើម។

គួរបញ្ជាក់ថា Rodrygo គឺនៅសល់កិច្ចសន្យាជាមួយ Real Madrid រយៈពេល ៣ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top