អតីតអ្នកប្រដាល់ ឡោ សំណាង បង្ហាញក្ដីរីករាយក្រោយមានក្លឹបផ្ទាល់ខ្លួន

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ឡោ​ សំណាង​ បង្ហា​ក្ដី​រីរាយ​ជា​ខ្លាំង​ក្រោយ​មាន​ក្លឹប​ផ្ទាល់​ខ្លួន​ក្នុងការ​​បន្ត​ដំណើរ​បបណ្ដុះ​ធនធាន​យុវជន​ និង​បណ្ដុះ​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ផ្សព្វផ្សាយ និង​​ដណ្ដើម​មុខមាត់​ជូន​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​នេះ​តទៅ។​

លោក​ ឡោ​​ សំណាង​ បាន​លើក​ឡើង​ថា​ ក្នុង​ឱកាស​បើក​សម្ពោធ​ក្លឹប​ថ្មីឡោង​សំណាង​គុន​ខ្មែរ​កាល​ពី​ម្សិលមិញ​នេះ​លោក​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ដែល​មាន​ក្លឹប​ មាន​ទីតាំង​ល្អ​សមស្រប​មួយ​ដើម្បី​បណ្ដុះ​ធនធាន​យុវជន​បន្ត​វេន​តទៅ​មុខ​ទៀត។​ កាន់​តែ​រីករាយ​ទៀត​នោះ​គឺ​ការ​ផ្ដល់​តម្លៃ​ចូលរួម​ពី​សំណាក់​ប្រធាន​សហព័ន្ធ​ តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​ ក្នុង​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ។​

អតីត​ជើង​ខ្លាំង​ទម្ងន់​ស្រាល​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​នឹង​បណ្ដុះ​នូវ​ឆន្ទៈ​ដល់​យុវជន​ដែល​មក​ហ្វឹកហាត់​ឲ្យ​រឹតតែ​ខំប្រឹង​ប្រហែង​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ ខ្សែក្រវាត់​ មេដាយ​ ឬ​មុខ​មាត់​ជូន​ជាតិ​មាតុភូមិ​នៅ​ថ្ងៃ​ខាង​មុខ​។​ ពិសេស​ទៀត​នោះ​ការ​ឆ្ពោះ​ទៅ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​ថា​ក្បាច់​គុន​ខ្មែរ​នេះ​ជា​របស់​ខ្មែរ​ពិត​ប្រាកដ។​

បញ្ជាក់​ដែរ​ថា​ កាល​ពី​ម្សិលមិញ​នេះ​លោក​ ឡោ​ សំណាង​ បាន​ធ្វើ​ពិធី​សម្ពោធ​ក្លឹប​ថ្មី​របស់​លោក​ជា​ផ្លូវ​ការ​ហើយទីតាំង​​នៅ​ឯ​មុខ​ព្រលាន​យន្តហោះ​ រាជធានីភ្នំពេញ។ លោក​ ឡោ​ សំណាង​ ជា​អតី​ត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​លើ​ប្រភេទ​ទម្ងន់​ស្រាល៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top