ស្កុតឡេន បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ ដើម្បីលេងទល់នឹងដាណឺម៉ាក និងប៊ែឡារុស ជម្រុះ World Cup

(បរទេស)៖ លោក Steve Clarke អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៥នាក់ចុងក្រោយ ក្នុងការត្រៀមប្រកួតជម្រុះ World Cup 2026 នាខែកញ្ញាខាងមុខទល់នឹងដាណឺម៉ាក និងប៊ែឡារុស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ពួកគេនឹងប៉ះក្រុមជម្រើសជាតិដាណឺម៉ាក ទៅទីក្រុង Copenhagen នាថ្ងៃទី០៥ ខែកញ្ញា មុនពេលពើបប្រទះនឹងប៊ែឡារុស នៅ ៣ថ្ងៃបន្ទាប់នៅប្រទេសហុងគ្រី នៃកម្មវិធីជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប (UEFA) ដែលនៅសល់ ៦ប្រកួតក្នុងរយៈពេលជាង ៣ខែប្រចាំពូល C ជាមួយនឹងជើងខ្លាំងក្រិចផងដែរ។

លក្ខខណ្ឌនៃការប្រកួតជម្រុះនេះដែរ គឺយកតែក្រុមមានពិន្ទុខ្ពស់ជាងគេប្រចាំពូលនីមួយៗ ក្នុងការទទួលបានកៅអីទៅលេងជុំចុងក្រោយ ៤៨ប្រទេស (ក្រុម) នៅ World Cup ឆ្នាំក្រោយដោយមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា គ្រាដែលស្កុតឡេន ព្យាយាមស្វែងរកកៅអីលេងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៨។

ខាងក្រោមនេះ ជាកីឡាករចំនួន ២៥នាក់ដែលលោក Clarke បានកោះហៅមកពីក្លិបនានាត្រៀមលេង ២ប្រកួតនាខែក្រោយរួមមាន៖
១៖ អ្នកចាំទី-Clark (Heart of Midlothian), Gunn (Nottingham Forest) និង Kelly (Rangers)។

២៖ ខ្សែការពារ-Hanley (Hibernian), Hendry (Al-Etiffaq), Hickey (Brentford), Hyam (Blackburn Rovers), Johnston (Sturm Graz), McKenna (Dinamo Zagreb), Ralston (Celtic), Robertson (Liverpool), Souttar (Rangers) និង Tierney (Celtic)។

៣៖ ខ្សែបម្រើ-Christie (Bournemouth), Ferguson (Bologna), Gannon Doak (Bournemouth), Gilmour (Napoli), McGinn (Aston Villa), McLean (Norwich City), McTominay (Napoli) និង Miller (Udinese)។

៤៖ ខ្សែប្រយុទ្ធ-Adams (Torino), Bowie (Hibernian), Dykes (Birmingham City) និង Hirst (Ipswich Town)៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top