ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។

បើ​តាម​លោក​ យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ ៣៧​នាក់​នៃ​ ២០​ប្រភេទ​កីឡា​ផ្សេង​គ្នា។​ ក្នុង​ចំណោម​អ្នកទាំង ​៣៧នាក់​នោះ​គឺ​មាន​បុរស​ ២៥នាក់​ និង​នារី​ ១២​នាក់។​

ចំណែក​ជើង​ខ្លាំង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​គេ​ក៏​នឹ​ង​ត្រូវ​ប្រឡង​បាក់ឌុប​ស្អែក​នេះ​ដែរ​។​ បើ​តាម​ឈ្មោះ​អក្សរ​រូប​គេ​នឹង​ត្រូវ​ប្រឡង​នៅ​អនុវិទ្យាល័យ​ចតុមុខ​ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​មើល​លេខ​បន្ទប់​ និង​លេខតុ​នៅ​ឡើយ​ទេ។​

បញ្ជាក់​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ស្អែក​នេះ​ឈាន​ដល់​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី១​ ហើយ​សម្រាប់​បេក្ខភាព​ទាំង​អស់​មិន​ថា​នៅ​រាជធានីភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top