ក្លិប​ EPL ចាយ៤ពាន់លាន​ដុល្លារ​លើការទិញដូរ​កីឡាក​រ លើសលីគអឺរ៉ុប ៤ទៀតបូកបញ្ចូលគ្នា

ក្លិបទាំង ២០ ​ក្នុង​ក្របខណ្ឌ Premier League ចំណាយ​សរុប ​៤,១៨ ពាន់​លាន​ដុល្លារ​អំឡុង​ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើកទី១ ប្រចាំរដូវកាល ២០២៥-២៦ លើសឆ្នាំមុនដល់ទៅជិតពាក់កណ្តាល និងច្រើនជាងការចំណាយរបស់ក្លិបនៅ Bundesliga, La Liga, Ligue 1 និង Serie A រួមបញ្ចូលគ្នាទៅទៀត។

នៅថ្ងៃចុងក្រោយនៃ​ទីផ្សារ​ដោះដូរកីឡាករលើកទី១បិទទ្វារ ​(Deadline Day) ​វេលា​ម៉ោង​១២ និង​ ០០​នាទី ​យប់​ថ្ងៃទី​១ ខែកញ្ញា ក្លិប Liverpool បានចំណាយកប់ពពក ១៧៦លានដុល្លារបន្ថែមទៀតដើម្បីទិញយកខ្សែប្រយុទ្ធ Alexander Isak ពី Newcastle United និងជាក្លិបដែលចាយច្រើនដាច់នេះនៅដើមរដូវកាលនេះ។ មួយចុងក្រោយនេះ ក្លិបទាំងអស់នៅ EPL ចំណាយ ៣,៦៩ពាន់លានដុល្លារលើការទិញដូរកីឡាករ និងសរុបតាំងពីថ្ងៃបើកដំណើរការមក ចាយសរុបអស់ ​៤,១៨ ពាន់​លាន​ដុល្លារ។

កាលពីរដូវកាលមុន អំឡុងទីផ្សារដោះដូរលើកទី១ដូចគ្នានេះ ក្លិបក្នុងលីគកំពូលអង់គ្លេស​ចំណាយអស់ត្រឹម ២៦៥ពាន់ដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំនេះដល់ទៅជិតពាក់កណ្តាល។

ចំណាយ ៤,១៨ ពាន់​លាន​ដុល្លារ មានន័យថា ក្លិបនៅ​ EPL ចាយច្រើនជាងការចំណាយរបស់ក្លិបនៅលីគកំពូលអាល្លឺម៉ង់ Bundesliga, La Liga របស់អេស្ប៉ាញ, លីគកំពូលបារាំង Ligue 1 និង អ៊ីតាលី Serie A រួមបញ្ចូលគ្នាទៅទៀត។

ចំណោមក្លិបទាំង ២០ នៅអង់គ្លេស ហង្សក្រហម Liverpool ចំណាយច្រើនដាច់គេសរុប ៥៦២លានដុល្លារ តាមពីក្រោយដោយ Chelsea ៣៨៥លានដុល្លារ និង Arsenal នៅលេខ៣ ចាយ ៣៤៤លានដុល្លារ។ Newcstle United ចាយច្រើនជាងគេចំណាត់លេខ៤ ចំនួន ៣៣៨លានដុល្លារ, Manchester United លេខ៥ ចាយ ២៩២លានដុល្លារ ខណៈ Fulham ចាញតិចជាងគេត្រឹម ៤៦លានដុល្លារ៕ 

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top