ក្រុម​​ Esports កម្ពុជា បុរស និង​នារី ​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥

ក្រុម​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា ទាំង​បុរស និង​នារី ទទួល​បាន​កៅអី ឡើង​ទៅ​ប្រកួត​ជុំ​ចុង​ក្រោយ នៃ​​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ពិភព​លោក IESF Esports World Championship ឆ្នាំ ២០២៥ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ី​អាគ្នេហ៍​ដូច​គ្នា។

ក្រុម​​​​បុរស​កម្ពុជា បាន​កក់​កៅអី​ឡើង ទៅ​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១​ ​វគ្គ​​ជម្រុះ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025​ – Men ដែល​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០២៥។

លទ្ធផល​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​របស់ ក្រុម​បុរស​កម្ពុជា

  • ចាញ់ ឥណ្ឌូណេស៊ី ១-២
  • ឈ្នះ ឡាវ ២-០
  • ឈ្នះ វៀតណាម ២-០
  • ឈ្នះ ហ្គាំ ២-០

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ឈ្នះ ហ្វីលីពីន ២-០

វគ្គ​ផ្តាច់​ព្រ័ត្រ

  • ឈ្នះ ឥណ្ឌូណេស៊ី ២-១

ក្រុម​នារី​ជម្រើស​ជាតិ​កម្ពុជា

ក្រុម​​​នារី​កម្ពុជា បាន​កក់​កៅអី​ឡើង ទៅ​ជុំ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក បន្ទាប់​ពី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ​វគ្គ​​ជម្រុះ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ IESF Southeast Asia Qualifier 2025 – Women ដែល​បាន​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ ២០២៥។

លទ្ធផល វគ្គ​សន្សំពិន្ទុ​ក្នុង​ពូលរបស់ ​ក្រុម​នារី​កម្ពុជា

  • ចាញ់ ម៉ាឡេស៊ី ០-២
  • ឈ្នះ ឡាវ ២-០
  • ឈ្នះ ព្រុយណេ ២-០
  • ឈ្នះ ទីម័រខាងកើត ២-០

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • ឈ្នះ ហ្វីលីពីន ២-០

វគ្គ​​​ផ្តាច់​ព្រ័ត្រ

  • ចាញ់ ម៉ាឡេស៊ី ០-២

តាម​គោលការ​របស់ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​គឺ ក្រុម​ចំណាត់​ថ្នាក់​លេខ១ និង​លេខ​២ ប្រចាំ​តំបន់​អាស៊ាន ​ទទួល​បាន​កៅអី ឡើង​ទៅ​ជុំ​ចុង​ក្រោយ ដូច្នេះ ក្រុម​បុរស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក្រុម​នារី​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​បាន​ឡើង​ទៅ​ប្រកួត​ជុំ​ចុង​ក្រោយ។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពី​កាល​បរិច្ឆេទ និង​​ប្រទេស​ណា​ដែល​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ជុំ​ចុង​ក្រោយ​ឡើយ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top