ដំណឹងល្អ! លោក Jose កំពុងកៀកនឹងក្លាយជាគ្រូបង្វឹករបស់ក្លិបធំកម្រិត UCL មួយ

លោក Jose Mourinho កំពុងមានដំណឹងល្អ ក្នុងការវិលត្រឡប់មកកាន់អាជីពជាគ្របង្វឹកបាល់ទាត់វិញ ដោយលោកកំពុងស្ថិតក្នុងការចរចាទៅដឹកនាំក្លិប Benfica។

ក្លិប Benfica ទើបតែបណ្តេញគ្រូបង្វឹកលោក Bruno Lage ចេញពីតំណែងថ្មីៗនេះ បន្ទាប់ពីក្រុមនៃលីគកំពូល ព័រទុយហ្គាល់ Liga Portugal ចាញ់ក្រុម Qarabag FK របស់ អាហ្ស៊ែបៃហ្សង់ ២-០ ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League កាលពីយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥។

យោងតាមប្រភពពី ESPN បានឱ្យដឹង ថា លោក Mourinho ដែលទើបត្រូវបានក្លិប តួកគី Fenerbahce បញ្ចប់តំណែងកាលពីពេលថ្មីៗនេះដែរនោះ ពេលនេះកំពុងកៀកនឹងទៅដឹកនាំក្លិប Benfica ខណៈភាគីទាំង ២ កំពុងស្ថិតក្នុងការចរចាជាមួយគ្នា។ ទោះបីជាយ៉ាងណា ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងនៃភាគីទាំង ២ គឺមិនទាន់បានសម្រេចនៅឡើយទេ។

គួរឱ្យដឹងថា បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៦២ ឆ្នាំ ធ្លាប់បានដឹកនាំក្លិប Benfica នេះម្តងហើយ កាលពីរដូវកាល ២០០០-២០០១ ខណៈនេះ គឺរំលងអស់រយៈពេល ២៥ ឆ្នាំហើយ ដែលលោក Mourinho បានចាកចេញពីក្លិបជើងខ្លាំងរបស់ ព័រទុយហ្គាល់ មួយនេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top