ស្ទើរ​មិន​គួរ​ឲ្យ​! ក្រុមខ្លាំង ៥ បានធ្លាក់ត្រឹមវគ្គចែក​ពូល ជើងឯកបាល់ទះ​ពិភពលោក ២០២៥

ទីបំផុតរកឃើញក្រុមខ្លាំងៗឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនេះ ពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ ប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើល មានក្រុមលំដាប់ពិភពលោក​ជា​ច្រើន​ បានធ្លាក់ចេញពីពាននេះត្រឹមវគ្គសន្សំពិន្ទុក្នុងពូលស្ទើរ​មិន​គួរ​​​ឲ្យ​ជឿ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានបាល់ទះជើងឯកពិភពលោក បានបញ្ចប់ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះក្រុមដែលបានឡើងទៅវគ្គ ១៦ ក្រុមរួមមាន ទុយនីស៊ី សាធារណៈរដ្ឋឆេក ស៊ែប៊ី អ៉ីរ៉ង់ សហរដ្ឋអាមេរិក ស្លូវេនី ប៊ុលហ្គារី ព័រទុយហ្គាល់ ប៉ូឡូញ កាណាដា តួកគី ហូល្លង់ អាហ្សង់ទីន អ៉ីតាលី ប៊ែលហ្ស៊ិក និង ហ្វាំងឡង់។

ដោយឡែករឿងដ៏ភ្ញាក់ផ្អើលបំផុត គឺក្រុមខ្លាំងៗលំដាប់ពិភពលោក​ជា​ច្រើន​បាន​​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល មាន​ដូចជា ម្ចាស់មេដាយមាស​អូឡាំពិក បារាំង គុយបា ជប៉ុន អាល្លឺម៉ង់ និង ប្រេស៊ីល ដែលសុទ្ធតែជាក្រុមកំពូល និងត្រូវបានគេរំពឹងខ្ពស់បំផុតសម្រាប់ព្រឹត្តិការណ៍នេះ បែរជាមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន។

គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានបាល់ទះជើងឯកពិភពលោក ២០២៥ នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ​ គឺពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៥។

ខាងក្រោមនេះ ជាគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាវគ្គ ១៦ ក្រុមពានបាល់ទះជើងឯកពិភពលោក៖

  • ទុយនីស៊ី ត្រូវជួប សាធារណៈរដ្ឋឆេក
  • ស៊ែប៊ី ត្រូវជួប អ៊ីរ៉ង់
  • សហរដ្ឋអាមេរិក ត្រូវជួប ស្លូវេនី
  • ប៊ុលហ្គារី ត្រូវជួប ព័រទុយហ្គាល់
  • ប៉ូឡូញ ត្រូវជួប កាណាដា
  • តួកគី ត្រូវជួប ហូល្លង់
  • អាហ្សង់ទីន ត្រូវជួប អ៊ីតាលី
  • ប៊ែលហ្ស៊ិក ត្រូវជួប វាំងឡង់

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top