Admin

៦ក្រុម កក់កៅអីវគ្គ ១៦ក្រុមនៃពាន Afcon 2025 ស្របពេល ៤ក្រុមល្អ ចាំអ៊ុតលទ្ធផល

(បរទេស)៖ ក្រោយដំណើរការប្រកួតជើងឯកប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលមានម៉ារ៉ុកធ្វើម្ចាស់ផ្ទះតាំងពីថ្ងៃទី១៨ ខែធ្នូមក រកឃើញ ៦ក្រុមហើយដែលបានធានាកៅអីឡើងវគ្គ ១៦ក្រុម គ្រាដែលលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបំពេញវគ្គចាញ់-ធ្លាក់ទៀតដែរ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការលេងសន្សំពិន្ទុតាមពូល A-F ដោយមាន ២៤ក្រុម (ប្រទេស) នៃពានរង្វាន់ ២ឆ្នាំម្តងលើកទី៣៥ មានតែ ២ពូលប៉ុណ្ណោះ ពោលគឺពូល A និងពូល B បានបញ្ចប់ជាស្ថាពរហើយ ដោយមានម្ចាស់ផ្ទះម៉ារ៉ុក ក្រុមដែលបានឡើងដល់វគ្គ ៤ក្រុមចុងក្រោយ World Cup 2022 ឆ្លងចូលវគ្គ ១៦ក្រុម ក្រោយបំបាក់ហ្ស៊ំប៊ី ៣-០ ស្របពេលម៉ាលី ដែលមានតែ ៣ពិន្ទុឈរលេខ២ ក៏បានឡើងវគ្គបន្តផងដែរ។ ចំណែកឯ ៣ប្រកួតប្រចាំពូល B វិញ អេហ្ស៊ីប និងអាហ្រ្វិកខាងត្បូង ក៏បានឆ្លងចូលវគ្គ ១៦ក្រុមផងដែរ […]

៦ក្រុម កក់កៅអីវគ្គ ១៦ក្រុមនៃពាន Afcon 2025 ស្របពេល ៤ក្រុមល្អ ចាំអ៊ុតលទ្ធផល Read More »

គ្រូបង្វឹកក្លឹប Lazio លោក Sarri ទទួលការវះកាត់បេះដូង ស្ថិតក្នុងវ័យ ៦៦ឆ្នាំ

(បរទេស)៖ លោក Maurizio Sarri អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ Lazio បានកំពុងស្ថិតក្នុងដំណើរការវះកាត់បេះដូង ទាំងដែលស្ថិតក្នុងវ័យ ៦៦ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញដោយ BBC។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានរាយការណ៍ថា អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea ខាងលើនេះ មានបញ្ហាចង្វាក់បេះដូង ដែលតម្រូវឱ្យតាមដានជាប្រចាំផងដែរ ក្រោយការវះកាត់រួច។ ជាមួយគ្នានេះ ក្លឹបមានក្តីរំពឹងថា បុរសសញ្ជាតិអ៉ីតាលីរូបនេះ នឹងអាចត្រឡប់មកដឹកនាំកូនក្រុមនាពេលឆាប់ៗដែរ បន្ទាប់ពី Sarri ត្រូវបានតែងតាំងដឹកនាំ Lazio ជាលើកទី២ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ មែនទែនទៅ លោក Sarri គឺជាគ្រូបង្វឹកចាស់ជាងគេដែលបានឈ្នះពាន Serie A នាអំឡុងរដូវកាល ២០១៩-២០ នៅពេលដឹកនាំក្លឹបសេះបង្កង់ Juventus ដ្បិតបច្ចុប្បន្ន Lazio បានកំពុងស្ថិតនៅលេខ៨ ក្នុងលីគអ៉ីតាលី ជាមួយនឹងជ័យជម្នះ ៦លើក ក្នុងចំណោម ១៧ប្រកួត។ ពួកគេត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមការពារតំណែងជើងឯក Napoli នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕ ប្រភព៖ FRESHNEWS

គ្រូបង្វឹកក្លឹប Lazio លោក Sarri ទទួលការវះកាត់បេះដូង ស្ថិតក្នុងវ័យ ៦៦ឆ្នាំ Read More »

អ្នកប្រដាល់Joshua បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅប្រទេសនីហ្សេរីយ៉ាខណៈដែលអ្នកដំណើរពីរនាក់បានស្លាប់

កីឡាករប្រដាល់ Anthony Joshua បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឲ្យមនុស្សពីរនាក់ផ្សេងទៀតស្លាប់។ Joshua អាយុ 36 ឆ្នាំបាននៅក្នុងឡានម៉ាក Lexus Jeep នៅពេលដែលវាបានបុកឡានដឹកទំនិញដែលកំពុងឈប់នៅម៉ោង 11 ព្រឹកនៅលើផ្លូវល្បឿនលឿន Lagos-Ibadan ក្នុងទីក្រុង Makun ។ វីដេអូដែលបង្ហោះតាមប្រព័ន្ធអ៊ីនធឺណែត បង្ហាញពីអតីតអ្នកប្រដាល់ជើងឯកពិភពលោកទម្ងន់ធ្ងន់រូបនេះ ស្លៀកពាក់ខោអាវ ហើយមើលទៅងឿងឆ្ងល់ ខណៈដែលគាត់អង្គុយក្នុងរថយន្តដែលខូច ក្នុងចំណោមកញ្ចក់ដែលបែកខ្ទេចខ្ទី។ ក្រោយមកគេឃើញគាត់អង្គុយនៅកៅអីខាងមុខនៃរថយន្តសង្គ្រោះបន្ទាន់ដោយនិយាយទៅកាន់មន្ត្រីប៉ូលីស។ មានសេចក្តីរាយការណ៍ថា កីឡាករ Joshua បានរងរបួសស្រាល ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ មនុស្សពីរនាក់ផ្សេងទៀតត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុ។ ពេលនោះមានមនុស្ស 4 នាក់នៅក្នុងរថយន្ត Lexus ខណៈដែលសន្តិសុខរបស់គាត់បានតាមពីក្រោយក្នុងរថយន្តដាច់ដោយឡែកមួយ។ សាក្សីម្នាក់បានប្រាប់កាសែត Punch ថា “វាគឺជាក្បួនរថយន្តពីរគឺ Lexus SUV និង Pajero SUV ។ កីឡាករទម្ងន់ធ្ងន់រូបនេះមានដើមកំណើតជាគ្រួសារនៅ Sagamu ទីប្រជុំជនក្នុងរដ្ឋ Ogun ប្រទេសនីហ្សេរីយ៉ា ហើយមានស្នាមសាក់អាហ្រ្វិកនៅលើស្មាស្តាំរបស់គាត់។ Joshua ត្រូវបានគេរំពឹងថានឹងប្រកួតនៅទីក្រុង Riyadh

អ្នកប្រដាល់Joshua បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅប្រទេសនីហ្សេរីយ៉ាខណៈដែលអ្នកដំណើរពីរនាក់បានស្លាប់ Read More »

មេធំរបស់ FIFA និយាយថាសំបុត្រ World Cup ចំនួន 150 លានសន្លឹកទទួលបានសំណើទិញ

ប្រធាន FIFA លោក Gianni Infantino បានការពារតម្លៃសំបុត្រសម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយលើកឡើងពីតម្រូវការដ៏ច្រើនសម្រាប់ពួកគេ និងប្រាក់ចំណូលដែលរកបានសម្រាប់កីឡាបាល់ទាត់ជុំវិញពិភពលោក។ ក្រុមអ្នកគាំទ្រក្នុងខែនេះបានរិះគន់តម្លៃសំបុត្រដែលមានតម្លៃថ្លៃជាងសំបុត្រសម្រាប់ការប្រកួតស្រដៀងគ្នាជាច្រើនដងក្នុងការប្រកួតឆ្នាំ 2022។ បន្ទាប់មក FIFA បានដាក់លក់សំបុត្រតម្លៃ 60 ដុល្លារ ដើម្បីធ្វើឱ្យការប្រកួតកាន់តែមានតម្លៃសមរម្យសម្រាប់អ្នកគាំទ្រក្រុមដែលមានសមត្ថភាព។ លោក Infantino បាននិយាយកាលពីថ្ងៃចន្ទ នៅឯកិច្ចប្រជុំកំពូលកីឡាពិភពលោកនៅទីក្រុងឌូបៃថា “យើងមានសំបុត្រចំនួន 6-7 លានត្រូវបានដាក់លក់ … ក្នុងរយៈពេល 15 ថ្ងៃ យើងបានទទួលសំណើសំបុត្រចំនួន 150 លានសន្លឹក។ ដូច្នេះ សំណើសំបុត្រចំនួន 10 លានសន្លឹកជារៀងរាល់ថ្ងៃ។ វាបង្ហាញថាការប្រកួតបាល់ទាត់ពិភពលោកមានឥទ្ធិពលខ្លាំងប៉ុណ្ណា។ ក្នុងប្រវត្តិសាស្រ្តជិត 100 ឆ្នាំនៃការប្រកួតបាល់ទាត់ពិភពលោក FIFA បានលក់សំបុត្រសរុបចំនួន 44 លានសន្លឹក។ ដូច្នេះក្នុងរយៈពេល 2 សប្តាហ៍ … យើងអាចបំពេញបាន 300 ឆ្នាំនៃការប្រកួតបាល់ទាត់ពិភពលោក។ ស្រមៃមើល។

មេធំរបស់ FIFA និយាយថាសំបុត្រ World Cup ចំនួន 150 លានសន្លឹកទទួលបានសំណើទិញ Read More »

ផ្ទេចេញពី Chelsea ៥ខែ ខ្សែបម្រើប្រយុទ្ធ Nkunku ស្ថិតក្នុងជម្រើសល្អអាចស៊ុត ២គ្រាប់ជួយក្លឹបបន្តឈ្នះក្នុងលីគ

(អ៉ីតាលី)៖ កីឡាករខ្សែបម្រើប្រយុទ្ធអន្តរជាតិបារាំង Christopher Nkunku ពេលនេះអាចរកបានគ្រាប់ស៊ុតបញ្ចូលទីបានហើយ ក្នុងលីគអ៉ីតាលី Serie A រដូវកាលនេះ ក្រោយចាកចេញពីក្លឹប Chelsea អស់រយៈពេលជាង ៥ខែមកនេះ ដែលរូបគេរកបាន ២គ្រាប់ជួយក្រុម AC Milan យកឈ្នះ Verona ៣-០ ក្នុងលីគ ។ Christopher Nkunku ក៏ទើបបានលេង ១២ប្រកួតប៉ុណ្ណោះ និងការរកបាន ៣គ្រាប់ជាមួយក្លឹប AC Milan គិតចាប់តាំងពីផ្ទេរចេញពីក្លឹប Chelsea កាលពីខែសីហា ឆ្នាំ២០២៥ ដែលមានកិច្ចសន្យា ៥ឆ្នាំក្នុងរង្វង់ទឹកប្រាក់ត្រូវបានរបាយការណ៍បង្ហាញនៅចន្លោះ ៤២លានអឺរ៉ូ ក្រោយមានតម្លៃ ៥២លានផោនកាលពីចូលតោខៀវ ពីក្លឹប RB Leipzig កាលឆ្នាំ២០២៣ ។ តាមរយៈលទ្ធផលនេះ បាននាំក្រុមកំពុងស្ថិតក្នុងការដឹកនាំដោយលោក Massimiliano Allegri បន្តឱកាសឈរលេខ២ ជាបន្តក្នុងតារាងលីគដោយមាន ៣៥ពិន្ទុបពណ្តោះអាសន្ន ចាញ់ ១ពិន្ទុពីក្រុម Inter Milan ឈរកំពូលតារាង

ផ្ទេចេញពី Chelsea ៥ខែ ខ្សែបម្រើប្រយុទ្ធ Nkunku ស្ថិតក្នុងជម្រើសល្អអាចស៊ុត ២គ្រាប់ជួយក្លឹបបន្តឈ្នះក្នុងលីគ Read More »

Carroll អតីតកីឡាករថ្លៃជាងគេរបស់ Liverpool ត្រូវឡើងតុលាការថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ ល្មើសបញ្ជា

(បរទេស)៖ ខ្សែប្រយុទ្ធ Andy Carroll ដែលត្រូវបានក្លឹបហង្សក្រហម Liverpool ទិញចូលក្នុងតម្លៃ ៣៥លានផោនថ្លៃជាងគេកាលឆ្នាំ២០១១ នោះ ត្រូវបង្ហាញមុខនៅតុលាការនាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពានបទបញ្ជា។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Carroll វ័យ ៣៦ឆ្នាំ បានកំពុងប្រកបអាជីពបាល់ទាត់នៅក្លឹប Dagenham and Redbridge ដែលលេងក្នុងក្របខណ្ឌ National League South បច្ចុប្បន្ន ត្រូវបានឃាត់ខ្លួនតាំងពីអំឡុងខែមេសា ជាមួយការប្រព្រឹត្តល្មើសបម្រាម ដែលទើបទទួលរងបានតែជាង ១ខែប៉ុណ្ណោះ។ Carroll ដែលធ្លាប់លេងឱ្យក្លឹបសារិកាព្រៃ Newcastle United និងជម្រើសជាតិតោកំណាចអង់គ្លេសផងនោះ នឹងត្រូវបង្ហាញមុខនៅតុលាការ Chelmsford Magistrates នាថ្ងៃអង្គារស្អែកនេះ។ ប្រសិនបើរកឃើញករណីមានការល្មើសធ្ងន់ធ្ងរ Andy Carroll អាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ៥ឆ្នាំឯណោះ នៅពេលដែលច្បាប់រក្សាគម្លាតនៅអង់គ្លេស ពោលគឺដើម្បីការពារបុគ្គលជាប់បម្រាម ហាមឃាត់ទាក់ទងជាមួយអ្នកដទៃ ឬក៏អាចឈប់ទាក់ទងគ្នាតែម្តង ពីអសយដ្ឋានជាក់លាក់ ឬក៏ពីកន្លែងធ្វើការជាដើម៕ ប្រភព៖ FRESHNEWS

Carroll អតីតកីឡាករថ្លៃជាងគេរបស់ Liverpool ត្រូវឡើងតុលាការថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ ល្មើសបញ្ជា Read More »

Ronaldo វ៉ា Messi ក្លាយជា​អ្នក​រកបានលើស ៤០ គ្រាប់ក្នុង ១ ឆ្នាំ ច្រើនជាងគេបំផុត

កីឡាករ Cristiano Ronaldo វ៉ាគូប្រជែង Lionel Messi ក្លាយជាកីឡាករបាល់ទាត់ រកបានគ្រាប់បាល់លើស ៤០ គ្រាប់ក្នុងមួយឆ្នាំ ច្រើនលើកជាងគេបំផុត បន្ទាប់ពីរកបានគ្រាប់បាល់ចំនួន ២ គ្រាប់ជួយឱ្យ Al-Nassr យកឈ្នះលើក្រុម Al Akhdoud ៣-០ ក្នុងក្របខណ្ឌលីគកំពូល អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥។ តាមរយៈគ្រាប់បាល់ទាំង ២ គ្រាប់នេះ បានធ្វើឲ្យ Ronaldo បង្គ្រាប់គ្រាប់បាល់ទី ៤០ សម្រាប់អាជីពខ្លួនក្នុងឆ្នាំ ២០២៥។ ជាមួយគ្នានេះ កីឡាករវ័យ ៤០ ឆ្នាំ បានបំបែកកំណត់ត្រា ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលអាចរកបានគ្រាប់បាល់លើស ៤០ គ្រាប់ក្នុងរយៈពេល ១៤ ឆ្នាំផ្សេងៗគ្នា ដោយរកបាននៅឆ្នាំ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧

Ronaldo វ៉ា Messi ក្លាយជា​អ្នក​រកបានលើស ៤០ គ្រាប់ក្នុង ១ ឆ្នាំ ច្រើនជាងគេបំផុត Read More »

ស្តេចហ្វ្រីស្ទាយ៍ Andrew បង្ហោះវីដេអូ ៥ ឃ្លីបនៅតំ​បន់ទេសចរណ៍កម្ពុជា មានអ្នកទស្សនាលាននាក់

កីឡាករបាល់ទាត់ហ្វ្រីស្ទាយ៍ដ៏ល្បីលំដាប់ពិភពលោក លោក Andrew Henderson បានកំពុងជួយផ្សព្វផ្សាយពីទេសចរណ៍នៅក្នុងប្រទេស កម្ពុជា តាមរយៈការបង្ហាញសមត្ថភាពដ៏អស្ចារ្យនៃការសម្តែងជំនាញហ្វ្រីស្ទាយ៍របស់លោក នៅតំបន់ទេសចរណ៍ធំៗមួយចំនួនក្នុងខេត្ត សៀមរាប ខណៈគិតត្រឹមពេលនេះ វីដេអូរបស់លោកមានអ្នកទស្សនារាប់លាននាក់។ កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ លោក Andrew Henderson បានបង្ហោះវីដេអូចំនួន ៥ ឃ្លីបនៅលើទំព័រ Facebook របស់លោក ដែលមានអ្នកតាមដានជាង ២.៧ លាននាក់ អំពីការបង្ហាញជំនាញហ្វ្រីស្ទាយ៍ប្លែកៗនៅតំបន់អង្គរ តំបន់ភ្នំ និងតំបន់ទឹកជ្រោះក្នុងខេត្ត សៀមរាប។ ក្រោយវីដេអូទាំងនោះបង្ហោះជាសាធារណៈភ្លាម បានធ្វើឱ្យប្រជាជន កម្ពុជា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកជាមនុស្សម្នាក់ ដែលមានឥទ្ធផលក្នុងវិស័យបាល់ទាត់ ជាពិសេសលើជំនាញបាល់ទាត់ហ្វ្រីស្ទាយ៍។ ដូច្នេះ ការបង្ហាញជំនាញហ្វ្រីស្ទាយ៍របស់លោកនៅប្រទេស កម្ពុជា ប្រៀបដូចជាលោកកំពុងជួយផ្សព្វផ្សាយអំពីទេសចរណ៍ កម្ពុជា ទៅកាន់ពិភពលោក ដើម្បីឱ្យគេបានស្គាល់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាន់តែខ្លាំង។ ជាក់ស្តែង វីដេអូនៃការសម្តែងរបស់លោក ពេលនេះមានអ្នកទស្សនារាប់លាននាក់ទៅហើយ។ គួរឱ្យដឹង ថា លោក Andrew Henderson

ស្តេចហ្វ្រីស្ទាយ៍ Andrew បង្ហោះវីដេអូ ៥ ឃ្លីបនៅតំ​បន់ទេសចរណ៍កម្ពុជា មានអ្នកទស្សនាលាននាក់ Read More »

Dembele ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ធំ៣ ក្នុងឆ្នាំតែមួយ

(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Ousmane Dembele នៅពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីអតពលិកឆ្នើមដំបូងគេមួយរូបដែលបានឈ្នះពានឯកត្តជនធំៗ ចំនួន៣ ដំបូងគេក្នុងឆ្នាំតែមួយ ក្នុងមានជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបនៃលីគបារាំង ។ ពានរង្វាន់ធំៗ ៣នោះរូមមាន បាល់មាស Ballon dO’r 2025, The Best FIFA Men’s Player 2025 និងថ្មីៗ នេះបានឈ្នះពានរង្វាន់ Globe Soccer Awards Men’s Player of the Year Award 2025 ដែលពាននេះរាមច្បង Cristiano Ronaldo ឈ្នះបានច្រើនជាងគេដល់ ៦ដង ។ Globe Soccer Awards ជាពានរង្វាន់មួយដែលត្រូវបានរៀបចំឡើង មានការពាក់ព័ន្ធនឹងការចូលរួមពីអង្គការបាល់ទាត់អន្តរជាតិដូចជា UEFA, UAE Pro League, ECA (សមាគមក្លឹបអឺរ៉ុប) និង EFAA (សមាគមភ្នាក់ងារបាល់ទាត់អឺរ៉ុប) ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។ ពានរង្វាន់

Dembele ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ធំ៣ ក្នុងឆ្នាំតែមួយ Read More »

Inter វាយបកយកឈ្នះ Atalanta ដើម្បីដណ្តើមតំណែងកំពូលតារាង Serie A

ខ្សែប្រយុទ្ធLautaro Martinez បានស៊ុតបញ្ចូលទីដើម្បីផ្តល់ឱ្យ Inter Milan នូវជ័យជម្នះដ៏សំខាន់ 1-0 នៅលើទឹកដី Atalanta កាលពីថ្ងៃអាទិត្យដោយបញ្ជូនក្រុមរបស់គាត់ទៅកាន់កំពូលនៃក្របខណ្ឌអ៊ីតាលី Serie A  សម្រាប់ឆ្នាំថ្មី។ Inter នាំមុខលើតារាងលីគដែលមានការប្រគួតប្រជែងយ៉ាងតឹងតែដោយមាន ៣៦ ពិន្ទុ នាំមុខគូប្រជែង AC Milan មួយពិន្ទុ និង Napoli ពីរពិន្ទុតែប៉ុណ្ណោះ។ បន្ទាប់ពីចាញ់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Italian Super Cup ក្រោមស្នាដៃក្រុម Bologna កាលពីប្រាំបួនថ្ងៃមុន កូនក្រុមរបស់លោក Cristian Chivu បានបង្ហាញសញ្ញាដំបូងនៃការជាសះស្បើយពីការខកចិត្តមកវិញដោយដណ្តើមបានបីពិន្ទុនៅក្នុងលីគ។ កីឡាករសញ្ជាតិអាហ្សង់ទីន Martinez បានប្រាប់សារព័ត៌មាន DAZN ថា “ពួកគេជាក្រុមខ្លាំងមួយ ពីព្រោះ Atalanta គឺជាក្រុមខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រេចបានយ៉ាងច្រើននៅក្នុងក្របខ័ណ្ឌ Serie A និងអឺរ៉ុប។ពួកគេជាក្រុមដែលត្រូវតែប្រុងប្រយ័ត្ន ពួកគេមានការវាយបកយ៉ាងក្លៀវក្លា ហើយយើងដឹងពីអ្វីដែលយើងនឹងប្រឈមមុខនៅថ្ងៃនេះ ប៉ុន្តែយើងរៀបចំបានល្អ និងត្រូវតែបន្តកែលម្អ។ ខ្ញុំសប្បាយចិត្ត នេះជាអំណោយសម្រាប់អ្នកគាំទ្រ

Inter វាយបកយកឈ្នះ Atalanta ដើម្បីដណ្តើមតំណែងកំពូលតារាង Serie A Read More »

Scroll to Top