Admin

Neymar តកិច្ចសន្យាថ្មីជាមួយ Santos ដើម្បីស្វែងរកឱកាសទៅលេង World Cup 2026

ខ្សែប្រយុទ្ធ Neymar Jr បន្តកិច្ចសន្យាថ្មីជាមួយក្លិប Santos FC ដែលនឹងធ្វើឱ្យគេអាចបន្តអាជីពរហូតដាច់ឆ្នាំ ២០២៦។ កិច្ចសន្យាថ្មីនេះ ជាការផ្តល់ឱកាសដល់កីឡាករវ័យ ៣៣ឆ្នាំ ស្វែងរកការវិលត្រឡប់ចូលរួមក្នុងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឡើងវិញ ដើម្បីឱ្យគេបង្ហាញខ្លួនម្តងទៀត នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រឿងចចាមអារ៉ាមទៅនឹងអនាគតបាល់ទាត់របស់ Neymar Jr ដែលថាគេនឹងចាកចេញពីក្លិប Santos ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើកយកមកនិយាយ។ ព្រោះតែកិច្ចសន្យារបស់គេត្រូវផុតកំណត់ត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៥។ ​ប៉ុន្តែចូលថ្ងៃទី១ មករា ដើមឆ្នាំ២០២៦ ភ្លាម ក្លិប Santos FC បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មី ១ឆ្នាំពេញ ទៅកាន់ Neymar ហើយរឿងនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបរីករាយខ្លាំង។ កិច្ចសន្យាថ្មីនោះ កើតឡើងស្របពេលដែល អតីតកីឡាករ Barcelona និង Paris Saint Germain កំពុងតែព្យាបាលបញ្ហារបួសជង្គង់របស់គេផងដែរ។  ឆ្នាំ ២០២៥ ជារដូវកាលដំបូងសម្រាប់ Neymar វិលត្រឡប់លេងឱ្យក្លិបដើមកំណើតរបស់គេវិញ។ […]

Neymar តកិច្ចសន្យាថ្មីជាមួយ Santos ដើម្បីស្វែងរកឱកាសទៅលេង World Cup 2026 Read More »

លោក Maresca ក្លាយជាគ្រូបង្វឹកនៅ Premier League ដំបូងគេ អស់តំណែងចំថ្ងៃដើមឆ្នាំថ្មី

ដើមឆ្នាំ២០២៦ ទើបតែមួយថ្ងៃប៉ុណ្ណោះ រឿងដ៏ភ្ញាក់ផ្អើលបានកើតឡើងភ្លាម នៅលីគកំពូលអង់គ្លេស (Premier League) ដោយក្លិប Chelsea ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក Enzo Maresca។ ការចែកផ្លូវគ្នានេះ កើតឡើងក្រោយថ្នាក់ដឹកនាំក្លិបរហស្សនាមតោខៀវ ឃើញក្រុមធ្លាក់ទម្រង់លេងខ្លាំង ទោះក្រុមទើបឈ្នះពាន Europa Conference League និង FIFA Club World Cup ឆ្នាំ២០២៥ ក៏ដោយ។ រឿងរ៉ាវក្លិប Chelsea និងលោក Enzo Maresca នេះ នាំមកនូវភាពស្រឡាំងកាំងសម្រាប់អ្នកគាំទ្របាល់ទាត់ ពិសេសអ្នកគាំទ្រក្លិបតោខៀវផ្ទាល់។ ក្លិបបានប្រកាសចំថ្ងៃដើមឆ្នាំ២០២៦ តែម្តងពីការចែកផ្លូវជាមួយគ្រូបង្វឹក សញ្ជាតិអ៊ីតាលី ទោះបីមានកិច្ចសន្យាជាមួយគ្នារហូតដល់ឆ្នាំ២០២៩ ក៏ដោយ។  ការសម្រេចចិត្តរបស់ Chelsea ធ្វើឡើងដោយពុំខ្វល់ខ្វាយខ្លាំងចំពោះសមិទ្ធផល ដែលបុរសអ៊ីតាលី ធ្លាប់ជួយ​​ឱ្យ​​ ក្រុម​ដណ្តើមបានពានរង្វាន់ Club World Cup ឆ្នាំ២០២៥ ដែលរកចំណូលបានរាប់លាន​ដុល្លារនោះឡើយ។ បើតាមការប្រកាសរបស់ក្លិប Chelsea បានបង្ហាញថាថ្នាក់ដឹកនាំកំពូលរបស់ក្លិប ហាក់បាត់ជំនឿលើលោក Maresca

លោក Maresca ក្លាយជាគ្រូបង្វឹកនៅ Premier League ដំបូងគេ អស់តំណែងចំថ្ងៃដើមឆ្នាំថ្មី Read More »

Messi ត្រូវគេជ្រើសរើស ជាអត្តពលិកកំពូលក្នុងសតវត្សទី ២១ ខណៈ Ronaldo ស្ថិតនៅលេខ ១០

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវបានកាសែតដ៏ធំរបស់ បារាំង Le Journal de Québec វាយតម្លៃ ជាអត្តពលិកកំពូលសម្រាប់សតវត្សទី ២១ ខណៈ Cristiano Ronaldo ដែលជាគូប្រជែងធំបំផុតរបស់គាត់ ត្រូវគេចាត់ថ្នាក់នៅលេខរៀងទី ១០ ឯណោះ។ កាសែត Le Journal de Québec បានសម្រេចផ្តល់តំណែងកំពូលតារាងទៅឱ្យ Lionel Messi ដោយសារតែសមិទ្ធផលជាច្រើនរបស់គាត់ ទាំងនៅក្រុមជម្រើសជាតិ និងក្លិបអាជីព។ ម្ចាស់ពាន Ballon d’Or ៨ សម័យរូបនេះ តែងតែក្លាយជាកីឡាករ ដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងក្រុម ដែលធ្លាប់លេង និងកំពុងលេង ដូចជា Barcelona, Paris Saint-Germain និងចុងក្រោយនេះ Inter Miami។ ដោយឡែកនៅជម្រើសជាតិវិញ Messi ទើបតែសាងប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup

Messi ត្រូវគេជ្រើសរើស ជាអត្តពលិកកំពូលក្នុងសតវត្សទី ២១ ខណៈ Ronaldo ស្ថិតនៅលេខ ១០ Read More »

ក្រុម Arkadag ប៉ះ Al Nassr របស់ Ronaldo វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន AFC Two

ក្រុម​បាល់ទាត់របស់​ប្រទេស​តួកមេនីស្ថាន FC Arkadag  ដែល​ជា​ដៃ​គូ​ចាស់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម ​ Al Nassr របស់ Cristiano Ronaldo នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​លិច ក្នុង​ពាន​រង្វាន់ AFC Champions League Two រដូវ​កាល ២០២៥-២៦។ ក្រុម FC Arkadag បាន​យក​ឈ្នះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​អាស៊ីកម្រិត​ទី​៣ AFC Challenge League រដូវ​កាល ២០២៤-២៥ ដើម្បី​ទទួល​បាន​កៅអី​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​កម្រិត​ទី​២។ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង ក្រុម Arkadag បាន​ឈ្នះ​ ១ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ៧ ពិន្ទុ​ ឈរ​លេខ​ ២ ក្នុង​ពូល

ក្រុម Arkadag ប៉ះ Al Nassr របស់ Ronaldo វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន AFC Two Read More »

សកម្មភាពកីឡាជំរុញឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧ ពីវេទិកាក្នុងស្រុក និងអន្ដរជាតិ ឆ្នាំ២០២៥

(ភ្នំពេញ)៖ តាមរយៈសកម្មភាពកីឡា ពិសេសកីឡាបាល់ទាត់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋគ្រប់វ័យ ព្រមទាំងសិស្សានុសិស្ស បានជំរុញឲ្យ អេអាយអេ ខេមបូឌា ឈ្នះពានរង្វាន់ធំៗចំនួន ៧ នៅក្នុងវេទិកាក្នុងស្រុក និងអន្ដរជាតិ។ ពានរង្វាន់ទាំង ៥ នេះ គឺជាការទទួលស្គាល់នូវគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងការទាញយកអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមបាល់ទាត់ និងកីឡាផ្សេងទៀត ដើម្បីជំរុញប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងកាន់តែប្រសើរ តាមរយៈការចូលរួមសកម្មភាពកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល «ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត»។ កំឡុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានបង្កើតនូវគំនិតផ្ដួចផ្ដើម និងការងារសង្គមជាច្រើន ដើម្បីគាំទ្រ និងផ្សារភ្ជាប់សហគមន៍តាមកីឡា ដោយរាប់ចាប់ពីវគ្គបណ្តុះបណ្តាលបាល់ទាត់ថ្នាក់មូលដ្ឋាន រហូតដល់យុទ្ធនាការទូទាំងប្រទេស ដែលលើកទឹកចិត្តដល់របៀបរស់នៅសកម្ម ហើយគំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបានលើកកម្ពស់គោលបំណងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផលប្រែប្រួលវិជ្ជមានយូរអង្វែងនៅទូទាំងទៀតផង។ ពានរង្វាន់ទាំង ៧ខាងលើ រួមមាន ៣ពានរង្វាន់ពីស្ថាប័ន HR ASIA ក្នុងនាមជាក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី ក្នុងរយៈពេល ៦ឆ្នាំជាប់គ្នា(ឆ្នាំ២០២០-២០២៥) រួមជាមួយពាន Diversity, Equity និង Inclusive Awards 2025 និងពានរង្វាន់ចីរភាពកន្លែងការងារ ឆ្នាំ២០២៥ ។ មួយវិញទៀត

សកម្មភាពកីឡាជំរុញឲ្យ អេអាយអេ ឈ្នះពានរង្វាន់ ៧ ពីវេទិកាក្នុងស្រុក និងអន្ដរជាតិ ឆ្នាំ២០២៥ Read More »

Kroos ទាត់ចោលអាល្លឺម៉ង់ និងអង់គ្លេស ពីបញ្ជីមានភាគរយខ្ពស់ឈ្នះពាន World Cup 2026

(បរទេស)៖ ខ្សែបម្រើចូលនិវត្តន៍ Toni Kroos មិនចុចឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអាល្លឺម៉ង់របស់ខ្លួន ឡើយ ក្នុងចំណោមបេក្ខភាពសំខាន់ ដើម្បីឈ្នះពាន World Cup 2026 ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ The Sun។ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះ បានបង្ហាញក្រុមនៅតំបន់អឺរ៉ុប ៣ក្រុមដែលមានភាគរយខ្ពស់ជាងគេដោយមានរួមមាន «អេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង» ក្នុងការដណ្តើមបានជើងឯកបាល់ទាត់ពិភពលោក ជំនាន់ទី២៣ នាឆ្នាំក្រោយនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង នៅពេលរូបលោកបានចូលរួមក្នុងកម្មវិធី YouTube Channel របស់លោក Romario TV ដែលជាអតីតកីឡាករនិម្មិតរូបរបស់ប្រេស៊ីលផងដែរកាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះ។ Kroos ក៏បានរំលេចដែលលោកមានវត្តមានក្នុងជម្រើសជាតិអាល្លឹម៉ង់ដែលបានបំបាក់ប្រេស៊ីល ៧-១ ក្នុងវគ្គ ៤ក្រុមកាល World Cup 2014 នៅពេលឥន្រ្ទីដែកជាម្ចាស់ពាន។ ក្នុងកិច្ចសន្ទនានោះដែរ Kroos បានថ្លែងថា «ទាំងអាល្លឺម៉ង់ និងប្រេស៊ីល ក៏មិនស្ថិតក្នុងចំណោម Top-5 នៃការប្រជែងជើងឯក WC26 ដែរ។ Kroos ក៏បានសុំទោស

Kroos ទាត់ចោលអាល្លឺម៉ង់ និងអង់គ្លេស ពីបញ្ជីមានភាគរយខ្ពស់ឈ្នះពាន World Cup 2026 Read More »

Wolves បញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួតក្នុងលីគ តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Man Utd

(បរទេស)៖ ក្រុមបាតតារាង Wolverhamton Wanderer បានវាយបកតាមស្មើ ១-១ ទល់នឹងបិសាចក្រហម Manchester United ដែលបានបញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួងក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើ់យោងតាមការចេញផ្សាយដោយ BBC។ កីឡាករ Ladislav Krejci ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ក្នុងកីឡដ្ឋាន Old Trafford នៅមុនពេលជិតបញ្ចប់វគ្គទី១ បន្ទាប់ពី Joshua Zirkzee ជាអ្នករកបានគ្រាប់នាំមុខឱ្យក្រុមរបស់លោក Ruben Amorim នៅថ្ងៃបិទបញ្ចប់ជើងទី១ មុនដាច់ឆ្នាំ២០២៥។ នេះក៏ជាពិន្ទុដំបូងសម្រាប់ពួកគេផងដែរ គិតចាប់តាំងពីខែតុលាមក ក្នុងនាមក្រុមលេងមិនទាន់ឈ្នះនៅឡើយទេ ក្នុងចំណោម ១៩ប្រកួតនារដូវកាលនេះ ស្របពេល Man Utd ស្គាល់រសជាតិស្មើជាលើកទី២ ប្រចាំខែធ្នូនេះ។ Wolves បានកំពុងប្រឈមនឹងការកាត់ចេញពី Premier League ដ្បិតទើបរកបានតែ ៣ពិន្ទុប៉ុណ្ណោះឈរបាតតារាង នៅថ្ងៃបិទបញ្ចប់ជើងទី១ និងដាច់ចំនួន ១៥ពិន្ទុឯណោះពីតំបន់មានសុវត្ថិភាព Nottingham Forest នៅពេលគូប្រជែង Man

Wolves បញ្ចប់កំណត់ត្រាចាញ់ ១១ប្រកួតក្នុងលីគ តាមរយៈវាយបកតាមស្មើម្ចាស់ផ្ទះ Man Utd Read More »

ម្ចាស់ពានមាស២០០៤ Arsenal បំបាក់ចង្គូម Aston ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦

(ឡុងដ៏)៖ ក្រុម Arsenal ដែលជាក្រុមម្ចាស់ពានមាសលីគអង់គ្លេស Premier League បានបិទបញ្ចប់ឆ្នាំ២០២៥ យ៉ាងអស្ចារ្យ ដោយបានបំបាក់ចង្គូមក្រុម Aston Villa ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦ក្នុងលទ្ធផល ៤-១ ប្រកួតទី១៩ ជើងទី២ ដើម្បីបន្តនាំមុខ ៥ពិន្ទុនៅកំពូលតារាងបណ្តោះអាសន្ន ។ ជាមួយគ្នានេះ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយ Wolverhampton Wanderers ១-១ ខណៈក្រុម Bournemouth ក៏ដណ្តើមបាន ១ពិន្ទុពីក្រុម Chelsea នៅលទ្ធផល ២-២ គ្រាដែលម្ចាស់ពានរដូវកាលមុន Liverpool ត្រូវប៉ះ Leeds United នៅដើមឆ្នាំថ្មី២០២៦ ។ នេះក៏ជាការសងសឹងបានវិញរបស់កាំភ្លើងធំ Arsenal បន្ទាប់ពីជើងទី១ ចាញ់ក្រុម Aston Villa ២-១ និងជាការបញ្ចប់ការលេងមិនចាញ់ ១១ប្រកួតរបស់ក្រុមដឹកនាំដោយលោក Emery ដែលជាកំណត់ត្រាប្រចាំក្រុមពីការដឹកនាំរបស់លោក ។ សូមជម្រាបផងថា Arsenal កំពុងមាន ៤៥ពិន្ទុនាំមុខកំពូលតារាង

ម្ចាស់ពានមាស២០០៤ Arsenal បំបាក់ចង្គូម Aston ឱ្យស្គាល់ចាញ់មុនចូលឆ្នាំថ្មី២០២៦ Read More »

ខ្សែប្រយុទ្ធជប៉ុន វ័យ ៥៨ឆ្នាំ Miura រកក្លឹបថ្មីបានហើយ ដើម្បីបន្តប្រកបអាជីពបាល់ទាត់ទៀត

(តូក្យូ)៖ អតីតខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន Kazuyoshi Miura ដែលនឹងឈានចូលវ័យ ៥៩ឆ្នាំនាខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនោះ បានចុះកិច្ចសន្យាលេងនៅក្លឹប Fukushima United ស្ថិតនៅក្របខណ្ឌទី៣ ជប៉ុនរហូតដល់ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការផ្ទេរនេះដែរមានន័យថា Miura ក៏អាចលេងនៅ J-League ក្នុងក្របខណ្ឌកំពូលទាំង៣ នៃបាល់ទាត់ជប៉ុនដែរ និងជាលើកដំបូងសម្រាប់លោកផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ផងថា Fukushima បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម ២០ក្រុមនៅក្របខណ្ឌទី៣ ជប៉ុននារដូវកាលមុន នៅមុនការចុះកិច្ចសន្យាជាមួយ Miura ដែលធ្លាប់ចូលលេងបាន ៨៩ប្រកួត និងស៊ុតបាន ៥៥គ្រាប់ផងដែរសម្រាប់ក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន។ Miura ដែលជាកីឡាករបាល់ទាត់អាជីពចាស់ជាងគេរបស់ពិភពលោក បានចាប់ផ្តើមអាជីពដំបូងពីក្នុងក្លឹប Santos របស់ប្រេស៊ីលដូចទៅនឹងខ្សែប្រយុទ្ធ Neymar ដែរ ដែលបានបរាជ័យពីការរកគ្រាប់ក្នុងរយៈពេល ៦៩នាទីសរុប ក្នុងចំណោម ៧ប្រកួតរដូវកាលមុនជាមួយក្លឹប Atletico Suzuka លេងនៅក្របខណ្ឌទី៤។ Miura បានថ្លែងនៅមុនពេលចាប់ផ្តើមរដូវកាលទី៤១ របស់លោកថា «បេសកកម្មរបស់ខ្ញុំនៅក្នុងបាល់ទាត់មិនទាន់ផ្លាស់ប្តូរទេ។ គ្មានបញ្ហាថាខ្ញុំមានអាយុប៉ុន្មានឡើយ។ មែនទែនទៅ ខ្ញុំពិតជារីករាយខ្លាំងណាស់

ខ្សែប្រយុទ្ធជប៉ុន វ័យ ៥៨ឆ្នាំ Miura រកក្លឹបថ្មីបានហើយ ដើម្បីបន្តប្រកបអាជីពបាល់ទាត់ទៀត Read More »

Ronaldo នឹងមិនចូលនិវត្តន៍ទេរហូតទាល់តែគាត់ស៊ុតបញ្ចូលទីបានមួយពាន់ គ្រាប់

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយថាគាត់នឹងមិនចូលនិវត្តន៍នោះទេរហូតដល់គាត់អាចស៊ុតបញ្ចូលទីបានគ្រាប់បាល់ទីមួយពាន់ របស់គាត់ក្នុងអាជីពកីឡាករបាល់ទាត់។ កីឡាករវ័យ 40 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួនសរុបរបស់គាត់សម្រាប់ក្លឹប និងប្រទេសរហូតដល់ 956 គ្រាប់ហើយ។ ខ្សែប្រយុទ្ធដែលបានចូលរួមជាមួយ Al-Nassr ក្នុងឆ្នាំ 2022 បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 2 ឆ្នាំជាមួយក្លឹបអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដាឆ្នាំមុន ដែលនាំឱ្យគាត់លើសពីខួបកំណើតទី 42 របស់គាត់។ ថ្លែងបន្ទាប់ពីជាប់ឈ្មោះជាកីឡាករឆ្នើមនៅមជ្ឈិមបូព៌ាក្នុងកម្មវិធី Globe Soccer Awards ក្នុងទីក្រុងឌូបៃ កាលពីថ្ងៃអាទិត្យ Ronaldo បាននិយាយថា “វាពិបាកក្នុងការបន្តលេង ប៉ុន្តែខ្ញុំមានកម្លាំងចិត្ត។ ចំណង់ចំណូលចិត្តរបស់ខ្ញុំខ្ពស់ ហើយខ្ញុំចង់បន្ត។ វាមិនសំខាន់ទេដែលខ្ញុំលេងមិនថានៅមជ្ឈិមបូព៌ា ឬអឺរ៉ុបទេ។ ខ្ញុំតែងតែរីករាយនឹងការលេងបាល់ទាត់ ហើយខ្ញុំចង់បន្ត។ អ្នកដឹងថាគោលដៅរបស់ខ្ញុំគឺជាអ្វី។ ខ្ញុំចង់ឈ្នះពានរង្វាន់ ហើយខ្ញុំចង់ឈានដល់ចំនួននោះ [មួយពាន់ គ្រាប់] ដែលអ្នកទាំងអស់គ្នាដឹង។ ខ្ញុំនឹងឈានដល់ចំនួនពិតប្រាកដ ប្រសិនបើគ្មានរបួស”។ Ronaldo បានស៊ុតបញ្ចូលទីបាន 13 គ្រាប់ក្នុងការបង្ហាញខ្លួន 14 ដងក្នុងរដូវកាលនេះសម្រាប់ Al-Nassr ដែលមានបួនពិន្ទុដាច់នៅលើកំពូលតារាង Saudi Pro

Ronaldo នឹងមិនចូលនិវត្តន៍ទេរហូតទាល់តែគាត់ស៊ុតបញ្ចូលទីបានមួយពាន់ គ្រាប់ Read More »

Scroll to Top