ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១
កីឡាករ Cristiano Ronaldo កំពុងមានព័ត៌មានលេចឮដ៏គួរឱ្យចាប់អារម្មណ៍ អាចនឹងក្លាយជាតួអង្គមួយរូបក្នុងខ្សែភាពយន្តដ៏ល្បីមានចំណងជើងថា Fast X វគ្គ ២ ដែលជារឿងក្នុងជំនាន់ទី ១១ របស់ “Fast & Furious”។ តារាសម្ដែងអាមេរិកលោក Vin Diesel បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបជាមួយតារាបាល់ទាត់ឆ្នើម Ronaldo នៅលើ Instagram អមជាមួយសំណេរ ថា៖ «មនុស្សគ្រប់គ្នាសួរថា តើគាត់នឹងមានវត្តមាននៅក្នុងពិភព Fast ដែរឬទេ… ខ្ញុំត្រូវប្រាប់ថា គាត់ជាមនុស្សពិតម្នាក់។ យើងបានសរសេរតួនាទីមួយសម្រាប់គាត់…»។ តាមអត្ថន័យសំណេរខាងលើ តារាសម្តែងអាមេរិករូបនេះចង់បង្ហាញជាសញ្ញា ថា Ronaldo នឹងក្លាយជាតួអង្គមួយរូបនៅក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១។ ខ្សែភាពយន្តដ៏ល្បីនេះ ធ្លាប់មានវត្តមានតួអង្គល្បីៗលំដាប់ពិភពលោកចូលរួមសម្តែងជាច្រើនដូចជា Dwayne “The Rock” Johnson, Vin Diesel, Jason Statham ហើយក៏មានអតីតកីឡាកាសដ៏ល្បីលោក John Cena ផងដែរ។ ទោះបីជាការចូលរួមរបស់ Ronaldo […]
ផ្ទុះហើយ! Ronaldo នឹងក្លាយជាតួសម្តែងម្នាក់ ក្នុងខ្សែភាពយន្ត Fast & Furious ជំនាន់ទី ១១ Read More »










