ខ្សែការពារ Guehi ចាកចេញពីតោកំណាចអង់គ្លេស ដោយសាររបួស មុនលេងបញ្ចប់ជម្រុះ WC26
(បរទេស)៖ ខ្សែការពារ Marc Guehi ត្រូវបានដកចេញពីជម្រើសជាតិអង់គ្លេស មុនលេងជម្រុះ World Cup 2026 ដោយសាររបួសជើង។ ពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានរងរបួសជើងកាលពីអំឡុងលេងឱ្យ Crystal Palace នៅពាន Conference League ទល់នឹង AZ Alkmaar កាលសប្ដាហ៍មុន។ Guehi មិនបានលេងឡើយ ពេលអង់គ្លេសបំបាក់ស៊ែប៊ី ២-០ កាលពីថ្ងៃព្រហស្បតិ៍ និងបន្តអវត្តមានទៀត ពេលប៉ះអាល់បានី បញ្ចប់វគ្គជម្រុះប្រចាំពូល K។ Guehi ត្រូវបានអ្នកចាត់ការអង់គ្លេស លោក Thomas Tuchel កោះហៅចូលជម្រើសជាតិកាលសប្តាហ៍មុន ទោះខកខានប្រកួត Crystal លេងស្មើ ០-០ ទល់នឹង Brighton ក្នុងលីគកាលពីថ្ងៃអាទិត្យ ទោះបីរបួសជើងដល់ថ្នាក់ដើរមិនរួចក៏ដោយ៕ ប្រភព៖ FRESHNEWS
ខ្សែការពារ Guehi ចាកចេញពីតោកំណាចអង់គ្លេស ដោយសាររបួស មុនលេងបញ្ចប់ជម្រុះ WC26 Read More »










