Yudai Ogawa ចង់​បង្កើតប្រវត្តិសាស្រ្តជាមួយព្រះខ័នរាជស្វាយរៀង រីឯ សឿត បារាំង ក៏ប្តេជ្ញា​​ជួយ​ដល់​ក្លិបនេះ

កីឡាករជប៉ុន មានសញ្ជាតិ​ខ្មែរ Yudai Ogawa បានបង្ហាញ​ឆន្ទៈ​ខ្ពស់ ក្នុងការ​រួម​ចំណែក​បង្កើតប្រវត្តិសាស្រ្តថ្មី​ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ចំណែក​​មិត្ត​រួមក្រុម​របស់​គេ សឿត បារាំង ក៏បានបង្ហាញ​ពីគោលជំហរ ក្នុងការ​ស្វែង​រក​សមិទ្ធផល​ថ្មី ជូន​ក្រុមមាន​មូលដ្ឋាន​នៅខេត្ត​ស្វាយរៀងមួយ​នេះផងដែរ។ ការ​បង្ហាញពី​ឆន្ទៈ និងគោលជំហរ ​ជួយ​ដល់ក្រុម​​​ព្រះខ័នរាជស្វាយរៀងនេះ ក៏ព្រោះ​តែ​កីឡាករ​ធ្លាប់លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ជាច្រើន​ឆ្នាំ​ Yudai Ogawa និង សឿត បារាំង បានសម្រេចចិត្តមកចូលរួមជាមួយ​ស្វាយរៀង សម្រាប់ការ​ប្រកួតប្រជែង​ នៅរដូវ​កាលថ្មី ឆ្នាំ​២០២៥-២០២៦ ជាផ្លូវការហើយ​ ដោយ​ស្វាយរៀង បានប្រកាស​ស្វាគមន៍​អ្នកទាំង​២នេះ កាលពី​ថ្ងៃ​អង្គារ។ អ្នកគាំ​ទ្រ​បាល់​ទាត់​កម្ពុជា បានបង្ហាញការ​សាទរ​ខ្លាំង នៅពេលឃើញ Yudai Ogawa បាន​សម្រេច​ចិត្តចូលរួមជាមួយក្រុម​ស្វាយរៀង ព្រោះ​ពួកគេ​ចង់​ឃើញ​កីឡាករជប៉ុន​មានសញ្ជាតិ​ខ្មែររូបនេះ បន្ត​លេង​នៅលីគកម្ពុជា ខណៈ​​​កីឡាករ​បរទេស​មានសញ្ជាតិ​ខ្មែរ​២នាក់​ទៀត គឺ Nieto Rondon និង Takaki Ose សុទ្ធតែ​បានសម្រេចចាកចេញ​ពីកម្ពុជា ​​ក្រោយ​ចែក​ផ្លូវ​ជាមួយ​​​ភ្នំពេញ​ក្រោន​នោះ។ នៅក្នុង​បទសម្ពាស​ជាមួយក្លិបព្រះខ័នរាជស្វាយរៀងជផ្ទាល់ នៅថ្ងៃពុធ​នេះ Yudai បាន​​ចាត់ទុក ​ព្រះខ័នរាជស្វាយរៀង ជា​ក្លិបអាជីពកំពូលមួយនៅប្រទេស​កម្ពុជា ដែល​មានការទំនុក​បម្រុង​បាន​ល្អ​​​ទៅលើ​ក្រុមកីឡាករ​ទាំង​​អាហារ សម្ភារបរិក្ខារ […]

Yudai Ogawa ចង់​បង្កើតប្រវត្តិសាស្រ្តជាមួយព្រះខ័នរាជស្វាយរៀង រីឯ សឿត បារាំង ក៏ប្តេជ្ញា​​ជួយ​ដល់​ក្លិបនេះ Read More »