June 28, 2025

Mario Gomez ជឿជាក់ថា តារាឆ្នើម Barca ម្នាក់នេះនឹងឈ្នះ Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ

ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi អតីតកីឡាករឆ្នើម Mario Gomez គិតថា ខ្សែប្រយុទ្ធ Lamine Yamal នឹងឈ្នះពានបាល់មាស Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ ដោយសារតែភាពអស្ចារ្យរបស់គេ និងសមត្ថភាពដ៏ពូកែ ដែលអាចប្រៀបធៀបនឹង Lionel Messi បាន។ ពិតណាស់ Yamal គឺជាយុវជនដ៏ឆ្នើមរបស់ Barcelona ដែលទទួលបានការសរសើរថាទម្រង់លេងរបស់គេទាំងសមត្ថភាពញាក់បាល់ ការស៊ុតបញ្ចូលទី និងការលេងគឺធ្វើឲ្យយើងនឹកគិតទៅដល់ កំពូលខ្សែប្រយុទ្ធ Lionel Messi ដែលចេញពីថ្នាលបណ្ដុះយុវជន La Masia ដូចគ្នា។ នារដូវកាលនេះ Yamal ក៏បានជួយ Barcelona ឈ្នះពាន Copa del Rey, La Liga និង Supercopa de Espana […]

Mario Gomez ជឿជាក់ថា តារាឆ្នើម Barca ម្នាក់នេះនឹងឈ្នះ Ballon d’Or ជាច្រើនក្នុងអាជីពរបស់គេ Read More »

គ្រាប់​បាល់​របស់ Vipha ធ្វើឪ្យកម្ពុជាយកឈ្នះទៅលើក្រុម Guam ក្នុង​ការ​ប្រកួត​មិត្តភាព

គ្រាប់បាល់របស់ Vipha ធ្វើឪ្យក្រុមកម្ពុជាយកជ័យជម្នះជាប្រវត្តិសាស្ត្រទៅលើក្រុម Guam ក្នុងការប្រកួតមិត្តភាព សឿន វិផា (លេខ១០) រកបានគ្រាប់ដំបូងក្នុងតង់ទី១ ពេលប៉ះជាមួយក្រុម Guam ក្នុងការប្រកួតរបស់ពួកគេនៅថ្ងៃទី ២៥ ខែមិថុនា នៅរាជធានីភ្នំពេញ។ គ្រាប់បាល់ដំបូងរបស់ សឿន វិផា បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា យកឈ្នះលើក្រុម Guam ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិដំបូងគេ។ ភ្លៀងធ្លាក់ពេញពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ប៉ុន្តែវាមិនអាចធ្វើឪ្យប៉ះពាល់ដលស្មារតីក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ឬអ្នកគាំទ្ររបស់ពួកគេឡើយ។ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិលើកដំបូង ដែលធ្វើឡើងកាលពីថ្ងៃពុធ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន។ ហើយពួកគេក៏មិនបានធ្វើឪ្យអ្នកគាំទ្រខកចិត្តទេ។ ការប្រកួតបានបញ្ចប់ទៅដោយកម្ពុជាយកជ័យជម្នះ 1-0 លើក្រុម Guam ដោយសារតែការស៊ុតបញ្ចូលទីយ៉ាងល្អក្នុងតង់ទី 1 ពីសំណាក់ខ្សែប្រយុទ្ធ សឿន វិផា។ គ្រាប់បាល់នោះគឺគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះ បើទោះជាកម្ពុជាមានចំណាត់ថ្នាក់ទាបជាងគូប្រកួតរបស់ខ្លួនក្នុងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ក៏ដោយ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលេខរៀងទី១១៨ ខណៈក្រុម Guam ស្ថិតនៅលេខ៩៦។

គ្រាប់​បាល់​របស់ Vipha ធ្វើឪ្យកម្ពុជាយកឈ្នះទៅលើក្រុម Guam ក្នុង​ការ​ប្រកួត​មិត្តភាព Read More »

Scroll to Top