July 2, 2025

កីឡាករហូឡង់ និងរូម៉ានី តាំងចិត្តប្រយុទ្ធដណ្តើមពាន ដើម្បី​បង្កើត​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ភ្នំពេញ​ក្រោន

អតីត​កីឡាករ​ជម្រើសជាតិជម្រើសជាតិ​អាយុ​ក្រោម​២០​ឆ្នាំ​របស់ហូឡង់ Rick Ketting និងខ្សែ​ការពារ​សញ្ជាតិហូឡង់ Raul Feher បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការរួមចំណែក​ជួយ​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោន បង្កើត​នូវ​រដូវកាល​ដ៏អស្ចារ្យ​មួយ តាម​រយៈការ​ប្រយុទ្ធ​ដើម្បីដណ្តើម​យក​ពាន សម្រាប់​ការ​ប្រកួត​ប្រជែង នៅរដូវ​កាលឆ្នាំ​២០២៥-២០២៦ ខាង​មុខ​នេះ។​ ដោយមានកម្ពស់១,៨៨ម៉ែត្រ ខ្សែការពារវ័យ២៩ឆ្នាំ Rick Ketting ត្រូវបានផ្លាស់ចេញពីក្លិប VVV-Venlo ដែលលេងនៅលីគទី២របស់ហូឡង់ ដើម្បីមក​ចូលរួមជាមួយ​ក្លិប​ភ្នំពេញ​ក្រោន ដោយ​ក្រុមសិង្ហក្រហម បាន​ប្រកាស​ស្វាគមន៍​រូបគេ កាល​ពី​ថ្ងៃចន្ទ ជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Maksym Pryadun។ មុនពេលមកចូលរួមជាមួយក្លិប VVV-Venlo នៅឆ្នាំ២០២២ Rick Ketting ធ្លាប់លេងឱ្យ​ក្លិបចំនួន៥ ដែលស្ថិតនៅប្រទេសផ្សេងៗគ្នា ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១៤មក ហើយជាមួយបទពិសោធន៍ជាង១០ឆ្នាំនេះ ត្រូវបានគេរំពឹងថា Rick Ketting នឹងក្លាយជាខ្សែការពារដ៏រឹងមាំរបស់ភ្នំពេញក្រោន។ នៅក្នុងបទសម្ពាធផ្ទាល់​ជាមួយ​ក្រុមការងាររបស់​​ក្លិប​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃអង្គារ Rick Ketting បានអះអាង​ថា រូបគេ​ហាក់មានការ​នឿយហត់​បន្តិច ក្នុងការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជាទឹក​ដីថ្មី​ សម្រាប់ការ​បោះជំហាន​មក​ប្រកបអាជីពបាល់​ទាត់ នៅ​តំបន់​អាស៊ី ជា​លើក​ដំបូងនេះ។ Rick Ketting បាននិយាយ​ថា៖ «ខ្ញុំ​មិនសូវបានដឹងច្រើនអំពី​លីគកម្ពុជា​នោះ​ទេ […]

កីឡាករហូឡង់ និងរូម៉ានី តាំងចិត្តប្រយុទ្ធដណ្តើមពាន ដើម្បី​បង្កើត​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ភ្នំពេញ​ក្រោន Read More »

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup ខ្សែបម្រើជម្រើសជាតិកម្ពុជា Lim Lucca (ស្តាំ) ជាអ្ន​ករកគ្រាប់បាល់អំឡុងពេលប្រកួតជាមួយទីម័រខាងកើត ក្នុងព្រឹត្តិការណ៍ ASEAN U19 Boys’ Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែកក្កដា ឆ្នាំ២០២៤។ ខ្សែបម្រើ Lim Lucca មានមូលដ្ឋាននៅប្រទេស New Zaaland ទទួលបានការហៅចូលក្រុមជម្រើសជាតិកម្ពុជាម្តងទៀតសម្រាប់ការប្រកួតពានរង្វាន់ ASEAN U23 Mandiri Cup 2025។ កីឡាករ Lim Lucca វ័យ១៨ឆ្នាំ សញ្ជាតិខ្មែរ-នូវែលហ្សេឡង់ ដែលកំពុងលេងឱ្យក្លឹប Auckland United FC ត្រូវបានកោះហៅម្តងទៀត ដើម្បីតំណាងកម្ពុជាក្នុងការប្រកួតពានរង្វាន់ ASEAN U23 Mandiri Cup 2025 ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកក្កដា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃចន្ទនេះ បានប្រកាសជ្រើសរើសកីឡាករចំនួន ២៣

Lucca ត្រលប់មកដឹកនាំគោព្រៃនៅ ASEAN U23 Mandiri Cup Read More »

Scroll to Top