July 5, 2025

ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត

គេហទំព័រ ESPN បានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona និងផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ជាមួយកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីរដូវកាលមុន។ Szczęsny វ័យ 35 ឆ្នាំសញ្ជាតិប៉ូឡូញបានបង្ហើបប្រាប់ កាលពីខែឧសភាថា Barcelona បានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី តែសាម៉ីខ្លួនត្រូវការពេលវេលាដើម្បីពិចារណាលើសំណើនេះ។ចាប់តាំងពីពេលនោះមក Barcelona បាន បានចុះហត្ថលេខានាំយកអ្នកចាំទី Joan García ពី Espanyol ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២៩.៤ លានដុល្លារ) ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Marc-André ter Stegen នៅតែបន្តស្នាក់នៅក្លឹបដដែល គិតមកដល់ត្រឹមម៉ោងនេះ។ ប្រភព: cambosport

ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត Read More »

Rahsford និង Garnacho ស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានប្រាប់ Man Utd ថាចង់ចាកចេញ

(មេនឆេស្ទើ)៖ Marcus Rashford និង Alejadro Garnacho បានស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានជូនដំណឹងទៅក្លិប Manchester United អំពីគោលបំណងចង់ចាកចេញនារដូវកាលក្តៅនេះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្លិបរួមលីគ Aston Villa ដែលទើបចប់កិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Rashford នោះ មានជម្រើសទិញរូបគេដាច់ពីបិសាចក្រហម ក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណោះ។ ទន្ទឹមគ្នានោះមិត្តរួមក្រុមមានដូចជា Anthony, Jadon Sancho និង Tyrell Malacia ក៏បានកំពុងស្វែងក្លិបថ្មី ដើម្បីបន្តអាជីពបាល់ទាត់ដែរ នៅពេលដែល United បានបន្តពន្យារពេលសម្រាប់ពួកគេ ក្នុងការវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញរហូតដល់ចុងខែកក្កដានេះ។ ពួកគេទាំងនោះត្រូវបានក្លិបបញ្ជាក់ថា រីករាយក្នុងការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington ប្រសិនបើអនាគតរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយទេនោះ។ Rashford វ័យ ២៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមរបស់លោក Ruben Amorim វិញនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីលេងកំដៅសាច់ដុំទល់នឹង Leeds United នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក

Rahsford និង Garnacho ស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានប្រាប់ Man Utd ថាចង់ចាកចេញ Read More »

Chelsea ឡើងទៅប៉ះ Fluminense វគ្គ ៤ក្រុម Club World Cup 2025 ក្រោយទម្លាក់ក្រុមប្រេស៊ីល Palmeiras

(បរទេស)៖ តោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល ១ទៀតគឺ Fluminense នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ ៨ក្រុមនៃពាន ៤ឆ្នាំម្តងនេះ តាមរយៈយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីលផងដែរ នាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ដោយលទ្ធផលផ្លូវការ ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតកាលពីរំលងអាធ្រាត្រ។ ក្នុងប្រកួតនោះដែរកីឡាករ Cole Palmer ជាអ្នករកបានគ្រាប់បាល់បើកឆាកនៅនាទី១៦ បញ្ចប់ការលេង ៨លើករបស់គេពុំមានគ្រាប់បាល់សម្រាប់ Chelsea និងជម្រើសជាតិតោកំណាច មុនពេល Estevao ដែលខិតជិតមកចូលរួមជាមួយតោខៀវនោះ រកបានគ្រាប់តាមស្មើវិញនៅដើមវគ្គទី២។ ការប្រកួតបានបន្តដល់នាទី៨៣ ទើបខ្សែការពារ Giay Aguestin ឱ្យកាដូក្រុមរបស់លោក Enzo Maresca ពីការធ្វេសប្រហែសចូលទីខ្លួនឯង។ អង់គ្លេសនៅសល់តែតោខៀវ ១គត់ដែលបានឡើងដល់វគ្គបន្តបន្ទាប់ នៅពេល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ

Chelsea ឡើងទៅប៉ះ Fluminense វគ្គ ៤ក្រុម Club World Cup 2025 ក្រោយទម្លាក់ក្រុមប្រេស៊ីល Palmeiras Read More »

Partey ខ្សែការពារជម្រើសជាតិហ្គាណា និងអតីតរបស់ក្លិប Arsenal ត្រូវបានចោទប្រកាន់ករណីរំលោភ

(បរទេស)៖ កីឡាករបាល់ទាត់ Thomas Partey កំពុងរងបណ្តឹង ៥ករណីផ្សេងគ្នា ដោយក្នុងនោះដែរមាន ១ករណីទាក់ទងនឹងបទរំលោភសេពសន្ថវៈ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមមន្រ្តីប៉ូលីសហព័ន្ធបានរាយការណ៍ថា បណ្តឹងទាំងនោះគឺបានកើតឡើងនៅចន្លោះឆ្នាំ២០២១-២០២២ ទៅលើស្រ្តី ៣រូប ហើយក្នុងនោះមានស្រ្តី ១រូបបានចោទប្រកាន់ ២ករណីផងដែរ។ ទោះជាយ៉ាងមេធាវីរបស់អតីតខ្សែការពារ និងបច្ចុប្បន្នស្ថិតក្នុងក្រុមជម្រើសជាតិហ្គាណា វ័យ ៣២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ និងស្វាគមន៍រាល់ដំណោះស្រាយ ដើម្បីស្តារកិត្តិយសឡើងវិញ។ បទចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើង ក្រោយការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយប៉ូលីសបានទទួលបណ្តឹងករណីរំលោភដំបូងទៅលើ Partey ដែលទើបចប់កិច្ចសន្យាជាមួយ Arsenal កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីចូលរួមតាំងពីឆ្នាំ២០២០។ កន្លងមក Partey បានចូលលេងជាង ១៣០ប្រកួតក្នុងលីគ Premier League ជាមួយក្រុមរបស់លោក Mikel Arteta ដោយស៊ុតបាន ៩គ្រាប់ផងដែរ និងជាង ៥០ប្រកួតជាមួយជម្រើសជាតិហ្គាណា និងបានលេងស្ទើរគ្រប់ប្រកួតជម្រុះ World Cup 2026 កាលពីអំឡុងខែមីនា ឆ្នាំ២០២៥៕ ប្រភព: freshnewsasia

Partey ខ្សែការពារជម្រើសជាតិហ្គាណា និងអតីតរបស់ក្លិប Arsenal ត្រូវបានចោទប្រកាន់ករណីរំលោភ Read More »

ល្ងាចនេះ ក្រុមនារីកម្ពុជា ប៉ះអារ៉ាប៊ីសាអូឌីត ជាប្រកួតបង្គ្រប់កិច្ច តែគ្រូរំពឹងថាកូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប៉ះក្រុមនារីអារ៉ាប៊ីសាអូឌីត នាល្ងាចនេះវេលាម៉ោង ៧:០០នាទី ដែលជាការប្រកួតបង្គ្រប់កិច្ចប្រចាំវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ខណៈជំនួបនេះគ្រូបង្វឹក Conor Nestor រំពឹងថា កូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ តាមរយៈលទ្ធផលការប្រកួត ២លើកកន្លងមកក្រុមនារីកម្ពុជា មានត្រឹម ១ពិន្ទុក្នុងដៃប៉ុណ្ណោះ មិនមានឱកាសឈានទៅវគ្គបន្ត បន្ទាប់ពីលេងស្មើជាមួយក្រុមនារីហុងកុង ១-១ នឹងចាញ់ក្រុមនារីហ្វីលីពីន ៦-០ ខណៈជំនួបចុងក្រោយនេះ លោក Conor Nestor រំពឹងថា កូនក្រុមនឹងព្យាយាមយកឱ្យបាន ៣ពិន្ទុបន្ថែម ដើម្បីធានាឱ្យបាន ៤ពិន្ទុក្នុងពូល G ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវគ្គជម្រុះនេះ ។ ដោយឡែកក្រុមនារីហ្វីលីពីន កំពុងមានភាគរយខ្ពស់ឡើងទៅវគ្គបន្ដ ដ្បិតពួកគេក៏ត្រូវរង់ចាំអ៊ុតការប្រកួតបញ្ចប់ពូល G នេះ ជាមួយនារីហុងកុង នាថ្ងៃសៅរ៍នេះ គ្រាដែលជំនួបកាត់សេចក្ដីនេះ ក្រុមនារីហុងកុង ក៏កំពុងកាន់ ៤ពិន្ទុ ហើយពួកគេក៏ត្រូវការឈ្នះដាច់ខាត ដើម្បីប្រជែងកៅអីវគ្គបន្ដ ជាមួយហ្វីលីពីន ដែលកំពុងកាន់

ល្ងាចនេះ ក្រុមនារីកម្ពុជា ប៉ះអារ៉ាប៊ីសាអូឌីត ជាប្រកួតបង្គ្រប់កិច្ច តែគ្រូរំពឹងថាកូនក្រុមនឹងធ្វើបានល្អប្រសើរឡើងវិញ Read More »

Scroll to Top