ជាការតបស្នង! Barcelona នឹងផ្តល់កុងត្រាថ្មីដល់កីឡាករដ៍មានបទពិសោធន៍រូបនេះ២ឆ្នាំបន្ថែមទៀត

គេហទំព័រ ESPN បានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona និងផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ជាមួយកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីរដូវកាលមុន។

Szczęsny វ័យ 35 ឆ្នាំសញ្ជាតិប៉ូឡូញបានបង្ហើបប្រាប់ កាលពីខែឧសភាថា Barcelona បានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី តែសាម៉ីខ្លួនត្រូវការពេលវេលាដើម្បីពិចារណាលើសំណើនេះ។ចាប់តាំងពីពេលនោះមក Barcelona បាន បានចុះហត្ថលេខានាំយកអ្នកចាំទី Joan García ពី Espanyol ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២៩.៤ លានដុល្លារ) ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Marc-André ter Stegen នៅតែបន្តស្នាក់នៅក្លឹបដដែល គិតមកដល់ត្រឹមម៉ោងនេះ។

ប្រភព: cambosport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top