យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា កីឡាករ Tyrell Malacia បានជូនដំណឹងទៅកាន់ក្លិបបិសាចក្រហម Manchester United ថារូបគេចង់ចាកចេញពីក្លិប។

Tyrell Malacia បានផ្ទេរពី Feyenoord មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០២២

Tyrell Malacia បានផ្ទេរពី Feyenoord មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ២០២២ ប៉ុន្តែនៅរដូវកាលមុន Manchester United បានដាក់ឲ្យក្លិប PSV ខ្ចីជើងកីឡាករសញ្ជាតិហូឡង់រូបនេះ ហើយឥឡូវនេះ Manchester United បានសម្រេចពន្យាពេលនៃការវិលត្រឡប់មកវិញរបស់គេ ដើម្បីរកពេលស្វែងរកដំណោះស្រាយថាគួរទុកគេឬយ៉ាងណា។

ប៉ុន្តែខ្សែការពាររូបនេះបានសម្រេចចិត្តថា រូបគេចង់ចែកផ្លូវជាមួយបិសាចក្រហមត្រឹមនេះហើយ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា Tyrell Malacia នឹងផ្ទេរទៅក្លិបណាមួយនោះទេ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top