July 9, 2025

ប្រធានាធិបតី Trump នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ថា លោកនឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup នៅថ្ងៃអាទិត្យនេះ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋ New Jersey។ ព័ត៌មាននេះត្រូវបានប្រកាសក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ថាប័ន FIFA ដែលជាអង្គការគ្រប់គ្រងបាល់ទាត់ពិភពលោក បានប្រកាសថា ពួកគេបានបើកការិយាល័យថ្មីមួយនៅ អគារ Trump Tower នៅទីក្រុង New York។សហរដ្ឋអាមេរិកជាម្ចាស់ផ្ទះនៃការប្រកួត Club World Cup ជាលើកដំបូងហើយក៏ជាដៃគូរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ជាមួយកាណាដា និងម៉ិចសិកូផងដែរ។ ក្រុម Chelsea នឹងប្រកួតជាមួយក្រុម Paris Saint-Germain ឬ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន MetLife Stadium ដែលជាទីកន្លែងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំក្រោយផងដែរ។លោក Trump ដែលបានចូលរួមកម្មវិធី Super Bowl កាលពីខែកុម្ភៈ គឺជាអ្នកដឹកនាំក្រុមការងារពិសេសដែលតែងតាំងឡើង ដើម្បីគ្រប់គ្រងការរៀបចំសម្រាប់ព្រឹត្តិការណ៍ទាំងនេះ។ […]

ប្រធានាធិបតី Trump នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup Read More »

Pacquiao យកឈ្នះ Barrios ដើម្បីបំបែកកំណត់ត្រា ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ WBC វ័យចំណាស់ជាងគេបានដែររឺអត់?

ចូលដល់វ័យ ៤៦ ឆ្នាំទៅហើយ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នៅតែស្រលាញ់អាជីពជាកីឡាករប្រដាល់ដដែល ការត្រលប់មកលើនេះ មិនមែនជាការប្រកួត Exhibition Show ដូចមុនទៀតទេ តែជាការប្រកួតអាជីព ដណ្ដើមខ្សែក្រវ៉ាត់ពិភពលោក WBC ក្នុងកម្រិតទម្ងន់ ១៤៧ ផោន ឬ ៦៦ គីឡូក្រាម ជាមួយកីឡាករ Marios Barrios។ ដៃគូប្រកួតរបស់ Pacquiao លើកនេះ មិនមែនជាកីឡាករធម្មតានោះទេ Barrios ជាម្ចាស់ខ្សែក្រវ៉ាត់ WBC ដែលនៅវ័យក្មេងទើបតែ ៣០ ឆ្នាំ មានកម្ពស់ ១,៧៧ ម៉ែត្រ មានប្រវត្តិប្រកួតអាជីព ឈ្នះ ២៩ ដង, ចាញ់ ២ ដង និងស្មើ ១ ដង។ ធ្លាប់ចាញ់តែកីឡាករល្អៗប៉ុណ្ណោះ ដូចជា Gervonta Davis (ប្រកួតមិនដែលចាញ់) និងចាញ់ពិន្ទុ Keith Thurman

Pacquiao យកឈ្នះ Barrios ដើម្បីបំបែកកំណត់ត្រា ជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់ WBC វ័យចំណាស់ជាងគេបានដែររឺអត់? Read More »

ក្រុម U23 កម្ពុជាត្រៀមចូលរួមប្រកួតជើងឯកអាស៊ាន ASEAN U23 Mandiri Championship

ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥–ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតក្រោមអាយុ២៣ឆ្នាំមានកម្មវិធីប្រកួតសំខាន់ៗចំនួនពីរ ក្នុងខែកក្កដានេះក្នុងជើងឯកអាស៊ាន និងខែកញ្ញា ឆ្នាំ២០២៥ វគ្គជម្រុះពានរង្វាន់អាស៊ី ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ប្រចាំពូល G។ កម្មវិធីប្រកួតសំខាន់ៗចំនួន២ព្រឹត្តិការណ៍ផ្សេងពីគ្នារបស់ក្រុម U23 កម្ពុជា រួមមាន៖ ក្រុម U23 កម្ពុជាត្រៀមចូលរួមប្រកួតជើងឯកអាស៊ាន ASEAN U23 Mandiri Championship នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទីថ្ងៃទី១៥-២៩ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកួតនេះមាន ១០ក្រុមចូលរួម ចែកជា ៣ពូល ក្នុងនោះកម្ពុជាស្ថិតក្នុងពូល B ជាមួយក្រុមឡាវ និងវៀតណាម។ ក្រុម U23 កម្ពុជាត្រូវប្រកួតបើកឆាកជាមួយក្រុម U23 ឡាវ ថ្ងៃទី១៦ ខែកក្កដា និងត្រូវប៉ះ U23 វៀតណាម នាថ្ងៃទី២២ ខែកក្កដា។ ក្រោយបញ្ចប់ពូល គេរើសយកក្រុមលេខ១ នៃពូលទាំង៣ចំនួន ៣ក្រុម និងលេខ២ ល្អផ្តាច់គេ១ក្រុមនឹងបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ព្រឹត្តិការណ៍ប្រកួតទី២នេះ គឺវគ្គជម្រុះពូល G

ក្រុម U23 កម្ពុជាត្រៀមចូលរួមប្រកួតជើងឯកអាស៊ាន ASEAN U23 Mandiri Championship Read More »

Chelsea ឡើងផ្តាច់ព្រ័ត្រ Club World Cup ជាលើកទី២ ក្រោយទម្លាក់ Fluminense ២-០

(បរទេស)៖ តោខៀវ Chelsea អតីតជើងឯក FIFA Club World Cup កាលឆ្នាំ២០២១ បានឡើងទៅឈរចាំវគ្គដណ្តើមពាននេះជាថ្មីម្តងទៀត បន្ទាប់ពីបំបាក់ក្រុម Fluminense ២ទល់នឹង០ មិនឱ្យតដៃរួចនាយប់មិញនេះ នៅសហរដ្ឋអាមេរិក។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា សមាជិកថ្មីរបស់ពួកគេគឺ Joao Pedro ជាអ្នកធ្វើបានសម្រេចទាំង ២គ្រាប់តែម្តងទៅលើអតីតក្លិបចាស់របស់គេផងដែរកាលផ្តើមអាជីពដំបូងនៅប្រទេសប្រេស៊ីល។ នេះមានន័យថា ក្រុមរបស់អង់គ្លេសដែលលេងនៅ Premier League ត្រូវរង់ចាំរវាងក្រុមបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Paris Saint Germain ឬក៏អតីតម្ចាស់ជើងឯក ៥សម័យកាលច្រើនជាងគេ Real Madrid ដើម្បីដណ្តើមពានជើងឯក Club World Cup 2025 ជំនាន់ទី២១ នាចុងសប្តាហ៍នេះ ដោយពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ឡើយ។ គួរបញ្ជាក់ផងថា តាមរយៈជ័យជម្នះនេះដែរក្រុមរបស់លោក Enzo Maresca បន្ថែម ២២លានផោនទៀតទៅលើ ៦០លានផោន ឆ្លងតាម ៦ប្រកួតនៅ Club World Cup

Chelsea ឡើងផ្តាច់ព្រ័ត្រ Club World Cup ជាលើកទី២ ក្រោយទម្លាក់ Fluminense ២-០ Read More »

Scroll to Top