Messi ស៊ុតបញ្ចូលទីពីរគ្រាប់ បំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅ MLS ក្នុងជ័យជម្នះរបស់ Miami
Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងលីគ MLS ខណៈដែលគាត់ជួយអោយក្លិប Inter Miami ឈ្នះ New England Revolution ដោយលទ្ធផល 2-1។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទី 2 គ្រាប់ពីរប្រកួតជាប់គ្នា តែគិតត្រឹមពេលនេះគាត់បានស៊ុតបាល់បញ្ចូលទី 14 គ្រាប់ក្នុង 15 ប្រកួតលីគ MLS រដូវកាលនេះ។ ម៉េស៊ីបានចាប់ផ្តើមស៊ុតបញ្ចូលទីជាបន្តបន្ទាប់នៅខែឧសភា ក្នុងជ័យជម្នះ 4-2 លើ Montreal និង 5-1 លើ Columbus មុនពេលចូលរួមព្រឹត្តិការណ៍ FIFA Club World Cup។កីឡាករវ័យ 38 ឆ្នាំរូបនេះបានស៊ុតចូល 1គ្រាប់ក្នុង 4ប្រកួត នៅព្រឹត្តិការណ៍ Club World Cup ខណៈដែល Miami បានចាញ់ PSG នៅវគ្គ 16ក្រុមចុងក្រោយ។ បន្ទាប់មកគាត់បានត្រឡប់មកលេងវិញក្នុងលីគ ដោយជួយឲ្យ Miami ឈ្នះ Montreal […]