July 13, 2025

Messi បន្តកំណត់ត្រា MLS ជាមួយនឹងជ័យជម្នះពីរដងក្នុង Miami

Lionel Messi បានពង្រីកកំណត់ត្រានៃ Major League Soccer សម្រាប់ការស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់ក្នុងការប្រកួតជាប់ៗគ្នាដល់ទៅ 5 គ្រាប់ទៀត ខណៈដែល Inter Miami បានយកឈ្នះ Nashville 2-1 កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ 38 ឆ្នាំរូបនេះ រកគ្រាប់បាល់បានមួយគ្រាប់ ក្នុងការប្រគួតចំនួន 4 លើកនៅពេល Miami បានឡើងដល់វគ្គ 16ក្រុមចុងក្រោយនៃការប្រកួត Club World Cup មុនពេលវិលត្រឡប់ទៅកាន់ MLS វិញជាមួយនឹងការប្រកួតពីរដងបន្ថែមទៀតជាមួយនឹងក្រុម Montreal, New England Revolution និងឥឡូវនេះបានយកឈ្នះលើក្រុម Nashville បន្ថែមទៀត។ Messi បានស៊ុតបញ្ចូលទីគ្រាប់ទីមួយឪ្យ Miami នាំមុខ ដោយបាល់ហ្វ្រីឃីកដែលបានឆ្លងកាត់របាំងរបស់ Nashville ពីខាងក្រោម បន្ទាប់ពី 17 នាទី។ Hany Mukhtar បានរកគ្រាប់តាមស្មើនៅដើមតង់ទី 2 ប៉ុន្តែ Messi […]

Messi បន្តកំណត់ត្រា MLS ជាមួយនឹងជ័យជម្នះពីរដងក្នុង Miami Read More »

ប្រមុខ FIFA ចេញមកប្រកាសពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Club World Cup 2025

(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cup គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បើទោះបីជាមានភាពអវិជ្ជមានខ្លះនៅអំឡុងរៀបចំកម្មវិធីនេះក៏ដោយ»។ ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trump Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ លោក Infantino ដែលបានដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ បានគូសបញ្ជាក់ថា កម្មវិធីនេះរកបានប្រាក់ចំណូលជាង ២ពាន់លានដុល្លារ ដែលលោកបានបន្ថែមទៀតថា ក្នុងប្រកួតរកបាន ៣៣លានដុល្លារឯណោះ។ ជាលទ្ធផល លោកបានជឿជាក់ថា ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំសម្បើម និងចាត់ទុកថា «ជាយុគសម័យនៃបាល់ទាត់សកល គឺបានចាប់ផ្តើមហើយ»។ គួរបញ្ជាក់ផងថា រដ្ឋ Nes Jersey គឺជាទីតាំងប្រកួតផ្តាច់ព្រ័ត្រ Club World Cup 2025 ជំនាន់ថ្មី លេងរៀងរាល់ ៤ឆ្នាំ រវាងក្រុម

ប្រមុខ FIFA ចេញមកប្រកាសពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Club World Cup 2025 Read More »

កុំភ្លេច! PSG ប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រពាន Club World Cup 2025 រាត្រីនេះ អមដោយស្ថិតិមួយចំនួន

(បរទេស)៖ ជំនួបដ៏ជក់ចិត្តនឹងរំកិលមកដល់នាម៉ោង ២យប់រំលងអាធ្រាត្រនេះរវាង Paris Saint Germain របស់បារាំង ទល់នឹងតោខៀវ Chelsea របស់អង់គ្លេស ដើម្បីដណ្តើមពាន FIFA Club World Cup 2025 ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។ នេះជាការជួបគ្នាលើកទី៩ សម្រាប់ក្រុមខ្លាំងនៅអឺរ៉ុបទាំងពីរ ក្រោយឆ្លងកាត់ ៨ប្រកួតកន្លងមកឃើញថា PSG លេងឈ្នះ ៣ដង ស្មើ ៣ដង និងចាញ់ ២ដង។ គួរជម្រាបផងដែរ ក្រុមអ្នកមានប្រចាំទីក្រុង Paris បានឡើងមកលេងវគ្គចែកពូល ៣២ក្រុមលើកដំបូងស្ថិតក្រោមការរៀបចំសហព័ន្ធ FIFA ក្នុងនាមជាក្រុមមានចំណាត់ថ្នាក់ខ្ពស់ជាងគេដែលត្រូវបានកត់ត្រាទុកដោយ UEFA កាលឆ្នាំ២០២០ ដែលពួកគេបានឈានមកដល់ផ្តាច់ព្រ័ត្រ Champions League គ្រាដែលគូប្រជែង Chelsea វិញ ក្នុងនាមជាជើងឯកប្រចាំទ្វីបអឺរ៉ុបកាលឆ្នាំ២០២១។ នេះជាលើកផងដែរដែលខ្លាំងប្រចាំ ២ប្រទេសផ្សេងគ្នាជួបគ្នាក្នុងវគ្គដណ្តើមពានបែបនេះ ស្របពេល PSG ជាម្ចាស់ជើងឯក UCL រដូវកាល ២០២៤-២៥ ហើយ Chelsea វិញ ជាម្ចាស់ជើងឯកអឺរ៉ុបកម្រិតទី៣

កុំភ្លេច! PSG ប៉ះ Chelsea វគ្គផ្តាច់ព្រ័ត្រពាន Club World Cup 2025 រាត្រីនេះ អមដោយស្ថិតិមួយចំនួន Read More »

ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ២៨គ្រឿង នៃការប្រកួតកីឡាវាយសីជើងឯកអាស៊ានថ្នាក់តំបន់ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាលើកទី២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៥ ប្រាក់ ១២ និងសំរឹទ្ធ ១១គ្រឿង។ ពិធីបិទព្រឹត្តិការណ៍វាយសីថ្នាក់តំបន់នេះ ធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង ៥ប្រទេស ដែលចូលរួមការប្រកួតនេះ រួមមានមីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។ ការប្រកួតនេះ បែងចែកជា ៣ប្រភេទអាយុ គឺអាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ ដែលមានវិញ្ញាសាសរុបចំនួន ១៨វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយ ២៨គ្រឿង (មាស

ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ២៨គ្រឿង នៃការប្រកួតកីឡាវាយសីជើងឯកអាស៊ានថ្នាក់តំបន់ ឆ្នាំ២០២៥ Read More »

Scroll to Top