July 16, 2025

Liverpool អាចនឹងដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Marcus Rashford ខណៈផែនការផ្ទេររបស់ Man Utd ត្រូវបានបង្ហាញ

Marcus Rashford​ មិនពេញចិត្តនឹងនៅ Manchester United ទេ​ ហើយមានដំណឹងថាអាចនឹងផ្ទេរទៅ Liverpool។Liverpool ត្រូវបានរាយការណ៍ថា អាចនឹងដាក់សំណើរដ៏ភ្ញាក់ផ្អើលសម្រាប់ Marcus Rashford បន្ទាប់ពីគេត្រូវបណ្តេញចេញពីការហ្វឹកហាត់របស់ក្រុម Manchester Unitedជាមួយនឹងកីឡាករផ្សេង5នាក់ទៀតដោយគ្រូ Ruben Amorim។ Amorim មិនពេញចិត្តនឹងកម្រិតការបង្ហាញខ្លួនរបស់ Rashford ក្នុងការហ្វឹកហាត់នៅខែធ្នូនោះទេ ដូច្នេះបានបដិសេធគេក្នុងការបង្ហាញខ្លួនជាមួយក្រុម ហើយបានដាក់អោយ Aston Villa ខ្ចីជើងរហូតដល់ចប់រដូវកាល 2024/25។បន្ទាប់ពីការខ្ចីជើងបានបញ្ចប់ Rashford ត្រលប់ទៅ Man Utd ដើម្បីចូលរដូវកាលថ្មី ប៉ុន្តែគាត់ ក៏ដូចជាកីឡាករផ្សេងទៀត Antony, Alejandro Garnacho, Jadon Sancho និង Tyrell Malacia មិនត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជាមួយក្រុមទេ ហើយត្រូវមក Carrington តែម៉ោង 5ល្ងាចប៉ុណ្ណោះ។ Liverpool សកម្មខ្លាំងក្នុងទីផ្សារផ្ទេរកីឡាករនាពេលថ្មីៗនេះ ហើយត្រូវបានជឿថាកំពុងស្វែងរកខ្សែប្រយុទ្ធជួរមុខម្នាក់ លោក Fabrizio Romano បានរាយការណ៍ថា ពួកគេកំពុងរៀបចំសំណើដាក់ទៅឲ្យ […]

Liverpool អាចនឹងដាក់សំណើរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ Marcus Rashford ខណៈផែនការផ្ទេររបស់ Man Utd ត្រូវបានបង្ហាញ Read More »

អ្នកគាំទ្រ Palace តវ៉ាជុំវិញការទម្លាក់ Conference League

(បរទេស)៖ ក្រុមអ្នកគាំទ្រ Crystal Palace បានធ្វើការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ UEFA ក្នុងការទម្លាក់ក្លឹបទៅ Conference League ។ កាលពីថ្ងៃអង្គារ អ្នកគាំទ្ររាប់រយនាក់បានដើរដង្ហែទៅកាន់ទីលាន Selhurst Park របស់ Palace ដោយកាន់បដា(banner) និងស្រែកប្រឆាំងនឹងស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប។  ក្លឹប Eagles ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Europa League ដោយការឈ្នះពានរង្វាន់ FA Cup ក្នុងខែឧសភា ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេ ត្រូវបានទម្លាក់ទៅជាចំណាត់ថ្នាក់ទាបវិញនៃការប្រកួត UEFA បន្ទាប់ពីបំពានច្បាប់កម្មសិទ្ធិពហុក្លឹប។ អ្នកជំនួញជនជាតិអាមេរិកលោក John Textor ជាម្ចាស់ភាគហ៊ុននៅក្នុង Crystal Palace និងជាម្ចាស់ក្លឹបបារាំង Lyon ដែលមានកៅអីលេងវគ្គចែកពូល Europa League រដូវកាលក្រោយដែរ។ Nottingham Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននឹងមកជំនួសកន្លែងរបស់ Palace ក្នុងក្របខ័ណ្ឌ Europa League ។

អ្នកគាំទ្រ Palace តវ៉ាជុំវិញការទម្លាក់ Conference League Read More »

ជឺជីតស៊ូកម្ពុជា បង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងជើងឯកអាស៊ាន រហូតមន្ដ្រីអន្ដរជាតិ ចាត់ទុកជាប្រទេសត្រូវប្រយ័ត្ន

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នាពេលថ្មីៗ បន្ទាប់ពីកីឡាករ-កីឡាការិនីធ្វើបានយ៉ាងល្អ ក្នុងការដណ្ដើមមេដាយមាសជូនជាតិ រហូតមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ បានក្រើនរំឮកដល់បណ្ដាប្រទេសផ្សេងៗ ឲ្យប្រុងប្រយ័ត្ន តាមរយៈការពោលពាក្យមួយឃ្លាយ៉ាងខ្លីថា «កុំភ្លេចថាកម្ពុជាចូលរួម»។ នេះបើតាមការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធ បន្តាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង(មាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២) ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក សំអុន បូរមី អគ្គលេខាធិការរងសហព័ន្ធ និងជាប្រតិភូដឹកនាំផ្ទាល់ បានបញ្ជាក់ថា ការប្រកួតជើងឯកតំបន់នេះ ជាបន្ទាត់វាស់ស្ទង់សមត្ថភាពអត្តពលិកគ្រប់បណ្ដាប្រទេស មុនបញ្ជូនទៅប្រកួតស៊ីហ្គេម ដែលកំណត់ក្នុងមួយវិញ្ញាសាចុះបានត្រឹម ២រូប ។ ដូច្នេះប្រទេសនីមួយៗ បានបញ្ជូនកីឡាករលំដាប់ៗមកចូលរួម រួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែលើកនេះ ក្រុមកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ពិសេសកីឡាករកូនកាត់ខ្មែរ-អាមេរិក ២រូប ដែលប្រើប្រាស់ពេលវេលាលឿនបំផុត ដើម្បីផ្ដួលដៃគូគ្រប់ការប្រកួត រហូតដណ្ដើមបានមេដាយមាស

ជឺជីតស៊ូកម្ពុជា បង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងជើងឯកអាស៊ាន រហូតមន្ដ្រីអន្ដរជាតិ ចាត់ទុកជាប្រទេសត្រូវប្រយ័ត្ន Read More »

ក្រុមជើងឯកលីគអង់គ្លេស Liverpool បដិសេធសំណើជាង ៥៨លានផោនពី Bayern ដើម្បីទិញ Diaz

(បរទេស)៖ ហង្សក្រហម Liverpool ម្ចាស់ជើងឯក Premier League រដូវកាលមុន បានទាត់ចោលតម្លៃ ៥៨.៦លានផោនពីក្លិប Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធ Luis Diaz របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមជើងឯក Bundesliga របស់អាល្លឺម៉ង់បានដាក់សំណើលើកីឡាករអន្តរជាតិកូឡុំប៊ីខាងលើ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនសម្រាប់លក់ឡើយ។ Luis Diaz បានផ្លាស់មកលេងនៅកីឡដ្ឋាន Anfield នាអំឡុងខែមករា ឆ្នាំ២០២២ ក្រោយផ្ទេរចេញពីក្លិបព័រទុយហ្គាល់ FC Porto ដោយទទួលបានការចាប់អារម្មណ៍ពីក្លិបគូប្រជែងក្នុងលីគ Manchester City និងក្រុមឯទៀតមកពីអារ៉ាប៊ីសាអូឌីតទៀតផង។ ស្ថិតក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool ក៏បានកំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ តាមរយៈថ្មីៗនេះដែរ ពួកគេបានចែចូវ Alexander Isak ខ្សែប្រយុទ្ធរបស់ក្លិបសារិកាព្រៃ Newcastle United ដ្បិត Diaz

ក្រុមជើងឯកលីគអង់គ្លេស Liverpool បដិសេធសំណើជាង ៥៨លានផោនពី Bayern ដើម្បីទិញ Diaz Read More »

Yamal ស្ថិតក្រោមការស៊ើបអង្កេត ក្រោយរៀបចំកម្មវិធីខួបកំណើតឈានចូលវ័យ ១៨ឆ្នាំ ដ៏គគ្រឹកគគ្រេង

(បាសេឡូណា)៖ តារាបាល់ទាត់ Lamine Yamal របស់ក្លិប FC Barcelona ត្រូវបានក្រសួងកិច្ចការសង្គមអេស្ប៉ាញ ស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានរបាយការណ៍ពីការរៀបចំពិធីជប់លៀងធំរបស់គេ ដើម្បីឈានចូលវ័យ ១៨ឆ្នាំនាពេលថ្មីៗនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កម្មវិធីខួបកំណើតវ័យ ១៨ឆ្នាំរបស់ Yamal ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ស្ថិតនៅ Olivella ដែលជាទីក្រុងតូចមួយមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រនៅភាគនិរតីនៃទីក្រុង Barcelona ដោយអញ្ជើញភ្ញៀវសុទ្ធតែតារាល្បីៗមានតាំងពី YouTubers, អ្នកផលិតមាតិកានានា និងមិត្តរួមក្រុមទៀតផង។ លើសពីនេះទៀត Yamal ក៏បានជួលក្រុមអ្នកកម្សាន្តបែបមនុស្សតឿក្នុងពិធីជប់លៀងសប្បាយរបស់ខ្លួនផងដែរ ជាអ្វីដែលសមាគមនៅអេស្ប៉ាញ ហៅកាត់ថា ADEE បានពិព័រនាថា មិនអាចទទួលបានយកបានទេ ក្នុងសតវត្សរ៍ទី២១ នេះ។ ទោះជាយ៉ាងណា ADEE ក៏បានដាក់ពាក្យប្តឹង Yamal និងទាមទារឱ្យបើកការស៊ើបអង្កេតទៅលើរឿងនេះ ដែលបានប្រឆាំងទៅនឹងច្បាប់ និងរំលោភសិទ្ធិបុគ្គលទៀតផង។ គួរបញ្ជាក់ផងថា Lamine Yamal ត្រូវបានគេរាយការណ៍ថា បានទៅចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Barcelona វិញភ្លាមៗកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយបញ្ចប់ពិធីជប់លៀងរួចមក៕ ប្រភព៖ FRESH NEWS

Yamal ស្ថិតក្រោមការស៊ើបអង្កេត ក្រោយរៀបចំកម្មវិធីខួបកំណើតឈានចូលវ័យ ១៨ឆ្នាំ ដ៏គគ្រឹកគគ្រេង Read More »

ចូលរួមផ្សព្វផ្សាយភាពយន្តខ្មែរ! ផលិតកម្ម «LD» បើកការប្រកួតបាល់ទាត់ជាមួយក្រុម «ផ្ការីកគ្រប់រដូវ» របស់នាយពាក់មី ជាលើកដំបូងដើម្បីបើកយុទ្ធនាការ

(ភ្នំពេញ)៖ ដើម្បីចូលរួមបើកយុទ្ធនាការផ្សព្វផ្សាយភាពយន្តខ្មែរ ឲ្យបានទូលំទូលាយ និងមាននិរន្តរភាពយូរអង្វែង ផលិតកម្ម LD Picture បានបើកការប្រកួតបាល់ទាត់មិត្តភាពជាលើកដំបូង ជាមួយនឹងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ របស់នាយពាក់មី នៅពហុកីឡដ្ឋានស្តាតចាស់ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំផលិតកម្ម, តារាសម្ដែង, តារាចម្រៀង ក្នុងនោះក៏មានការចូលរួមពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ផលិតករល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនៅថ្ងៃនេះ គឺធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយភាពយន្តខ្មែររបស់យើង ទៅកាន់អ្នកគាំទ្រឲ្យងាកមកគាំទ្រភាពយន្តខ្មែរកាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះ ព្រឹព្តិការណ៍ប្រកួតនេះ ក៏ដូចជាការឆ្លើយតប និងអរគុណដល់ថ្នាក់ដឹកនាំប្រទេស ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចមិនឲ្យនាំចូល និងចាក់បញ្ចាំងភាពយន្តថៃ នៅលើកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តនានាបន្តទៀត។ ថ្ងៃនេះពួកយើងមិនត្រឹមតែអរគុណ និងអបអរសាទរនោះទេ តែពួកយើងបានរួមគ្នាជាកម្លាំងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងប្រឹងប្រែងផលិតភាពយន្តឆ្លើយតបទៅនឹងអ្នកគាំទ្រ

ចូលរួមផ្សព្វផ្សាយភាពយន្តខ្មែរ! ផលិតកម្ម «LD» បើកការប្រកួតបាល់ទាត់ជាមួយក្រុម «ផ្ការីកគ្រប់រដូវ» របស់នាយពាក់មី ជាលើកដំបូងដើម្បីបើកយុទ្ធនាការ Read More »

Scroll to Top