July 18, 2025

ពហុកីឡាដ្ឋានបាល់ទាត់ធំបំផុតនៅលើពិភពលោកមិនត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 ទេ

ព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 នឹងត្រូវធ្វើឡើងនៅប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ។គេបានចាត់ទុកថាជាបេក្ខភាពខ្លាំងមួយសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2030 ប៉ុន្តែនៅក្នុងរបាយការណ៍ថ្មីមួយបានបង្ហាញថា ពហុកីឡាដ្ឋាន Grand Stade Hassan II នៅ Casablanca ដែលកំពុងត្រៀមក្លាយជាកីឡាដ្ឋានធំជាងគេក្នុងប្រវត្តិសាស្ត្រ នឹងមិនត្រូវជ្រើសរើសឲ្យធ្វើជាអ្នករៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនោះទេ។ ជាលើកដំបូងដែលមិនធ្លាប់មាន ប្រទេសចំនួនបីមកពីទ្វីបចំនួនពីរគឺ អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ខណៈដែលទីក្រុងដូចជា Barcelona, Lisbon, Las Palmas, Madrid, Agadir និង Zaragoza ត្រូវបានរំពឹងថានឹងធ្វើជាទីតាំងប្រកួតផ្សេងៗ។ កាលពីឆ្នាំមុន ម៉ារ៉ុកបានប្រកាសផែនការសាងសង់ពហុកីឡាដ្ឋានធំបំផុតនៅលើពិភពលោកដែលមានឈ្មោះ Grand Stade Hassan II ដែលអាចអង្គុយបាន 115,000 នាក់ វានឹងមានជណ្តើរឡើងចំនួន 32 ខ្សែ បឹងផ្កា និងសួនសួនរុក្ខសាស្ត្រនៅកម្រិតដី តំបន់កីឡា និងតំបន់កម្សាន្តទំហំ 100 ហិចតារ។ […]

ពហុកីឡាដ្ឋានបាល់ទាត់ធំបំផុតនៅលើពិភពលោកមិនត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 ទេ Read More »

Man Utd តាមទិញខ្សែប្រយុទ្ធ Mbeumo របស់ក្លិប Brentford ជាលើកទី៣

(មេនឆេស្ទើ)៖ Manchester United បានបន្តដាក់សំណើជាលើកទី៣ របស់ពួកគេទៅកាន់ក្លិបគូប្រជែងក្នុងលីគ Brentford ដើម្បីទិញខ្សែប្រយុទ្ធ Bryan Mbeumo ក្នុងតម្លៃប្រមាណ ៧០លានផោន។ នេះបើយោងតាមការចេញ ផ្សាយដោយ BBC។ នេះជាសំណើលើកទី៣ ផងដែរសម្រាប់ក្រុមប្រចាំទីក្រុង Manchester នៅពេលតម្លៃជាក់ស្តែងគឺ ៦៥លានផោន ជាមួយនឹងការបន្ថែម ៥លានផោនផ្សេងទៀត ស្របពេលក្រុមឃ្មុំមិនទាន់មានការឆ្លើយនៅឡើយទេ។ ទោះជាយ៉ាងណា បិសាចក្រហមនៅតែមានជំនឿចិត្តថានឹងទទួលបានខ្សែប្រយុទ្ធអន្តរជាតិកាមេរូនរូបនេះ ទៅរួមក្រុមរបស់លោក Ruben Amorim មុនពេលពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីលេងកំដៅសាច់ដុំ ៣ប្រកួតនៅទីនោះ។ Mbeumo វ័យ ២៥ឆ្នាំ ដែលមកចូលរួមជាមួយ Brentford កាលឆ្នាំ២០១៩ នោះ រកបាន ២០គ្រាប់នៅ Premier League រដូវកាលមុន ដោយបានទាក់ចិត្ត Man Utd និង Tottenham ចង់បានរួបគេទៅរួមក្រុម ខណៈបច្ចុប្បន្ននេះ មានលោក Thomas Frank ដែលធ្លាប់ដឹកនាំក្លិបឃ្មុំ នៅបង្វឹកមាន់ខ្នាយមាស ក៏ប៉ុន្តែ Mbeumo

Man Utd តាមទិញខ្សែប្រយុទ្ធ Mbeumo របស់ក្លិប Brentford ជាលើកទី៣ Read More »

កម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយចូលរួមប្រកួតស៊ីហ្គេម ខណៈសភាពការណ៍ផ្សេងៗ រង់ចាំស្ដាប់ការណែនាំពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងជំរុញការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។ ចំពោះសភាពការណ៍ផ្សេងៗ គឺរង់ចាំស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីគណៈកម្មការជ្រើសរើសប្រភេទកីឡា និងអត្តពលិកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ បានជួបប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាជាតិ នៅថ្ងៃទី១៨ ខែកក្កដានេះ ស្របតាមការយកចិត្តទុកដាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព ក្នុងការប្រកួតនាពេលខាងមុខ។ សហព័ន្ធកីឡាជាតិចំនួន ៣៧ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម គឺបានចូលរួមកិច្ចប្រជុំនេះ ដោយបានពិគ្រោះយោបល់គ្នាយ៉ាងម៉ត់ចត់អំពីរបៀបរបប និងនីតិវិធីក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ដោយផ្អែកលើសមត្ថភាព បច្ចេកទេស និងសមិទ្ធផល ក៏ដូចជាលទ្ធភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក្នុងការឈានទៅដណ្ដើមមេដាយ។ ដូច្នេះការជ្រើសរើស មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្មានការសម្រេចដោយអត្តនោម័តិ ឬធ្វើដោយឯកតោភាគីឡើយ ដោយគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្នុងការជ្រើសរើសឲ្យមានប្រសិទ្ធភាព

កម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយចូលរួមប្រកួតស៊ីហ្គេម ខណៈសភាពការណ៍ផ្សេងៗ រង់ចាំស្ដាប់ការណែនាំពីរាជរដ្ឋាភិបាល Read More »

តារារ៉េប Snoop Dogg បានក្លាយជាសហម្ចាស់ក្លិប Swansea ជាមួយ Luka Modric ដែរ

(បរទេស)៖ តារាចម្រៀងរ៉េបដ៏ល្បីរបស់សហរដ្ឋអាមេរិក លោក Snoop Dogg បានក្លាយជាដៃគូវិនិយោគ និងសហម្ចាស់ក្លិបហ្វូងក្ងាន Swansea City ជាមួយ Luka Modric អតីតកីឡាករក្លិប Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្រុមហ្វូងក្ងានមួយនេះបានប្រកាសថា តារាចម្រៀងវ័យ ៥៣ឆ្នាំសញ្ជាតិអាមេរិក Snoop Dogg បានក្លាយជាសហម្ចាស់ក្លិបថ្មីរបស់ពួកគេមួយរូបទៀត តាមរយៈទិញភាគហ៊ុនធំក្នុងក្លិបដែលកំពុងលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship ដោយមានលោក Alan Sheehan ជាគ្រូបង្គោល។ លោក Snoop Dogg បានថ្លែងប្រាប់គេហទំព័រក្លិប Swansea ថា «ខ្ញុំមានក្តីស្រឡាញ់ចំពោះបាល់ទាត់ខ្លាំងណាស់។ វាពិតជាធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសមែនទែន ដែលបានក្លាយជាផ្នែកមួយរបស់ Swansea។ ប្រវត្តិ និងទីតាំងក្លិប វាពិតធ្វើឱ្យខ្ញុំរំភើប ពោរពេញដោយមោទនភាព»។ គួររំលឹកផងថា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ Swansea ដែលមានអាយុកាល ១១៣ឆ្នាំ ក៏បានប្រកាសថា Luka Modric ដែលទើបចូលរួមជាមួយ AC

តារារ៉េប Snoop Dogg បានក្លាយជាសហម្ចាស់ក្លិប Swansea ជាមួយ Luka Modric ដែរ Read More »

កីឡាករកូនកាត់ខ្មែរ-អាមេរិក ខៃម៉ូនី អូប៉េរ៉េណា ផ្តួលជើងខ្លាំងថៃយ៉ាងស្រួល នៅកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

(ភ្នំពេញ)៖ នេះជាសកម្មភាពប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់កីឡាករជឺជីតស៊ូកម្ពុជា កូនកាត់ខ្មែរ-អាមេរិក ខៃម៉ូនី អូប៉េរ៉េណា យកបានមេដាយមាស ក្រោយផ្តួលកីឡាករថៃ ស៊ូវីចាក់ យ៉ាងងាយស្រួលដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម នៅការប្រកួតជើងឯកអាស៊ាន ២០២៥ នឹងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមន្ត្រីសហព័ន្ធអន្តរជាតិ និងបានកត់សម្គាល់ខ្ពស់ពីថ្នាក់ដឹកនាំអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រភពវីឌេអូទទួលបានពី Jiu-Jitsu Kambuja ។ តាមរយៈជ័យជម្នះនេះ គឺជាលើកដំបូងសម្រាប់កីឡាករ ខៃមុនី ដែលបានបង្ហាញខ្លួនឲ្យក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ជាមួយការដណ្ដើមបានមេដាយមាស ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម ហើយអ្វីដែលកាន់តែពិសេសនោះ ក្នុងចំណោម ៤ប្រកួត កីឡាករ ខៃមុនី ប្រើថិរវេលាតិចបំផុត ដើម្បីផ្ដួលដៃគូឲ្យបោះបង់ការប្រកួតទាំងអស់ រួមមានកីឡាករ Van Thang (វៀតណាម), Chin Hong (ម៉ាឡេស៊ី), Myron Miles (ហ្វីលីពីន) និងកីឡាករឆ្នើមថៃ Suwijak ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ និងលើកទី៣២ ៕ ប្រភព៖ FRESH NEWS

កីឡាករកូនកាត់ខ្មែរ-អាមេរិក ខៃម៉ូនី អូប៉េរ៉េណា ផ្តួលជើងខ្លាំងថៃយ៉ាងស្រួល នៅកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ Read More »

ម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោក Chepngetich ត្រូវដកបញ្ឈរជើង ព្រោះពាក់ព័ន្ធសារធាតុប៉ូវកម្លាំង

(បរទេស)៖ កីឡាការិនី Ruth Chepngetich ម្ចាស់កំណត់ត្រារត់ប្រណាំងម៉ារ៉ាតុងពិភពលោក ត្រូវបានដកបញ្ឈរដោយស្ថាប័នសមាគមអត្តពលិកអន្តរជាតិ (AIU) ក្រោយរកឃើញមានពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុលើកកម្លាំងកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ AIU បានឱ្យដឹងថា សំណាកគំរូរបស់កីឡាការិនីកេនយ៉ា Chepngetich ត្រូវបានរកឃើញដោយមន្ទីរពិសោធន៍ហៅកាត់ថា HCTZ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ កីឡាការិនីវ័យទើបតែ ៣០ឆ្នាំមកពីទ្វីបអាហ្រ្វិករូបនេះ បានបំបែកកំណត់ត្រាពិភពលោក តាមរយៈឈ្នះមេដាយមាស នៅកម្មវិធី Chicago Marathon ដែលធ្វើឡើងនាខែតុលា ឆ្នាំ២០២៤ ដោយប្រើថិរវេលារត់ ២ម៉ោង ៩នាទី និង ៥៦វិនាទីលឿនជាងម្ចាស់កំណត់ត្រាចាស់នាង Tigst Assefa សញ្ជាតិអេត្យូពីជិត ២នាទី។ ទោះជាយ៉ាងណា មន្ទីរពិសោធន៍ HCTZ ដែលស្ថិតក្រោមស្ថាប័ន World Anti Doping Agency (WADA) បានបង្ហាញថា ក្នុងទឹកនោមរបស់នាងមានភាពមិនប្រក្រតី ផ្ទុកទៅដោយសារធាតុហាមឃាត់ក្នុងកីឡា មុនឈានដល់ការដកបញ្ឈរជើងផ្លូវការ ដោយមិនបានបញ្ជាក់ពីរយៈពេលនោះទេ៕ ប្រភព៖ FRESH NEWS

ម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោក Chepngetich ត្រូវដកបញ្ឈរជើង ព្រោះពាក់ព័ន្ធសារធាតុប៉ូវកម្លាំង Read More »

ធ្ងន់ធ្ងរ! ក្លិប FK Arsenal ត្រូវបាន UEFA ដាក់ពិន័យ ១០ឆ្នាំ ដោយសាររៀបចំលទ្ធផលទុកមុន

(បរទេស)៖ ក្លិបបាល់ទាត់អាជីពលេងនៅលីគកំពូលប្រទេសម៉ុងតេនីក្រូ FK Arsenal Tivat ត្រូវបានសហព័ន្ធអឺរ៉ុប UEFA ដាក់ទណ្ឌកម្មរយៈពេល ១០ឆ្នាំ ក្រោយរកឃើញថា បានរៀបចំលទ្ធផលទុកជាមុននាពេលកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បន្ថែមលើនេះ ក្រុមកីឡាករ និងមន្រ្តីរបស់ក្លិបនេះមួយចំនួន ក៏នឹងត្រូវបានដាក់ពិន័យដោយ UEFA ទៀតផង ជាមួយនឹងការសំណើទៅសហព័ន្ធ FIFA ក្នុងការបន្ថែមទណ្ឌកម្មទូទាំងសកលលោកទៀតដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា ការពិន័យនេះ ក៏រួមបញ្ចូលទាំងពិន័យជាប្រាក់ប្រមាណ ៥០ម៉ឺនអឺរ៉ូ បើទោះបីជាពួកគេត្រូវដកបញ្ឈរជើងពីពានអឺរ៉ុប គ្រប់កម្រិតរហូតដល់ឆ្នាំ២០៣៤-៣៥ ក៏ដោយ ដែលមានការពាក់ព័ន្ធទៅនឹងការប្រកួតជម្រុះក្នុងពានលំដាប់ទី៣ Conference League ទល់នឹង Alashkert របស់អាមេនីកាលអំឡុងខែកក្កដា ឆ្នាំ២០២៣។ Arsenal Tivat បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Alashkert សម្រាប់ជើងទី១ មុនពេលបំបាក់ ៦-១ ក្នុងដីរបស់ពួកគេនៅជើងទី២ គ្រានោះ។ លើសពីនេះទៀត UEFA ក៏បានសម្រេចដាក់ពិន័យកីឡាករ Nikola Celebic និងមន្រ្តីរបស់ក្លិប Arsenal

ធ្ងន់ធ្ងរ! ក្លិប FK Arsenal ត្រូវបាន UEFA ដាក់ពិន័យ ១០ឆ្នាំ ដោយសាររៀបចំលទ្ធផលទុកមុន Read More »

ម្ចាស់ការពារតំណែងជើងឯក ស្រ្តីអង់គ្លេស ឡើងទៅប៉ះអ៉ីតាលី វគ្គ ៤ក្រុម Euro 2025 ក្រោយទម្លាក់ស៊ុយអែត

(បរទេស)៖ ក្រុមបាល់ទាត់នារីជម្រើសជាតិតោកំណាចអង់គ្លេស បានវាយបកទម្លាក់ជើងខ្លាំងស្រ្តីស៊ុយអែត ចេញពី Women’s Euro 2025 ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-២ ដើម្បីឡើងទៅប៉ះគូប្រជែងស្រ្តីអ៉ីតាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ម្ចាស់ពានជើងឯកប្រចាំទ្វីបអឺរ៉ុប Euro លើកដំបូងកាលឆ្នាំ២០២២ មួយនេះ បានធ្វើការវាយបកក្នុងវគ្គទី២ ដ៏អស្ចារ្យ បន្ទាប់ពីត្រូវបានស្រ្តីស៊ុយអែត បើកការនាំមុខ ២គ្រាប់មុនតាំងពីវគ្គទី១ ពីការធ្វើបានសម្រេចរបស់ប្រធានក្រុម Lucy Bronze និង Michelle Agyemang ដែលញាំងឱ្យការថែមម៉ោង ១៥នាទី ២ដងកើតមានឡើង មុនពេលឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្តី ដែលជាលទ្ធផលអង់គ្លេសធ្វើបាន ៣គ្រាប់ ហើយស៊ុយអែតទាត់ចូល ២គ្រាប់។ អង់គ្លេស នឹងត្រូវប្រឈមមុខជាមួយស្រ្តីអ៉ីតាលី ដែលបានទម្លាក់ស្រ្តីន័រវេស ២-១ ចេញពី Euro 2025 កាលពីរាត្រីថ្ងៃពុធនៅប្រទេសស្វីសដូចគ្នា នាថ្ងៃអង្គារ ទី២២ ខែកក្កដា ក្នុងការស្វែងរកកៅអីឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី។ ស្រ្តីស៊ុយអែត បានជ្រុះចេញពីកម្មវិធី ៤ឆ្នាំម្តងនេះ គឺជាការបរាជ័យលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់កំណត់ត្រាលេង ១៥ប្រកួតមិនចាញ់ផងដែរ៕

ម្ចាស់ការពារតំណែងជើងឯក ស្រ្តីអង់គ្លេស ឡើងទៅប៉ះអ៉ីតាលី វគ្គ ៤ក្រុម Euro 2025 ក្រោយទម្លាក់ស៊ុយអែត Read More »

Scroll to Top