Barcelona កំពុងតាមដានការផ្ទេរយក Luis Díaz មកកាន់ក្លិប ខណៈដែលគាត់ចង់ចូលរួមជាមួយ Bayern Munich
Luis Diaz បានក្លាយជាកីឡាករដែលគេចង់បានខ្លាំងបំផុតក្នុងទីផ្សារដោះដូរកីឡាករនាពេលនេះដោយមានក្លឹបជាច្រើនរួមទាំង Barcelona និង Bayern Munich ចាប់អារម្មណ៍លើការលេងរបស់គាត់ទោះបីជាឈ្នះពាន Premier League ជាមួយហង្សក្រហមក៏ដោយ ក៏ Diaz មិនមានបំណងបន្តនៅ Anfield ឡើយ ហើយបានបង្ហាញពីបំណងចង់ចាកចេញពីក្លឹបរួចទៅហើយ។ Barcelona ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ Díaz ហើយគាត់ក៏ចង់លេងឱ្យក្រុម Catalans ហើយថែមទាំងសុខចិត្តបញ្ចុះកញ្ចប់ប្រាក់ខែរបស់គាត់ដើម្បីចូលរួមជាមួយក្លឹប។ទោះបីជាយ៉ាងណា ក្នុងនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយវាបង្ហាញថា Díaz បានជ្រើសរើសលេងនៅ Bayern Munichនៅរដូវកាលក្រោយ។ នេះបើយោងតាមអ្នកកាសែត Sky Sports លោក Florian Plettenberg ដែលបានផ្តល់យោបល់ថា Diaz បានប្រាប់ Liverpool រួចហើយអំពីបំណងចង់លេងឱ្យ Bayern ។ការផ្លាស់ប្តូរនេះចង់បានពីគ្រូបង្វឹកក្រុម Bayern លោក Vincent Kompany ដែលមានបំណងចង់បាន Luis Díaz ស្ថិតក្នុងក្រុមគេ។ ប្រភព៖ BARCA NEWSប្រែសម្រួលដោយ: 855starsport