Rashford៖ Man Utd មិនត្រូវការ តែ Barcelona ចង់បាន
Marcus Rashford សម្រេចកិច្ចព្រមព្រៀងផ្ទេរពី Manchester United ទៅចូលរួម Barcelona ក្រោមលក្ខខណ្ឌខ្ចីជើង។ ក្រុមយក្សអេស្ប៉ាញ ជាគោលដៅដែល ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសពេញចិត្ត ចាប់តាំងពីរូបគេបង្ហាញបំណងចង់មានការប្រកួតប្រជែងថ្មីកាលពីខែធ្នូ បន្ទាប់ពីមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅលោក Ruben Amorim។ Rashford ដែលជាកីឡាករបិសាចក្រហម ដែលស្ថិតនៅក្រៅទឹកដី Old Trafford ចាប់តាំងពីលោក Amorim អនុញ្ជាតិឱ្យរូបគេទៅ Aston Villa ខ្ចីជើង។ ចូលរដូវកាលថ្មី ២០២៥-២៦ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រួមទាំងកីឡាករ៤រូបផ្សេងទៀត មិនត្រូវបានអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់អនុញ្ញាតឱ្យចូលរួមហ្វឹកហាត់លើកដំបូងជាមួយក្រុមទាំងមូលឡើយ។ នៅថ្ងៃទី១៩ ខែកក្កដា លោក Fabrizio Romano អ្នកកាសែតកីឡាដ៏ល្បីល្បាញប្រកាសថា Barcelona បានព្រមព្រៀមខ្ចីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសពី Man Utd បូករួមលក្ខខណ្ឌទិញដាច់ផងដែរ។ ទៅ Nou Camp ជាគោលដៅដែល Rashford ពេញចិត្ត។ ខ្សែប្រយុទ្ធតាំងពីឈុតយុវជនបិសាចក្រហមរូបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីបំណងរបស់ខ្លួនចង់មានការប្រកួតប្រជែងថ្មី នៅក្រោយពេលមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការ Man Utd។ Rashford អាចចាត់ទុកថាជាកីឡាករដែលលោក Amorim មិនត្រូវការ តែជាការចង់បានរបស់លោក Hansi […]
Rashford៖ Man Utd មិនត្រូវការ តែ Barcelona ចង់បាន Read More »