July 26, 2025

អង់គ្លេស ឬ អេស្ប៉ាញការព្យាករណ៍របស់ Brown-Finnis សម្រាប់ផ្ដាច់ព្រ័ត្រ Euro 2025

(បរទេស៖)អង់គ្លេសនឹងឈ្នះ Euro 2025 មែនទេ?ប្រាកដណាស់ ពួកគេត្រូវតែឈ្នះ! យើងមិនអាចជួបភាពវេទនាដល់តំណាក់កាលនេះហើយបែរជាមិនឈ្នះបានទេ។ដោយមានលទ្ធផលប្លែកៗមកពីការប្រកួតមុនព្រឹត្តិការណ៍នេះ មានការព្រួយបារម្ភថា ក្រុម Lionesses នឹងមិនអាចឆ្លងផុតពីវគ្គជម្រុះ ទេ – វគ្គដែលរួមមានក្រុមកំពូលដូចជា បារាំង និង ហុល្លង់។ គ្រប់វគ្គដែលកន្លងមក មើលទៅដូចជាពួកគេស្ទើរតែធ្លាក់ចេញពីការប្រកួតទៅហើយ។ប៉ុន្តែ Lionesses តែងតែដឹកនាំខ្លួនឯង – និងពួកយើង – ទៅដល់គែមនៃការបរាជ័យ បន្ទាប់មកឃើញផ្លូវឈ្នះមកវិញ។ប្លែកណាស់ ការឈានដល់វគ្គផ្ដាច់ព្រ័ត្រជាមួយអេស្ប៉ាញ ដូចជាការទទួលបានអត្ថប្រយោជន៍បន្ថែមមួយ បន្ទាប់ពីអ្វីៗគ្រប់យ៉ាងដែលក្រុមបានឆ្លងកាត់ – ទាំងការលំបាក សម្ពាធ និងអារម្មណ៍ជាច្រើន។ប៉ុន្តែ អង់គ្លេស ក៏ដឹងផងដែរថាពួកគេមិនទាន់បង្ហាញសមត្ថភាពបានល្អនៅឡើយទេហើយ អេស្ប៉ាញជាជើងឯកពិភពលោក ក៏ជាការប្រកួតដ៏ធំមួយទៀតសម្រាប់ពួកគេ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ។ អង់គ្លេសអាចសិក្សាពីការប្រកួតរបស់ អាល្លឺម៉ង់ ជាមួយអេស្ប៉ាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ – នេះជាគំរូដ៏ល្អសម្រាប់ការបំបែកខ្សែការពារខ្ពស់របស់អេស្ប៉ាញ។ខ្សែការពាររបស់អេស្ប៉ាញទុកចន្លោះច្រើនរវាងខ្លួនគេនិងអ្នកចាំទី Cata Coll នេះជាតំបន់ដ៏គ្រោះថ្នាក់ បើពួកគេមិនមានរចនាសម្ព័ន្ធក្នុងការចាប់ផ្ដើមត្រូវ និងការប្រយុទ្ធពេលគ្មានបាល់។ កីឡាករដូចជា Irene Paredes, Laia Aleixandri និង Maria Mendez […]

អង់គ្លេស ឬ អេស្ប៉ាញការព្យាករណ៍របស់ Brown-Finnis សម្រាប់ផ្ដាច់ព្រ័ត្រ Euro 2025 Read More »

ភ្នំពេញក្រោន ផ្អាកការសហការជាមួយ Warrix ក្រុមហ៊ុនសម្លៀកបំពាក់ថៃ អំឡុងទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់

(ភ្នំពេញ)៖ ក្លិបបាល់ទាត់នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន នាថ្ងៃទី២៦ ខែកក្កដានេះ បានចេញសេចក្តីប្រកាសថា បានសម្រេចផ្អាកការសហការលើការឧបត្ថម្ភជាបណ្តោះអាសន្ន ជាមួយក្រុមហ៊ុនផ្គគ់ផ្គងសម្លៀកបំពាក់ Warrix ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន៖ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រ និងសាធារណជន មេត្តាជ្រាបថា ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ Warrix បានឯកភាពគ្នាក្នុងការផ្អាកការឧបត្ថម្ភជាបណ្តោះអាសន្ន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់កិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពស្និទ្ធស្នាលក្នុងស្មារតីកីឡា និងសាមគ្គីភាពដើម្បីការពាររូបភាពជាវិជ្ជមានរបស់ស្ថាប័នទាំងពីរព្រមទាំងផ្តោតជាអាទិភាពលើគុណតម្លៃនៃវិស័យបាល់ទាត់ដោយមិនមានគំនាបពីមជ្ឈដ្ឋានណាមួយឡើយ។ សូមបញ្ជាក់ថា ក្រុមរបស់យើងនឹងបន្តប្រើប្រាស់ឈុតបច្ចុប្បន្នជាបណ្ដោះអាសន្ន ខណៈពេលដែលក្លិបកំពុងស្វែងរកដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ថ្មីផងដែរ។ យើងខ្ញុំនៅតែប្តេជ្ញារក្សាទំនាក់ទំនងដ៏រឹងមាំរបស់យើងជាមួយក្រុមហ៊ុន Warrix ហើយទន្ទឹងរង់ចាំបន្តភាពជាដៃគូពេញលេញនៅក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។ ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់យើង និងស្នើសុំការយោគយល់ហើយបន្តការគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មីនេះ ។ សូមជម្រាបថា ភាពតានតឹង នៃការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ធំ៕ ប្រភព៖ FRESH NEWS

ភ្នំពេញក្រោន ផ្អាកការសហការជាមួយ Warrix ក្រុមហ៊ុនសម្លៀកបំពាក់ថៃ អំឡុងទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់ Read More »

ខ្សែបម្រើ ២ទម្រង់ De Paul ផ្ទេរពី Madrid ទៅលេងជុំគ្នាជាមួយ Messi ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង

(បរទេស)៖ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន De Paul ពេលនេះបានសម្រេចការផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid ទៅលេងជាមួយក្លិប Inter Miami រួមគ្នាជាមួយមិត្តរួមសញ្ជាតិ Lionel Messi ក្នុងលីគអាមេរិក Major League Soccer ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង តែក៏ស្ថិតតក្នុងជម្រើសទិញផ្តាច់ផងដែរ ។ De Paul ជាកីឡាករខ្សែបម្រើម្នាក់ដែលអាចលេងនៅតំបន់បម្រើកណ្តាល និងស្លាបស្តាំលើទីលាន ក៏កំពុងមានកិច្ចព្រមព្រៀងជាមួយក្លិប Atletico Madrid ដល់ឆ្នាំ២០២៧ ក៏និងអាចស្ថិតក្នុងតម្លៃទិញផ្តាច់ចន្លោះជាង ១៥លានអឺរ៉ូ ហើយត្រូវបានគេរំពឹងថាអាចនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំទៅទៀត គឺដល់ឆ្នាំ២០២៩ ។ ខណៈការទៅដល់របស់បុរសវ័យ ៣១ឆ្នាំ De Paul ក្លាយជាជម្រើសល្អមួយដល់ក្រុមអាហ្សង់ទីន ដែលមានខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅទីនោះ នឹងជាដៃគូសហការជួយជម្រើសជាតិលើកពាន FIFA World Cup 2022 នៅកាតា ។ ខណៈការលេងជាមួយក្លិប At Madrid រូបគេស៊ុតបាន ១៤គ្រាប់ពីការបង្ហាញខ្លួន

ខ្សែបម្រើ ២ទម្រង់ De Paul ផ្ទេរពី Madrid ទៅលេងជុំគ្នាជាមួយ Messi ក្នុងលក្ខខណ្ឌកម្ចី ៦ខែដំបូង Read More »

Pirlo ត្រូវបានតែងតាំងដឹកនាំក្រុមលេងនៅលីគទី២ អារ៉ាប់រួម United FC ក្រោមកិច្ចសន្យា ២ឆ្នាំ

(បរទេស)៖ អតីតកីឡាករនិម្មិតរូបអ៉ីតាលី Andrea Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប United FC មានមូលដ្ឋាននៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម (UAE) ដែលកំពុងឈរជើងក្នុងក្របខណ្ឌទី២ ក្រោមកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះជាក្លិបទី៤ ផងដែររបស់បុរសវ័យ ៤៦ឆ្នាំដឹកនាំ ក្នុងរយៈពេល ៥ឆ្នាំមកនេះ ក្រោយពេលវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកតាំងពីឆ្នាំ២០២០ ក្នុងក្លិបដំបូងសេះបង្កង់ Juventus មក។ រូបគេបានដឹកនាំឈ្នះពាន Coppa Italia និង Italian Super Cup ជាមួយ Juventus ដែលបានចូលកាន់តួនាទីធំជំនួសកៅអីលោក Maurizio Sarri នៅទីក្រុង Turin។ Pirlo ធ្លាប់ឈ្នះពានអឺរ៉ុប UEFA Champions League ២លើក និងពានលីគកំពូល Serie A របស់អ៉ីតាលី ៦លើក កាលនៅជាកីឡាកររបស់ក្លិបសេះបង្កង់ ដែលធ្លាប់បានចំណាយពេលដឹកនាំក្លិប Fatih Karagumruk របស់តួកគី និងក្លិប

Pirlo ត្រូវបានតែងតាំងដឹកនាំក្រុមលេងនៅលីគទី២ អារ៉ាប់រួម United FC ក្រោមកិច្ចសន្យា ២ឆ្នាំ Read More »

មានចឹងទៀត! Messi ត្រូវដកបញ្ឈរជើង ១ប្រកួត ដោយសារមិនចូលរួមកម្មវិធី MLS All-Star

(វ៉ាស៊ីនតោន)៖ ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប Inter Miami CF និងមិត្តរួមក្រុម Jordi Alba បានដាក់ពិន័យ ១ប្រកួត ពីបទមិនចូលរួមប្រកួត Major League Soccer’s All-Star កាលពីដើមសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករទាំងពីរ បានអវត្តមានពីការប្រកួតកាលពីថ្ងៃពុធ ស្ថិតក្នុងទីក្រុង Austin នៃរដ្ឋ Texas នៅពេលដែល MLS All-Star របស់អាមេរិកបានយកឈ្នះ Mexico’s Liga MX All-Stars របស់មិចស៊ិកដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ យោងតាមសេចក្តីថ្លែងការណ៍របស់ MLS ដែលចេញកាលពីថ្ងៃសុក្រម្សិលមិញបានបញ្ជាក់ថា «តាមច្បាប់លីគ កីឡាករណាមួយមិនចូលរួមកម្មវិធី All-Star ដោយពុំបានជូនដំណឹងជាមុន ឬក៏មានការឯកភាពពីលីគទេនោះ គឺរូបគេនឹងទទួលការពិន័យ តាមរយៈដកបញ្ឈរជើង ១ប្រកួតពីក្នុងក្លិបរបស់ពួកគេជាធរមាន»។ នេះមានន័យថា Messi អតីតម្ចាស់ពាន Ballon d’Or ៨សម័យ និង Alba

មានចឹងទៀត! Messi ត្រូវដកបញ្ឈរជើង ១ប្រកួត ដោយសារមិនចូលរួមកម្មវិធី MLS All-Star Read More »

Scroll to Top