អត្តពលិកល្បីៗ ដែលចាយប្រាក់សំណងឱ្យភរិយាច្រើនបំផុត ក្រោយលែងលះ
(បរទេស)៖ លើពិភពលោកនេះចំណងអាពាហ៍ពិពាហ៍ ការស្រលាញ់គ្នាទៅមកដោយភាពផ្អែមល្ហែម តែងកើតមានសម្រាប់មនុស្សគ្រប់រូប ហើយជួនកាលចំណងស្នេហាទាំងនោះក៏អាចរក្សាភាពល្អប្រសើរជាមួយគ្នាគង់វង្ស តែខ្លះទៀតក៏រក្សាបានត្រឹមតែពេលខ្លី ហើយក៏បែកបាក់ចែកផ្លូវគ្នារៀងខ្លួន។ តួយ៉ាងនៅក្នុងវិស័យកីឡាក៏មិនខុសគ្នា ចំណងស្នេហារវាងអត្តពលិកកីឡា ក៏ជួបរឿងរ៉ាវបែកបាក់គ្នាផងដែរ ដែលនេះជាធម្មជាតិនៃមនុស្សជាតិ។ អត្តពលិកកីឡាល្បីៗលើពិភពលោក សុទ្ធសឹងតែរកបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការប្រកួត និងការឧបត្ថម្ភ ផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ហើយរឿងរ៉ាវចំណងស្នេហាខ្លះក៏ជួបរឿងល្អ ខ្លះទៀតជួបរឿងរ៉ាវមិនចេះចប់ មិនចេះហើយ រហូតខ្លះមានជាប់ទោសទាន់ព្រោះតែបញ្ហាស្នេហាដៃគូ។ រឿងរ៉ាវអាស្រូវស្នេហា ការបែកបាក់ចំណងអាពាហ៍ពិពាហ៍របស់កីឡាករ-ការិនី ភាគច្រើនតែងត្រូវបានគេស្គាល់ទៅលើអត្តពលិកកីឡាល្បីៗ ស្ទើរគ្រប់វិស័យកីឡា ហើយការបែកបាក់ចំណងស្នេហាក្រុមគ្រួសារ របស់អត្តពលិកកីឡាទាំងនោះសុទ្ធសឹងតែបានចំណាយប្រាក់ជាច្រើន ទៅតាមការបែងចែកទ្រព្យសម្បត្តិក្រោយពេលភាគីសងខាងលែងលះគ្នា។ ខាងក្រោមនេះ ជាការបែកបាក់ចំណងស្នេហាអាពាហ៍ពិពាហ៍របស់ក្រុមអត្តពលិក ទាំង ៧ ក្នុងវិស័យកីឡា ដែលត្រូវចាយប្រាក់សំណងទៅឱ្យភរិយាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយការលែងលះ៖ ១. លោក Michael Jordan និងអតីតភរិយា អ្នកស្រី Juanita Vanoy ម្ចាស់ជើងឯកបាល់បោះ NBA ៦សម័យ និងអតីតកីឡាករបាល់បោះ លោក Michael Jordan បានលែងលះប្រពន្ធនៅក្នុងឆ្នាំ ២០០៦ ក្រោយរៀបការអស់ពេល ១៧ឆ្នាំ ការលែងលះនោះធ្វើឱ្យលោកចាយប្រាក់អស់ជាង ១៦៨លានដុល្លារ។ ២. […]
អត្តពលិកល្បីៗ ដែលចាយប្រាក់សំណងឱ្យភរិយាច្រើនបំផុត ក្រោយលែងលះ Read More »