August 16, 2025

ខ្សែប្រយុទ្ធបារាំង Coman ចូលរួមលេងជាមួយ Al-Nassr ក្រោយផ្លាស់ចេញពី Bayern Munich

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman បានចូលរួមជាមួយក្រុម Al-Nassr នៅក្របខ័ណ្ឌ Saudi Pro League ក្រោយផ្លាស់ចេញពីម្ចាស់ជើងឯក Bundesligaក្លឹប Bayern Munich ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ នេះបើតាមក្លឹបទាំងពីរបានឱ្យដឹងពីថ្ងៃសុក្រ។ ក្លឹបបាល់ទាត់Al-Nassr របស់អារ៉ាប់ប៊ីសាអ៊ូឌីដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមផ្លូវការ X ថា “កិច្ចសន្យារបស់ Coman នឹងមានសុពលភាពរហូតដល់ឆ្នាំ 2028 ហើយ Al-Nassr បានចុះហត្ថលេខាជាផ្លូវការជាមួយតារាបាល់ទាត់បារាំង Kingsley Coman” ។ ខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះបានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus ក្នុងឆ្នាំ 2015 មុនពេលការផ្ទេរនេះត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ពីរឆ្នាំក្រោយមក។ ក្លឹបយក្សរបស់អាល្លឺម៉ង់ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “ដប់ឆ្នាំបន្ទាប់ពីចូលរួមជាមួយ Bayern ជាលើកដំបូង Kingsley Coman បានចាកចេញពីទីក្រុង Munich ទៅចូលរួមជាមួយ Al-Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត” ។Coman បានឈ្នះជើងឯក Bundesliga […]

ខ្សែប្រយុទ្ធបារាំង Coman ចូលរួមលេងជាមួយ Al-Nassr ក្រោយផ្លាស់ចេញពី Bayern Munich Read More »

ក្រុមការពារតំណែងជើងឯក Liverpool ឈ្នះ 4-2 ក្នុងការប្រកួតបើកឆាកដ៏រំភើបនៅPremier League

កីឡាករ Mo Salah របស់ Liverpool និងកីឡាករបម្រុង Federico Chiesa បានរកគ្រាប់បាល់បញ្ចូលទីនៅចុងម៉ោង ខណៈដែលក្រុមម្ចាស់ជើងឯក Premier League បានចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេដោយការយកឈ្នះលើក្រុម Bournemouth ក្នុងលទ្ធផល 4-2 ក្នុងការប្រកួតដ៏រំភើបមួយនៅរាត្រីបើករដូវកាលនៅកីឡដ្ឋាន Anfield កាលពីថ្ងៃសុក្រ។ កីឡាករចំណូលថ្មី Hugo Ekitike រកបានមួយគ្រាប់នៅលើការប្រកួតលីកដំបូងរបស់គាត់ដើម្បីជួយក្រុមម្ចាស់ផ្ទះនាំមុខនៅនាទី 37 ហើយ កីឡាករ Cody Gakpo បាននាំមុខគ្រាប់ទីពីរនៅនាទីទី 49 ។ ប៉ុន្តែក្រុមភ្ញៀវបានតាមស្មើវិញដោយកីឡករស្បែកខ្មៅ Antoine Semenyo មួយគ្រាប់មកវិញនៅនាទីទី 64 និងបន្ថែមមួយគ្រាប់ទៀតនៅ 12 នាទីក្រោយមកដើម្បីអង្រួនក្រុម Liverpool និងធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយកីឡាករបម្រុង Chiesaបានធ្វើឱ្យអ្នកគាំទ្រនៅទឹកដី Anfieldរបស់ហង្សក្រហមសប្បាយរីករាយឡើងវិញដោយស៊ុតបាល់បំប៉ោងសំណាញ់ទីនៅនាទីទី 88 ហើយ Salah បានស៊ុតបញ្ចូលទីចូលទៅក្នុងម៉ោងបន្ថែមដើម្បីបញ្ចប់ការប្រកួតដោយទទូលបានបីពិន្ទុ។ Bournemouth ត្រូវបានបង្ហាញជាមួយនឹងការចាប់ផ្តើមដ៏លំបាកបំផុតក្នុងយុទ្ធនាការរដូវកាលថ្មី Premier League របស់ពួកគេ ខណៈដែលពួកគេបានជួបក្រុមម្ចាស់ជើងឯក Liverpool

ក្រុមការពារតំណែងជើងឯក Liverpool ឈ្នះ 4-2 ក្នុងការប្រកួតបើកឆាកដ៏រំភើបនៅPremier League Read More »

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី

ក្លិប Chelsea នឹងបន្តជាក្លិបតែមួយគត់ នៅក្នុងក្របខណ្ឌ Premier League ដែលនឹងប្រកួតដោយគ្មានស្លាកអ្នកឧបត្ថម្ភធំនៅលើអាវ ក្នុងលីគកំពូលអង់គ្លេស រដូវកាលថ្មី ២០២៥-២៦។ កាលពីពេលថ្មីៗនេះក្លិប Nottingham Forest រកបានដៃគូឧបត្ថម្ភធំថ្មីជាក្រុមហ៊ុនល្បែងភ្នាល់របស់អាម៉េរិក ឈ្មោះ ​Bally Corporation។ រឿងនេះបានបន្តធ្វើឱ្យក្លិប Chelsea នឹងក្លាយជាក្លិបតែមួយប្រចាំលីគកំពូលអង់គ្លេស​ នឹងត្រូវប្រកួតដោយគ្មានស្លាកឧបត្ថម្ភធំលើអាវក្រុម។ ប៉ុន្តែយ៉ាងណានៅពីក្រោយ នៃការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើក្លិបរហស្សនាមតោខៀវ គឺពោរពេញដោយការប្រជែងពីសំណាក់ក្រុមហ៊ុនធំៗទាំងអស់នោះ ដើម្បីអាចក្លាយជាដៃគូជាមួយនឹង Chelsea សម្រាប់រដូវកាលថ្មី។ ក្លិប Chelsea ត្រូវបានគេដឹងថា​ បច្ចុប្បន្នកំពុងតែផ្តោតទៅលើឱកាសជាដៃគូនឹងក្រុមហ៊ុនឧបត្ថម្ភធំថ្មីមួយ ដែលនឹងអាចក្លាយជាដៃគូរយៈពេលវែងតែម្តង មិនមែនត្រឹមតែពេល ២ ឬ ៣ឆ្នាំ នោះទេ។ គោលដៅក្លិប Chelsea ក៏សម្លឹងមើលឱកាសទទួលបានប្រាក់ពីចន្លោះ ៨១លាន ទៅ ៨៨លានដុល្លារ ពីដៃគូជាមួយក្រុមហ៊ុនឧបត្ថម្ភនោះ ក្រោយក្រុមមានកៅអីលេងក្នុង UEFA Champions League និងឈ្នះពាន FIFA Club World Cup ឆ្នាំ ២០២៥។

Chelsea ជាក្លិបតែមួយគត់នៅ EPL នឹងគ្មានស្លាកឧបត្ថម្ភធំលើអាវ រដូវកាលថ្មី Read More »

Scroll to Top