August 18, 2025

ពីរ​សប្តាហ៍​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាងលីគ ល្អ​ឥត​ខ្ចោះ​ ដោយ​គ្មាន​ដៃ​គូ​ស៊ុត​ចូល

ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ប្រកួត​​​ពីរ​សប្តាហ៍​ដំបូង​នៃលីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥/២៦។ សប្តាហ៍​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​លើ​ក្រុម ណាហ្គាវើលដ៍ ដោយ​លទ្ធផល ៣-០ នៅ​​ក្នុង​​ផ្ទះ​របស់​ខ្លួន និង​សប្តាហ៍​ទី​២ បាន​យក​ឈ្នះ អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣-០ ទៀត​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ពីរ​ប្រកួត​ដំបួង ពួក​គេ​រក​បាន​៦​ពិន្ទុ​ពេញ និង​ស៊ុត​ចូល​ដៃ​គូ ៦ គ្រាប់ ឈរ​លើ​កំពូល​តារាង ហើយ​រក្សា​សំណាញ់​ទី​របស់​ខ្លួន​យ៉ាង​ស្អាត​ដោយ​​ដៃ​គូ​មិន​អាច​ស៊ុត​ចូល​បាន​ឡើយ។ ជា​មួយ​គ្នា​នេះ បឹងកេត រក​បាន​៤​ពិន្ទុ​ ឈរ​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពីឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ២-០ និង​ស្មើ​ជា​មួយ ភ្នំពេញ​ក្រោន ០-០។ ក្រុម​កង​យោធពល​ខេមរភូមិន្ទុ ក៏​រក​បាន​៤​ពិន្ទុ បន្ទាប់​ពី​ឈ្នះ វិសាខា ដោយ​លទ្ធផល ២-១ និង​ស្មើ​ណាហ្គាវើលដ៍ ១-១។ ក្រុម​ដែល​រក​បាន​ ៣ ពិន្ទុ​ដូច​គ្នា​គឺ អង្គរថាយហ្គឺរ អឹមអូអាយកំពង់ដេវ៉ា វិសាខា និង​គិរីវង់សុខសែន​ជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ១​ប្រកួត និង​ចាញ់១​ប្រកួត​ដូច​គ្នា​ ហើយ ណាហ្គាវើលដ៍ […]

ពីរ​សប្តាហ៍​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​កំពូល​តារាងលីគ ល្អ​ឥត​ខ្ចោះ​ ដោយ​គ្មាន​ដៃ​គូ​ស៊ុត​ចូល Read More »

ក្លិបយក្ស អង់គ្លេស មួយត្រៀមបោះសំណើ ១១៧ លានដុល្លារចរចាយក Rodrygo ពី Real Madrid

ក្លិបមេឃខៀវ Manchester City បានដាក់ផែនការចង់បាន Rodrygo ពី Real Madrid នៅរដូវក្តៅនេះ ស្របតាមការចង់បានរបស់អ្នកចាត់ការលោក Pep Guardiola។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fichajes បានឱ្យដឹងថា ក្លិប Man City បានត្រៀមរួចរាល់ ក្នុងការផ្តល់ជូនសំណើទឹកប្រាក់ ១១៧ លានដុល្លារអាមេរិកទៅ Real Madrid ដើម្បីចរចាយក Rodrygo នៅរដូវក្តៅនេះ។ អនាគតរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ទំនងជាមិនអាចបន្តនៅ Real Madrid បានយូរអង្វែងទៀតនោះទេ បន្ទាប់ពីរូបគេមិនត្រូវបានគ្រូបង្វឹកថ្មីលោក Xabo Alonso រាប់ចូលទៅក្នុងផែនការរបស់លោក។ ថ្មីៗនេះមានរបាយការណ៍បន្ថែមថា ក្លិបអធិរាជស Real Madrid ក៏កំពុងពិចារណាចង់លក់ Rodrygo ចេញដែរ ប្រសិនបើមានសំណើសមស្របណាមួយពីក្លិបផ្សេងៗ។ យ៉ាងណា នាពេលកន្លងមក ក៏មានក្លិបជាច្រើនចាប់អារម្មណ៍លើខ្សែប្រយុទ្ធ ប្រេស៊ីល រូបនេះដែរ ដោយក្រៅតែអំពី

ក្លិបយក្ស អង់គ្លេស មួយត្រៀមបោះសំណើ ១១៧ លានដុល្លារចរចាយក Rodrygo ពី Real Madrid Read More »

សារិកាព្រៃ Newcastle ចុះហត្ថលេខាទិញខ្សែបម្រើ Ramsey ពីក្លឹបAston Villa

ក្លឹប Newcastle United បានចុះហត្ថលេខាលើខ្សែបម្រើ Jacob Ramsey ពីក្លឹប Aston Villa ក្នុងក្របខ័ណ្ឌ Premier League ក្នុងកិច្ចសន្យារយៈពេលវែង នេះបើតាមក្លឹបទាំងពីរបាននិយាយកាលពីថ្ងៃអាទិត្យ។ បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Newcastle ត្រូវបានគេរំពឹងថានឹងចំណាយប្រហែល 40 លានផោន (54.20 លានដុល្លារ) សម្រាប់កីឡាករវ័យ 24 ឆ្នាំក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ។ Ramsey ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបអាយុក្រោម 21 ឆ្នាំ 2023 នឹងពាក់អាវលេខ 41 សម្រាប់ក្លឹបថ្មីរបស់គាត់ដូចដែលគាត់ពាក់នៅទឹកដី Villa Parkដែរ។ អតីតកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម 21 ឆ្នាំរូបនេះបាននៅជាមួយ Villa តាំងពីអាយុ 6 ឆ្នាំ ហើយបានបង្ហាញខ្លួន 167 ប្រកួតសម្រាប់ក្រុមឈុតធំនិងស៊ុតបញ្ចូលទីបាន17គ្រាប់។ Ramsey អាចនឹងបង្ហាញខ្លួនលើកដំបូងនៅ Newcastle នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅកីឡដ្ឋាន St James’ Park

សារិកាព្រៃ Newcastle ចុះហត្ថលេខាទិញខ្សែបម្រើ Ramsey ពីក្លឹបAston Villa Read More »

Scroll to Top