August 23, 2025

គ្រូបង្វឹកណាហ្គា និងគ្រូបង្វឹក អាយ អេស អាយ ប្ដេជ្ញាដណ្ដើម ៣ពិន្ទុរៀងខ្លួន

អាយ អេស អាយ ដង្កោសែនជ័យ នឹងត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅថ្ងៃទី២៣សីហា ឆ្នាំ​២០​២៥ នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០ ល្ងាច ក្នុងពានរង្វាន់លីគកម្ពុជា (Cambodian Premier League 2025-2026)។ គ្រូបង្វឹកតំណាងក្លិបទាំងពីរ សុទ្ធតែបង្ហាញ​គោលជំហរយ៉ាងរឹងមាំ ក្នុងការដណ្ដើម ៣ពិន្ទុ ឲ្យទាល់តែបាន ពីការប្រកួតមួយនេះ។ ឆ្លងកាត់២សប្ដាហ៍ ក្នុងក្របខ័ណ្ឌលីគ ក្រុមណាហ្គាវើលដ៍ ស្មើ១ និងចាញ់ ១ប្រកួត។ លទ្ធផល​នេះ ណាហ្គាវើលដ៍ ដែលមានលោក ឃឹម បូរី ជាគ្រូបង្វឹក មិនពេញចិត្តទាល់តែ​សោះ។ ដោយឡែក ការប្រកួតនៅ AIA KMH Park ដែលជាការប្រកួតក្នុងទឹកដីក្រុមអាយ អេស អាយ ដង្កោសែនជ័យ នាថ្ងៃទី២៣ សីហា វេលាម៉ោង ៦:០០ល្ងាច លោក ឃឹម បុរី […]

គ្រូបង្វឹកណាហ្គា និងគ្រូបង្វឹក អាយ អេស អាយ ប្ដេជ្ញាដណ្ដើម ៣ពិន្ទុរៀងខ្លួន Read More »

Kaneរកបានបីគ្រាប់ក្នុងជ័យជម្នះរបស់ Bayern6-0លើក្រុមLeipzig ថ្ងៃបើកឆាក Bundesliga

ខ្សែប្រយុទ្ធ Harry Kane ស៊ុតបានបីគ្រាប់នៅតង់ទីពីរក្នុងរយៈពេល 14 នាទី ហើយ Michael Olise រកបានពីរគ្រាប់ ខណៈដែលម្ចាស់ជើងឯក Bayern Munich បានបំបាក់ក្រុមភ្ញៀវ RB Leipzig 6-0 ក្នុងការប្រកួតបើកឆាកនៅអាល្លឺម៉ង់ Bundesliga កាលពីថ្ងៃសុក្រ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសKane ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគកំពូលអាល្លឺម៉ង់ក្នុងរយៈពេលពីររដូវកាលកន្លងមកបានរកបាល់ទីមួយរបស់គាត់នៅនាទីទី 64 មុនពេលស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀតនៅនាទីទី 74 និងទី 78 ដើម្បីបង្ហាញភាពខ្លាំងដ៏គួរឱ្យចាប់អារម្មណ៍របស់ Bayern ក្នុងការចាប់ផ្តើមរដូវកាលនេះ។ ក្រុមរបស់លោក Vincent Kompany ដែលបានលើកពាន German Supercup កាលពីសប្តាហ៍មុនជាមួយនឹងជ័យជម្នះ 2-1 លើ VfB Stuttgart មើលទៅហាក់ដូចជាត្រៀមខ្លួនជាស្រេចសម្រាប់ការចាប់ផ្តើមលីគជាមួយនឹងលទ្ធផលល្អយ៉ាងធំធេងលើ Leipzig។ ការប្រកួតបន្ទាប់Bayern ត្រូវប្រកួតជាមួយ Wehen Wiesbaden ក្រុមលេងនៅក្របខ័ណ្ឌលំដាប់ទី3របស់អាល្លឺម៉ង់នៅថ្ងៃពុធសម្រាប់កម្មវិធី German Cup ជុំទីមួយ មុនពេលធ្វើដំណើរទៅផ្ទះរបស់ក្រុម Augsburg ក្នុងសប្តាហ៍ក្រោយសម្រាប់ការប្រកួតទីពីររបស់ Bundesliga

Kaneរកបានបីគ្រាប់ក្នុងជ័យជម្នះរបស់ Bayern6-0លើក្រុមLeipzig ថ្ងៃបើកឆាក Bundesliga Read More »

Scroll to Top