September 8, 2025

Messi ​បង្ហាញ​អារម្មណ៍​​លែង​ចង់​ទៅ​លេង​ World Cup ​ឆ្នាំ ២០២៦

ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញភាពស្រពិចស្រពិល ក្នុងការចូលលេងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ នៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។ កាលពីថ្ងៃ សុក្រ ទី ៥ ខែ កញ្ញា កន្លងទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះ វ៉េណេស៊ុយអេឡា ៣-០ ក្នុងវគ្គជម្រុះ World Cup ២០២៦ នៅកីឡដ្ឋាន Estadio Monumental ក្នុងប្រទេស អាហ្សង់ទីន។ បន្ទាប់ពីការប្រកួតនោះបញ្ចប់ Messi បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ថា ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយហើយ ដែលគាត់លេងតំណាងឱ្យក្រុមរហស្សនាមពពស នៅក្នុងប្រទេស អាហ្សង់ទីន ដែល​ជា​ទឹកដីកំណើតរបស់ខ្លួន។ ជាមួយគ្នានេះ Messi ក៏បានបង្ហើបផងដែរ ថា គាត់មិនទាន់បានសម្រេចចិត្តនៅឡើយទេ អំពីអនាគតរបស់​ខ្លួន​ក្នុងការចូលលេង World Cup […]

Messi ​បង្ហាញ​អារម្មណ៍​​លែង​ចង់​ទៅ​លេង​ World Cup ​ឆ្នាំ ២០២៦ Read More »

លោក​ Koji​ ពន្យល់​ពី​ចំណុច​ខ្វះខាត​របស់​កម្ពុជា​ដែល​មាន​ឱកាស​​នៅមុខទី​​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់បាន​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ U-23​ របស់​កម្ពុជា​លោក​ Koji​ បាន​ពន្យល់​ចំណុច​ខ្វះខាត​របស់​កូន​ក្រុម​​ថា​មាន​ឱកាស​ច្រើន​នៅ​មុខ​ទី​ហើយ​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់បាន​នោះ​គឺ​ដោយសារ​ពួកគេ​នៅយឺត​រហូត​ដល់​ខ្សែការពារ​អាច​បិទ​ ឬ​មក​ទាន់។​ ឆ្លើយ​តប​ជា​មួយ​សំនួរ​ «ឱកាស​មាន​ច្រើន​មុខ​ទីគូ​ប្រកួត​ ប៉ុន្តែ​កីឡាករ​កម្ពុជា​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​បាន​តើ​លោក​គ្រូ​យល់​យ៉ាងណា?» លោក​ Koji​ ថា​មើល​ឃើញ​ពី​ចំណុច​ខ្វះខាតរបស់​ក្រុម​គឺ​នៅ​យឺត​ទម្រាំ​បាន​ស៊ុតបាល់។​ នៅ​ពេល​មិត្ត​រួមក្រុម​បាន​បញ្ជូន​បាល់​មក​កណ្ដាល​ក្នុង​តំបន់​ទី​រួច​មក​អ្នក​ទទួល​បាល់​មិន​ទាត់​ភ្លាមៗ​នោះ​ឡើយ​រហូត​ដល់​ខ្សែការពារ​មក​ទាន់​ ឬ​មក​បិទ​បាល់​នោះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទាត់​បាន​ល្អ​ក៏​ដូច​ជា​ស៊ុត​បញ្ជូល​សំណាញ់​ទី​បាន​សម្រេច។​ បន្ថែមពី​នេះ​ទៀត​គ្រូ​បង្វឹក​ខាង​លើ​ក៏​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​កីឡាករ​មួយ​ឈុត​ប៉ះ​ជា​មួយ​ អូម៉ង់​ នេះ​ដែរ​ ព្រោះ​អ្នក​ដែល​ចូល​លេង​ទាំង​នោះ​មិន​សូវ​ជាប់​ជម្រើស​ ឬ​បាន​ប្រកួត​ច្រើន​​នោះ​ឡើយ។​ ដឹង​ស្រាប់​ហើយ​​មិន​ថា​តែ​នៅ​កម្ពុជា​នោះ​ឡើយ​កីឡាករ​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​គឺ​ភាគ​ច្រើន​ជា​កីឡាករ​ដែល​បាន​ចេញ​ប្រកួត​ច្រើន​ ឬ​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​ច្រើន​ដង។​ ប៉ុន្តែ​ដឹង​ហើយ​ថា​នៅ​ប្រកួត​ដំបូង​របស់​កម្ពុជាមាន​ភ្លៀង​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់ៗ​អស់​កម្លាំងខ្លាំង​ដែល​រហូត​លោក​ត្រូវ​បង្ខំ​ចិត្តដាក់​​កីឡាករ​ថ្មី​ៗ​ជំនួស​បែប​នេះ។​ បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ U-23​ បាន​យក​ឈ្នះ​លើ​ក្រុម​​បាល់ទាត់​ ប៉ាគីស្ថាន ដោយ​លទ្ធផល​ 1-0 កាល​ពី​ថ្ងៃទី៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ​វគ្គ​ជម្រុះ​ក្នុង​ពូល​ G នៃ​ពាន​រង្វាន់​ AFC U23 Asian Cup ២០២៦។​ បច្ចុប្បន្ន​កម្ពុជា​មាន​ ៤ពិន្ទុ​ បន្ទាប់​ពី​ស្មើ 0-0 ជា​មួយ​ អូម៉ង់​ និង​ឈ្នះ​ ប៉ាគីស្ថាន 1-0។​ ប្រកួត​បន្ទាប់កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​​ អ៊ីរ៉ាក់​ ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥

លោក​ Koji​ ពន្យល់​ពី​ចំណុច​ខ្វះខាត​របស់​កម្ពុជា​ដែល​មាន​ឱកាស​​នៅមុខទី​​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់បាន​ Read More »

កីឡាករ​ផ្ទេរថ្លៃ​ជាងគេ​ទាំង១០លើ​លោក ​ឆ្នាំ​២០២៥ ភាគច្រើនជាកីឡាករអឺរ៉ុប

ទីផ្សារដោះដូរកីឡាករលើកទី១ រដូវកាល ២០២៥-២៦ បានបិទបញ្ចប់ហើយសម្រាប់លីគកំពូលទាំង៥នៅអឺរ៉ុប។ Premier League ជាលីគដែលមានការផ្ទេរច្រើនលើសលុប ជាពិសេស Liverpool។ ចំណោមកីឡាករផ្ទេរថ្លៃជាងគេទាំង១០លើលោក ប្រចាំឆ្នាំ ២០២៥ ហង្សក្រហមមានសមាជិក ៣រូបទិញចូល និងលក់ចេញម្នាក់ និង៣រូបទៀតជាសមាជិកក្រុម Manchester United ទិញចូល។ Alexander Isak ត្រូវបាន Liverpool ទិញពី Newcastle United ក្នុងតម្លៃ ១៧៥លានដុល្លារ ដែលជាតម្លៃថ្លៃជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រផ្ទេរនៅអង់គ្លេស។ លក់ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតរូបនេះ Newcastle បានទិញខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Nick Woltemade ពី Stuttgart តម្លៃ ១០៥លានដុល្លារ ជំនួសវិញ។ ចំណោមកីឡាករផ្ទេរថ្លៃជាងគេទាំង១០ ឆ្នាំ ២០២៥ មានកីឡាករអឺរ៉ុបចំនួន៦រូប អាហ្វ្រិក២រូប និងអាម៉េរិកឡាទីន ២រូប។ កីឡាករអឺរ៉ុបទាំង ៧រូប រួមមាន Alexander Isak, Nick Woltemade, Benjamin Sesko,

កីឡាករ​ផ្ទេរថ្លៃ​ជាងគេ​ទាំង១០លើ​លោក ​ឆ្នាំ​២០២៥ ភាគច្រើនជាកីឡាករអឺរ៉ុប Read More »

ក្រោយ​ឈ្នះ​ជើង​ឯក​យប់​មិញ ក្រុម​បាល់ទះ​នារី​ អ៉ីតាលី ឈ្នះ​ជើង​ឯក​គ្រប់​ព្រឹត្តិការណ៍​ធំ​ៗ​​លើ​លោក​ទាំង​អស់​

ក្រុម​បាល់ទះ​ជម្រើស​ជាតិនារី អ៉ីតាលី បាន​ឈ្នះ​ជើង​ឯក​បាល់ទះ​នារី​ពិភព​លោក (FIVB Volleyball Women’s World Championship) ឆ្នាំ ២០២៥ បន្ទាប់ពី​បាន​យក​ឈ្នះលើ​ក្រុម​នារី​ តួកគី ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នា​យប់​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កញ្ញា ឆ្នាំ ២០២៥។ វាពិតជាអស្ចារ្យណាស់ សម្រាប់ក្រុមបាល់ទះនារី អ៉ីតាលី ដោយពួកគេបានឈ្នះជើងឯក (មេដាយមាស)ពិភពលោកគ្រប់កម្មវិធីបាល់ទះធំៗលើលោក។ និយាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games) អ៉ីតាលី បានឈ្នះមេដាយមាស កាលពី ឆ្នាំ ២០២៤ នៅប្រទេសបារាំង។ ចំណែក ព្រឹត្តិការណ៍ លីគបាល់ទះនារីពិភពលោក (FIVB Women’s Volleyball Nations League) ពួកគេបានឈ្នះជើងឯក ៣ លើកគឺលើកទី១ ឆ្នាំ ២០២២ លើកទី២ និងលើកទី៣ គឺឆ្នាំ ២០២៤ និង ២០២៥។ បន្ទាប់មកនៅឆ្នាំ ២០២៥

ក្រោយ​ឈ្នះ​ជើង​ឯក​យប់​មិញ ក្រុម​បាល់ទះ​នារី​ អ៉ីតាលី ឈ្នះ​ជើង​ឯក​គ្រប់​ព្រឹត្តិការណ៍​ធំ​ៗ​​លើ​លោក​ទាំង​អស់​ Read More »

Scroll to Top