September 13, 2025

លីគបាល់ទាត់បុរស និងនារីកម្ពុជា ចាប់ផ្ដើមឡើងវិញ បន្ទាប់ពីសម្រាកជិត ១ខែ

លីគបាល់ទាត់នារីកម្ពុជា និង Cambodian Premier League នឹងចាប់ផ្ដើមការប្រកួតឡើងវិញ នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីសម្រាកជិតមួយខែ ដោយសារក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទាំង២ផ្នែក មានភារកិច្ច ប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា (FIFA’s Day) និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លីគនារីកម្ពុជា (Cambodian Women’s League) លីគនារីកម្ពុជា នឹងដំណើរការប្រកួតឡើងវិញសម្រាប់សប្ដាហ៍ទី៥ នាថ្ងៃទី១៣-១៤ កញ្ញា ឆ្នាំ២០២៥ ប​ន្ទាប់ពីសម្រាក តាំងពីថ្ងៃទី២១ ខែកក្កដា។ ភ្នំពេញក្រោននារី​ ត្រូវស្វាគមន៍ ក្រុមនារីវិសាខា នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ក្នុងកីឡដ្ឋាន Smart RSN វេលាម៉ោង ៣:៣០រសៀល នាថ្ងៃទី១៣ កញ្ញា ខណៈក្លិបបាល់ទាត់មីស្ទើរលេង ទទួល ក្រុមនារីព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានមីស្ទើរលេង។ លុះចូលមកដល់ថ្ងៃទី១៤ កញ្ញា វេលាម៉ោង៣:៣០ ក្លិបបាល់ទាត់បឹងកេត ប៉ះក្រុមណាហ្គាវើលដ៍ នៅទីលានហ្វឹកហាត់បឹងកេត ទន្ទឹមពេល ក្លិបបាល់ទាត់សៀមរាប ជួបជាមួយសមាគមបាល់ទាត់ខេត្តកណ្ដាល នៅកីឡដ្ឋានខេត្តសៀមរាប។ គិតត្រឹមសប្ដាហ៍ទី៤ […]

លីគបាល់ទាត់បុរស និងនារីកម្ពុជា ចាប់ផ្ដើមឡើងវិញ បន្ទាប់ពីសម្រាកជិត ១ខែ Read More »

កីឡាកាយសម្ព័ន្ធ បើកវគ្គបំប៉ន់សមត្ថភាពគ្រូបង្វឹក ដើម្បីកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង

(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូជំនាញអាអេរ៉ូប៊ិកកម្រិត១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកថ្នាក់ជាតិ ឆ្ពោះទៅរកការកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់បណ្ដុះបណ្ដាលត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតលើ Academy Level I, National Development Youth MAG, Training Camp and Talent Identification ដោយសហព័ន្ធបានបញ្ចូលមេរៀនកំណត់អត្តសញ្ញាណទេពកោសល្យកីឡាករវ័យក្មេង និងការបោះជំរំហ្វឹកហាត់ ហើយឆ្នាំនេះ មានសិក្ខាកាមជាគ្រូបង្វឹកចំនួន ២២នាក់ចូលរួម រួមទាំងកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ២៥នាក់ ក៏បានចូលរួមបោះជំរំហ្វឹកហាត់ក្នុងវគ្គនេះផងដែរ។ លោកបន្ដថា «សម្រាប់វគ្គនេះ ពួកគាត់(សិក្ខាកាម)ពេញចិត្តខ្លាំង ពិសេសដោយយើងបានដាក់កីឡាករ-កីឡាការិនីចូលរួមបោះជំរំហ្វឹកហាត់រហូតដល់ ២៥នាក់ អ៊ីចឹងពួកគាត់មានភារកិច្ចច្រើន ត្រូវអនុវត្តផ្ទាល់ជាមួយកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងល្អ ដែលមានសមត្ថភាព និងទេពកោសល្យ ត្រៀមចូលរួមការប្រកួតជើងឯកប្រចាំឆ្នាំ២០២៥ ក៏ដូចជាជ្រើសរើសទុកពេលក្រោយទៀត នៅពេលយើងត្រូវការជ្រើសរើសបញ្ចូលក្រុមថ្នាល ឬក្រុមយុវជនបន្ដទៀត»។ «ជារួមវគ្គនេះ ខ្ញុំពិនិត្យឃើញ

កីឡាកាយសម្ព័ន្ធ បើកវគ្គបំប៉ន់សមត្ថភាពគ្រូបង្វឹក ដើម្បីកំណត់អត្តសញ្ញាណទេពកោសល្យកីឡាវ័យក្មេង Read More »

Scroll to Top